商务部举办知识产权研讨会 助力中小企业品牌保护










分类政策
事件时间2026-07-30
地点金边
来源柬埔寨商务部
发布时间2026/08/02 20:06
详情描述
2026年7月30日上午,柬埔寨商务部在金边举办主题为“商标与工业设计:全球市场中小企业战略”的研讨会。商务部国务秘书苏斯雷梅(So Sreymech)主持开幕式,欧盟驻柬埔寨代表团合作副主任科恩·埃弗拉特(Koen Everaert)以及商务部相关部门官员、知识产权委员会成员和中小企业代表出席会议。
此次研讨会旨在向政府官员、公众及私营企业代表普及商标与工业设计保护的相关知识。会议重点探讨了知识产权在商业战略中的价值,强调知识产权不仅是法律保护体系,更是推动创新、投资、市场竞争及经济发展的核心工具。
苏斯雷梅在会上介绍了柬埔寨现行的知识产权保护法律法规。她指出,通过职能部门的有效监管与权利人的积极参与,完善的知识产权保护体系能够提升社会创新能力,增强投资者与企业家的信心,鼓励其加大对产品研发与技术创新的投入。
会议鼓励参会的中小企业代表通过学习相关法规,规范品牌注册与工业设计流程,以确保企业在法律框架内有效防范侵权行为,维护自身合法权益。
📋 简要摘要 ▸
柬埔寨商务部于2026年7月30日举办“商标与工业设计:全球市场中小企业战略”研讨会。会议旨在提升中小企业对知识产权保护的认知,规范品牌注册流程,防止侵权行为。
📋 完整原文 ▸
លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “ម៉ាក និងគំនូរឧស្សាហកម្ម៖ យុទ្ធសាស្ត្រសម្រាប់ធុរកិច្ច និងសហគ្រាសធុនតូច និងមធ្យមក្នុងទីផ្សារសកល”
...
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “ម៉ាក និងគំនូរឧស្សាហកម្ម៖ យុទ្ធសាស្ត្រសម្រាប់ធុរកិច្ច និងសហគ្រាសធុនតូច និងមធ្យមក្នុងទីផ្សារសកល” ដែលមានការអញ្ជើញចូលរួមពី លោក Koen Everaert អនុប្រធានកិច្ចសហប្រតិបត្តិការនៃប្រតិភូសហគមន៍អឺរ៉ុបប្រចាំប្រទេសកម្ពុជា លោកជំទាវអនុរដ្ឋលេខាធិការ លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម លោកប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា សមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា មន្ត្រីនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងតំណាងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាជាច្រើនរូប។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងអំពីកិច្ចការពារម៉ាក និងគំនូរឧស្សាហកម្មដល់មន្ត្រីក្រសួង-ស្ថាប័ន សាធារណជន តំណាងសហគ្រាសធុនតូច និងមធ្យម និងវិស័យឯកជនឱ្យបានកាន់តែទូលំទូលាយ។
ក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការបានជម្រាបជូនអង្គសិក្ខាសាលាពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់ការពារវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា។ ក្នុងបរិបទនេះ កម្មសិទ្ធិបញ្ញាបានក្លាយជាឧបករណ៍យុទ្ធសាស្ត្រដ៏សំខាន់សម្រាប់អាជីវកម្ម។ កម្មសិទ្ធិបញ្ញាមិនមែនគ្រាន់តែជាប្រព័ន្ធច្បាប់សម្រាប់ការពារសិទ្ធិរបស់ម្ចាស់ស្នាដៃ ឬអ្នកបង្កើតថ្មីនោះទេ ប៉ុន្តែជាឧបករណ៍សម្រាប់ជំរុញការច្នៃប្រឌិត នវានុវត្តន៍ ការវិនិយោគ ការប្រកួតប្រជែង និងការអភិវឌ្ឍសេដ្ឋកិច្ច។
លោកជំទាវរដ្ឋលេខាធិការបន្តថា កិច្ចការពារកម្មសិទ្ធិបញ្ញាឱ្យបានល្អពីស្ថាប័នមានសមត្ថកិច្ច និងការចូលរួមផ្ទាល់ពីម្ចាស់សិទ្ធិ អាចជួយឱ្យសង្គមកម្ពុជាកាន់តែមានគំនិតច្នៃប្រឌិតថ្មីៗ ការប្រើប្រាស់បច្ចេកវិទ្យាសមស្រប និងជាពិសេសការលើកកម្ពស់ទំនុកចិត្តដល់អ្នកបង្កើតស្នាដៃ អ្នកវិនិយោគ និងសហគ្រិនឱ្យហ៊ានវិនិយោគលើការស្រាវជ្រាវ ការអភិវឌ្ឍផលិតផល និងការច្នៃប្រឌិតថ្មីៗ។ បន្ថែមពីនេះ លោកជំទាវរដ្ឋលេខាធិការក៏បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ចូលរួម និងយកចិត្តទុកដាក់រៀនសូត្រពីវាគ្មិន ដើម្បីយកចំណេះដឹងទាំងនោះទៅអនុវត្តក្នុងអាជីវកម្មរបស់ខ្លួន ជាពិសេសការរៀបចំម៉ាក និងគំនូរឧស្សាហកម្មឱ្យបានត្រឹមត្រូវ និងស្របតាមបទប្បញ្ញត្តិ ក្នុងន័យជួយការពារការបំពានសិទ្ធិកម្មសិទ្ធិបញ្ញាពីបុគ្គលដទៃ៕
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)