中国商飞与柬埔寨民航局达成战略合作 C919及C909有望入

中国商飞与柬埔寨民航局达成战略合作 C919及C909有望入
分类航空
事件时间2026-07-17
地点中国
来源洪玛奈首相
发布时间2026/07/17 22:37

详情描述

2026年7月17日,柬埔寨首相洪玛奈在访华期间,于中国会见了中国商用飞机有限责任公司(COMAC)董事长沈波。双方就民航领域合作展开讨论,并计划签署战略合作备忘录。 此次合作重点涉及中国商飞研发的C919及C909两款商用飞机。合作内容不仅涵盖飞机运营,还包括航空技术转让、人员培训、机场维护开发及技术支持。中国商飞表示,将通过相关服务提升柬埔寨民航业的现代化水平,并支持柬埔寨国家航空公司扩大运营规模,增强其在区域内的竞争力。 洪玛奈对中国商飞与柬埔寨民航部门及柬埔寨国家航空公司的合作表示支持。他指出,通过人才培养和技术交流,将有助于提升柬埔寨民航业的专业能力与国际竞争力。柬埔寨政府将为中国商飞与柬埔寨民航国务秘书处及相关部门的对接工作提供协调与支持。
📋 简要摘要 ▸
柬埔寨首相洪玛奈在访华期间会见中国商飞董事长沈波。双方将签署民航领域战略合作备忘录,重点探讨国产商用飞机C919及C909在柬埔寨的运营与合作,旨在提升柬埔寨民航技术水平与运力。
📋 完整原文 ▸
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Shen Bo ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុន Commercial Aircraft Corporation of China (COMAC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ, ក្នុងឱកាសដែលសម្តេចធិបតីអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ, លោកប្រធានក្រុមប្រឹក្សាបានជម្រាបជូនអំពីសកម្មភាពប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន និងកិច្ចសហការជាមួយក្រុមហ៊ុនដៃគូនានានៅកម្ពុជា ដោយបានបញ្ជាក់ថា COMAC គឺជាសហគ្រាសដែលផ្តោតលើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍយន្តហោះពាណិជ្ជកម្ម (Commercial Aircraft) ដែលមានម៉ូដែលសំខាន់ៗចំនួន២ប្រភេទគឺ C919 និង C909។​ លោកប្រធានក្រុមប្រឹក្សាភិបាលបានបន្ថែមថា កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា មិនត្រឹមតែផ្តោតលើការលក់យន្តហោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភ្ជាប់មកជាមួយនូវសេវាកម្មថែទាំ និងការបណ្តុះបណ្តាលធនធានមនុស្សដល់បុគ្គលិក ក៏ដូចជាមន្ត្រីបម្រើការងារក្នុងវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ដើម្បីធានាបាននូវភាពជោគជ័យនៃអាជីវកម្ម និងចូលរួមចំណែកដល់ការធ្វើទំនើបកម្មក្នុងវិស័យនេះ។ ក្នុងន័យនេះ,​ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន COMAC នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​ ដែលកិច្ចសហប្រតិបត្តិការនេះ​ នឹងរួមចំណែកយ៉ាង​សំខាន់ក្នុង​ការពង្រឹងសមត្ថភាព​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់កម្ពុជា​ តាមរយៈ​ការ​ផ្ទេរ​បច្ចេកវិទ្យា​,​ ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​,​ ការ​អភិវឌ្ឍ​ថែទាំ​អាកាស​យានដ្ឋាន​ និង​ការ​គាំទ្រ​បច្ចេកទេស​ ជាពិសេស​ជួយ​ពង្រឹង​សមត្ថភាព​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា​ ក្នុងពង្រី​ក​ប្រតិបត្តិ​ការ​ បង្កេីន​ការ​តភ្ជាប់​ផ្លូវ​អាកាស​ និង​លេីក​កម្ពស់​ការ​ប្រកួត​ប្រជែង​របស់​កម្ពុជា​ក្នុង​តំបន់។ ជាការឆ្លើយតប, សម្តេចធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះប្រតិបត្តិការអាជីវកម្មដ៏ជោគជ័យរបស់ក្រុមហ៊ុន COMAC នៅកម្ពុជា ជាពិសេសការចាប់ដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិ​ កម្ពុជា​ (Air Cambodia)។ សម្តេចធិបតីបានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើម និងផែនការយុទ្ធសាស្រ្តនានាជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុន Air Cambodia ក្នុងគោលបំណងបណ្តុះបណ្តាលសមត្ថភាពធនធានមនុស្ស ដែលនឹងរួមចំណែកធ្វើឱ្យវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជាកាន់តែទំនើប និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់​ ទាំងក្នុងកម្រិតតំបន់ និងសកលលោក។ ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការគាំទ្រ និងការត្រៀមលក្ខណៈរួចជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្របសម្រួលកិច្ចការងារនានារវាងក្រុមហ៊ុន COMAC និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា៕ 🌐 [Hun Manet](https://www.facebook.com/profile.php?id=100069511484329) 🌐 [Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol) 🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia) 🌐 [Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc) 🌐 [YouTube](https://www.youtube.com/@Dr.Hunmanetofcambodia) 🌐 [Instagram](https://www.instagram.com/dr.hunmanetofcambodia) 😃[X](https://twitter.com/dr_hunmanet_pm) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia