柬埔寨银行业协会举行高棉新年祈福仪式

柬埔寨银行业协会举行高棉新年祈福仪式
分类行业动态
事件时间2026年4月10日下午
地点柬埔寨银行业协会总部
来源柬埔寨银行协会
发布时间2026/04/10 16:25

详情描述

柬埔寨银行业协会于2026年4月10日举行了传统的诵经祈福仪式,旨在迎接即将到来的高棉新年,并为协会领导及员工祈求好运。
📋 完整原文 ▸
ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ សមាគមធនាគារនៅកម្ពុជា បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត បណ្តេញឧបទ្រពចង្រៃ និងប្រសិទ្ធពរជ័យសិរីសួស្តីជូនថ្នាក់ដឹកនាំ បុគ្គលិករបស់សមាគមទាំងអស់ ក្រោមវត្តមាន​ លោក តូច ចៅចេក អនុប្រធានសមាគមធនាគារនៅកម្ពុជា និង លោក រស់​ ខេមរា​ អគ្គលេខាធិការ​ សមាគមធនាគារនៅកម្ពុជា នារសៀលថ្ងៃទី១០ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការសមាគមធនាគារនៅកម្ពុជា។ សមាគមធនាគារនៅកម្ពុជា សូមបួងសួងដល់ ទេវតាឆ្នាំថ្មី ព្រះនាមរាក្យសាទេវី សូមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះក្រុមប្រឹក្សាភិបាល សមាជិកសមាគម ថ្នាក់ដឹកនាំ បុគ្គលិកនៃសមាគមធនាគារនៅកម្ពុជា និងសាធារណជនទូទៅទាំងអស់៕ #ABC #theassociationofbanksincambodia​​ Follow Us: ♾️Website ♾️LinkedIn ♾️Facebook ♾️Join ABC Telegram ♾️YouTube