暹粒农业厅培训300农户 规范施肥与包装标识

分类农业
事件时间2026-11-19
地点暹粒
来源柬埔寨国家电视台
发布时间2026/11/21 09:15
详情描述
暹粒省农业、林业与渔业厅于2026年11月19日联合亿达集团及金叶牌肥料供应企业平田公司举办农户见面会,向300余名农户与农资商户推广作物施肥技术标准。农业厅副厅长本奔吞、亿达集团副总经理索成及平田公司董事长李国丰出席。会上同时要求商户遵守质量、包装规范,须使用高棉语标签并具备合法登记编号,并明确停止进口或分销不合规化肥农药。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: មន្ទីរកសិកម្មខេត្តសៀមរាប សហការជាមួយវិស័យឯកជន បណ្តុះបណ្តាលបច្ចេកទេសប្រើប្រាស់ជីតាមបទដ្ឋានដល់កសិករ និងអាជីវករជាង ៣០០នាក់។
ខេត្តសៀមរាប៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានសហការជាមួយក្រុមហ៊ុន យីតាក់ គ្រុប និងក្រុមហ៊ុន ប៊ិញ ឌៀន ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ជីសញ្ញាស្លឹកមាស រៀបចំកម្មវិធីជំនួបកសិករ និងផ្សព្វផ្សាយបច្ចេកទេសប្រើប្រាស់ជីលើដំណាំ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ដោយមានវត្តមានលោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប អ្នកឧកញ៉ា សុខ ឆេង អគ្គនាយករងក្រុមហ៊ុន យីតាក់ គ្រុប និងលោក ឡេ គួកហ្វុង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ប៊ិញ ឌៀន ដោយមានការចូលរួមពីអ្នកជំនាញកសិកម្ម តំណាងចែកចាយជី-ថ្នាំកសិកម្ម និងប្រជាកសិករសរុបប្រមាណជាង ៣០០នាក់។
ថ្លែងក្នុងពិធីបើកកម្មវិធី លោក ប៉ែន ប៊ុនធឿន បានគូសបញ្ជាក់ពីសក្តានុពលវិស័យកសិកម្មក្នុងខេត្តសៀមរាប ដែលមានផ្ទៃដីដាំដុះសរុបរហូតដល់ ៣៧៣.៣១៥ ហិកតា ក្នុងនោះរួមមានផ្ទៃដីស្រូវប្រាំង និងវស្សាចំនួន ២៦៧.៧៩០ ហិកតា ដំណាំសាកវប្បកម្ម និងឧស្សាហកម្មរយៈពេលខ្លីចំនួន ៥.១៦៤ ហិកតា និងដំណាំអចិន្ត្រៃយ៍ ព្រមទាំងឈើហូបផ្លែសំខាន់ៗចំនួន ៣៥.៨៨២ ហិកតា។
លោកអនុប្រធានមន្ទីរបានសង្កត់ធ្ងន់ថា ការប្រើប្រាស់ធាតុចូលកសិកម្មប្រកបដោយគុណភាព គឺជាកត្តាចាំបាច់ក្នុងការបង្កើនទិន្នផល ហេតុដូច្នេះអាជីវករ និងអ្នកចែកចាយទាំងអស់ត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវលក្ខខណ្ឌច្បាប់ចំនួន ៦ចំណុច រួមមាន៖ ត្រូវមានវិញ្ញាបនបត្របញ្ជាក់ការឆ្លងកាត់វគ្គអប់រំវិជ្ជាជីវៈ និងលិខិតអនុញ្ញាតពីអង្គភាពច្រកចេញចូលតែមួយខេត្ត ឬការិយាល័យស្រុក ត្រូវគោរពបទដ្ឋានគុណភាព ការវេចខ្ចប់ ស្លាកសញ្ញាជាភាសាខ្មែរ និងមានលេខបញ្ជីកាត្រឹមត្រូវ។ ទន្ទឹមនឹងនេះ អាជីវករត្រូវបញ្ឈប់ជាដាច់ខាតនូវការនាំចូល ឬចែកចាយជី-ថ្នាំកសិកម