柬印第二届联合军演圆满落幕 重点演练无人机作战技术










分类军事
事件时间2026-05-16
地点实居省三隆通县
来源CN123
发布时间2026/05/16 19:37
详情描述
2026年5月16日,柬埔寨王家军与印度陆军在实居省三隆通县的德崇森ភ្នំធំម្រះព្រៅ军事基地,举行了第二届柬印联合军演(CINBAX II)闭幕仪式。柬埔寨王家军副总司令兼陆军司令毛索潘上将与印度驻柬埔寨大使共同出席仪式。
本次军演为期两周,旨在加强两国军队的互信、协作及专业经验交流,并符合联合国行动框架下的相关要求。演习内容涵盖战术指挥、实弹射击、反恐作战、围困与搜查行动(CASO)以及建筑物控制演练。此外,双方重点针对无人机作战及反无人机技术进行了深入的交流与实战应用演练。
柬埔寨陆军司令毛索潘在仪式上表示,此次军演不仅是军事训练,也体现了两国间的团结与伙伴关系。印度驻柬大使Vanlalvawna Bawitlung指出,军演成果反映了双方在防务领域不断增长的互信与合作,未来两国将继续通过人员培训、能力建设及专业交流深化防务关系。双方对参演部队展现的专业素养与协作精神表示认可。
📋 简要摘要 ▸
柬埔寨王家军与印度陆军在实居省举行第二届联合军演(CINBAX II),为期两周。演习涵盖战术指挥、实弹射击、反恐作战及无人机与反无人机技术交流,旨在加强两国军队互信与协作,深化防务合作关系。
📋 完整原文 ▸
សមយុទ្ធទ្វេភាគី កម្ពុជា–ឥណ្ឌា លើកទី២ ផ្លាស់ប្តូរបទពិសោធន៍លើបច្ចេកវិទ្យាទំនើប ការប្រើប្រាស់ដ្រូន និងបច្ចេកវិទ្យាប្រឆាំងដ្រូន បានបិទបញ្ចប់ដោយជោគជ័យ
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកឥណ្ឌា បានរៀបចំពិធីបិទសមយុទ្ធទ្វេភាគី កម្ពុជា–ឥណ្ឌា លើកទី២ (CINBAX II) នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។
សមយុទ្ធ CINBAX II បានប្រព្រឹត្តទៅរយៈពេល ០២ សប្តាហ៍ ដោយផ្តោតលើការហ្វឹកហ្វឺនរួម ការពង្រឹងអន្តរប្រតិបត្តិការ ការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ និងការកសាងទំនុកចិត្តរវាងកងទ័ពនៃប្រទេសទាំងពីរ ស្របតាមក្របខណ្ឌប្រតិបត្តិការក្រោមអាណត្តិអង្គការសហប្រជាជាតិ។
សកម្មភាពហ្វឹកហ្វឺនរួមមាន ការហ្វឹកហ្វឺនក្នុងទីបញ្ជាការ ការអនុវត្តលំហាត់យុទ្ធវិធី ការហ្វឹកហ្វឺនបាញ់គ្រាប់ពិត ការហ្វឹកហ្វឺនប្រតិបត្តិការឡោមព័ទ្ធ និងឆែកឆេរ (CASO) ប្រតិបត្តិការចូលគ្រប់គ្រងអគារ (House Intervention) ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍លើបច្ចេកវិទ្យាទំនើប ដូចជា ការប្រើប្រាស់ដ្រូន និងបច្ចេកវិទ្យាប្រឆាំងដ្រូន។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃសមយុទ្ធនេះ និងបានបញ្ជាក់ថា CINBAX មិនត្រឹមតែជាសកម្មភាពហ្វឹកហ្វឺនយោធាប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃសាមគ្គីភាព មិត្តភាព និងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងឥណ្ឌា។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា កម្ពុជា និងឥណ្ឌា មានទំនាក់ទំនងប្រវត្តិសាស្ត្រ វប្បធម៌ និងអរិយធម៌ជាមួយគ្នាតាំងពីរាប់ពាន់ឆ្នាំមុន ហើយក្នុងប្រវត្តិសាស្ត្រសម័យទំនើប ឥណ្ឌាក៏ជាប្រទេសមួយដែលបានឈរជាមួយកម្ពុជា ក្នុងអំឡុងពេលស្តារប្រទេសឡើងវិញក្រោយឆ្នាំ១៩៧៩។
ជាមួយគ្នានេះ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃសមយុទ្ធ និងបានលើកឡើងថា សមយុទ្ធ CINBAX II បានឆ្លុះបញ្ចាំងអំពីទំនុកចិត្ត ការយល់ដឹងគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការដែលកំពុងរីកចម្រើនរវាងកងទ័ពនៃប្រទេសទាំងពីរ។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងឥណ្ឌា បានបន្តពង្រីកតាមរយៈការបណ្តុះបណ្តាល ការកសាងសមត្ថភាព និងការផ្លាស់ប្តូរវិជ្ជាជីវៈជាបន្តបន្ទាប់។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និង ឯកឧត្តម Vanlalvawna Bawitlung បានសម្តែងនូវការកោតសរសើរចំពោះកងកម្លាំងចូលរួម ដែលបានអនុវត្តសមយុទ្ធនេះប្រកបដោយវិជ្ជាជីវៈ ស្មារតីសាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមក រហូតបានបិទបញ្ចប់ប្រកបដោយជោគជ័យ និងបានបន្តពង្រឹងមិត្តភាព ភាពជាបងប្អូន និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។
ព័ត៌មានរហ័សថ្មីៗ HOTNEWS
ទទួលព័ត៌មានពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន
https://t.me/cambodianews12
https://t.me/Cambodainew123
https://www.facebook.com/share/19G4XsyY5o/
ទំនាក់ទំនងផ្សេងៗ 0717095001
@NGINSOKHUN
最新消息 HOTNEWS
获取来自各行各业公民的信息
https://t.me/cambodianews12
https://t.me/Cambodainew123
https://www.facebook.com/share/19G4XsyY5o/
其他联系方式:0717095001
@NGINSOKHUN