柬埔寨乡分区行政管理法修正案正式颁布实施

柬埔寨乡分区行政管理法修正案正式颁布实施
柬埔寨乡分区行政管理法修正案正式颁布实施
柬埔寨乡分区行政管理法修正案正式颁布实施
柬埔寨乡分区行政管理法修正案正式颁布实施
1/4
分类政策
地点金边
来源公共职能信息
发布时间2026/09/26 12:12

详情描述

柬埔寨乡分区行政管理法修正案已正式颁布实施。该法案通过第NS/RKM/0926/015号王令发布,由代理国家元首洪森于2026年9月24日签署。 此前,该修正案已于2026年8月20日在国会第七届任期第六次会议上获得通过,并于2026年9月4日在参议院第五届任期特别全体会议上完成审议。宪法委员会于2026年9月10日通过第232/002/2026号决定,确认该法案符合宪法规定。 此次修正案主要针对2001年原法案中的第33条、第34条、第35条及第38条进行修订,重点调整了地方行政管理及领导职位的任职程序。新法明确了乡长、分区长及其第一、第二助理的选拔条件与程序,规定相关人选需依据选举结果及政党候选人名单顺序确定。 法案同时建立了针对乡长、分区长或助理丧失议会成员资格时的紧急替补机制,并规范了新任领导成员的行政确认程序。相关政策旨在通过行政改革与分权化管理,确保基层行政工作及公共服务供给的连续性,提升地方行政效率。
📋 简要摘要 ▸
柬埔寨乡分区行政管理法修正案已由代理国家元首洪森签署并正式颁布。该法案此前已获国会与参议院审议通过,旨在通过行政改革与分权政策,提升基层公共服务质量与行政效率。
📋 完整原文 ▸
ព្រះរាជក្រម ស្តីពី «ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការហើយ តាមរយៈព្រះរាជក្រមលេខ នស/រកម/០៩២៦/០១៥ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ចុះហត្ថលេខា ក្នុងព្រះបរមនាមនិងតាមព្រះរាជត្រាស់បង្គាប់ ដោយប្រមុខរដ្ឋស្តីទី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ច្បាប់វិសោធនកម្មនេះ ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់ទាំងស្រុង កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នាសម័យប្រជុំពេញអង្គព្រឹទ្ធសភាវិសាមញ្ញ នីតិកាលទី៥ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ ក្នុងសេចក្តីសម្រេចលេខ ២៣២/០០២/២០២៦ កបធ.ច ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។ ការធ្វើវិសោធនកម្មនាពេលនេះ ផ្តោតសំខាន់លើការកែសម្រួលបទប្បញ្ញត្តិចំនួន ៤មាត្រា រួមមាន៖ មាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ និងមាត្រា៣៨ នៃច្បាប់ដើមឆ្នាំ២០០១ ដោយបានធ្វើការកែប្រែទៅលើនីតិវិធីនៃការកំណត់ឋានៈដឹកនាំ និងការគ្រប់គ្រងស្ថិរភាពការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងនោះ ច្បាប់ថ្មីបានកំណត់យ៉ាងច្បាស់លាស់អំពីបែបបទ និងលក្ខខណ្ឌនៃការជ្រើសរើសសមាសភាព មេឃុំ ចៅសង្កាត់ ជំនួយការទី១ និងជំនួយការទី២ ដោយផ្អែកលើលទ្ធផលនៃការបោះឆ្នោត និងលំដាប់លេខរៀងនៃបញ្ជីបេក្ខជនរបស់គណបក្សនយោបាយ។ ច្បាប់វិសោធនកម្ម បានបង្កើតយន្តការជាក់លាក់ក្នុងការដោះស្រាយ និងជ្រើសរើសសមាសភាពជំនួសជាបន្ទាន់ ក្នុងករណីដែលមេឃុំ ចៅសង្កាត់ ឬជំនួយការ បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ព្រមទាំងកំណត់អំពីកាលកំណត់ និងនីតិវិធីរដ្ឋបាលផ្សេងៗសម្រាប់ការប្រកាសទទួលស្គាល់សមាសភាពដឹកនាំថ្មី សំដៅធានាឱ្យកិច្ចដំណើរការការងាររដ្ឋបាល និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រព្រឹត្តទៅដោយរលូន មិនមានការរអាក់រអួល។ ការប្រកាសឱ្យប្រើច្បាប់វិសោធនកម្មនេះ នឹងក្លាយជាគតិយុត្តដ៏សំខាន់ ក្នុងការជួយឱ្យមន្ត្រីរាជការ និងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ អាចបំពេញភារកិច្ចបានកាន់តែច្បាស់លាស់ ចំទិសដៅ ជំរុញវប្បធម៌ការងារសកម្ម និងលើកកម្ពស់គុណភាព ព្រមទាំងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ស្របតាមការកែទម្រង់រដ្ឋបាលសាធារណៈ និងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល៕