金边堆波雷高棉产品分销中心正式启用 助力本地中小企业










分类经济
事件时间2026-07-03 15:00
地点金边菩森芷区
来源柬埔寨通讯社
发布时间2026/07/04 08:38
详情描述
2026年7月3日下午15时,柬埔寨商务部部长占宁莫出席了位于金边市菩森芷区宗周1分区的“堆波雷高棉产品分销中心(MSME HUB)”启用仪式。新加坡驻柬埔寨大使、柬埔寨中小企业商会(CPMEC)主席高蒙勋爵及多位国内外嘉宾出席了活动。
该中心由柬埔寨中小企业商会发起设立,旨在整合本地中小微企业产品,通过高效的分销渠道将商品送达消费者手中,从而提升市场连接效率。占宁莫部长在仪式上表示,私营部门在推动本地产品市场化方面发挥着关键作用,该中心的启用是政府与私营部门合作的成果,有助于促进国内产品的消费。
商务部目前正通过“柬埔寨制造”运动、加强产品合规性及消费者权益保护等措施,致力于提升本地商品的竞争力。该部计划通过建立更多此类产品集散中心,进一步完善国内市场网络,并为本地产品走向国际市场创造条件。
在启用仪式现场,柬埔寨中小企业商会与Smart Axiata公司、ZO Motors公司、柬埔寨中小企业银行(SME Bank)以及Baray Global Management Halal Park Cambodia与Global Food Mach Tech公司签署了4项谅解备忘录,旨在通过多方合作共同推动市场连接。
商务部呼吁公众积极支持本地产品,将购买高棉产品转化为日常习惯,以增强国家经济实力。
📋 简要摘要 ▸
柬埔寨商务部部长占宁莫出席高棉产品分销中心(MSME HUB)启用仪式。该中心位于金边菩森芷区,旨在通过整合本地中小微企业产品,提升本土商品市场连接效率,并配合商务部“柬埔寨制造”运动,推动本地产品走向国际市场。
📋 完整原文 ▸
លោកជំទាវរដ្ឋមន្ត្រី **ចម និម្មល** អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលចែកចាយផលិតផលខ្មែរ “ផ្សារខ្មែរ MSME HUB (ទួលពង្រ)”
(ភ្នំពេញ) លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលចែកចាយផលិតផលខ្មែរ “ផ្សារខ្មែរ MSME HUB (ទួលពង្រ)” ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម លោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនរូប នារសៀលថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦។
ថ្លែងទៅកាន់អង្គពិធី លោកជំទាវរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) ដែលបានផ្តួចផ្តើមបង្កើត **ផ្សារខ្មែរ MSME Hub ទួលពង្រ** ដើម្បីជួយឱ្យផលិតផលខ្មែរអាចចែកចាយដល់ដៃអ្នកប្រើប្រាស់បានយ៉ាងលឿនរហ័សដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ជា ជាមួយរដ្ឋាភិបាល ពិសេសជាមួយក្រសួងពាណិជ្ជកម្មក្នុងការលើកកម្ពស់ការតភ្ជាប់ទីផ្សារនិងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក។ លោកជំទាវបានសង្កត់ធ្ងន់ លើជីវភាពនៃប្រព័ន្ធតួអង្គ តែមួយដែលមិនអាចខ្វះបាននូវតួអង្គវិស័យឯកជនដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញផលិតខ្មែរទៅកាន់ទីផ្សារ។
ជាមួយគ្នានោះលោកជំទាវរដ្ឋមន្រ្តីក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការលើកកម្ពស់ផលិតផលខ្មែរផងដែរក្នុង មានជាអាទិ៍ ការលើកកម្ពស់ផលិតផលក្នុងស្រកតាមរយៈយុទ្ធនាការផលិតផលជាតិ #MadeInCambodia ការជំរុញអនុលោមភាពផលិតផលនិងសិទិ្ធអំណាចអ្នកប្រើប្រាស់ តាមរយៈកិច្ចការពារអ្នកប្រើប្រាស់និងសុចរិតភាពធុរកិច្ចដោយស្មើភាព និងការសិក្សារពិនិត្យលទ្ធភាព បង្កើតផ្សារ ឬកន្លែងប្រមូលផ្តុំផលិតផល ដែលបំពេញបន្ថែមគ្នាទៅវិញទៅមកក្នុងកិច្ចប្រឹងប្រែងផ្សាភ្ជាប់ទីផ្សារក្នុងស្រុក នឹងឈានឆ្ពោះដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស ជាដើម។
នាឪកាសនោះ លោកជំទាវរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ ដល់សភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា ចំពោះការបោះជំហ៊ានយុទ្ធសាស្រ្តដ៏លឿន ក្នុងការឈានទៅចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន៤ ជាមួយដៃគូសំខាន់ៗ ដើម្បីចូលរួមជំរុញការផ្សារភ្ជាប់ទីផ្សារតាមរយៈ **«ផ្សារខ្មែរ MSME Hub» រួមមាន** ក្រុមហ៊ុន Smart Axiata, ក្រុមហ៊ុន ZO Motors, ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (SME Bank) និងកិច្ចសហការរវាងក្រុមហ៊ុន Baray Global Management Halal Park Cambodia ជាមួយក្រុមហ៊ុន Global Food Mach Tech។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម សូមលើកទឹកចិត្ត និងអំពាវនាវដល់សាធារណជនទាំងអស់ សូមចូលរួមគាំទ្រយុទ្ធនាការផលិតផលជាតិ និងប្រែក្លាយការទិញផលិតផលខ្មែរ ទៅជាទម្លាប់ប្រចាំថ្ងៃ ដើម្បីចូលរួមកសាងកម្លាំងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ៕
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia