肇事者Siv Cheysith因驾车撞击两辆摩托车导致6人死亡(含胎儿)及1人重伤,已被警方移送至法院处理。
ព្រឹកនេះ សមត្ថកិច្ចបានបញ្ជូនខ្លួន ស៊ីវ ជ័យសិដ្ឋ បើកបរបុកស្លាប់មនុស្ស៦នាក់ទៅតុលាការ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃ២ ខែមេសា បានកសាងសំណុំរឿង បញ្ជូនខ្លួន ជនបង្ក ស៊ីវ ជ័យសិដ្ឋ ដែលបើកបររថយន្តទៅបុកម៉ូតូ២គ្រឿង បណ្ដាលឱ្យស្លាប់មនុស្ស៦នាក់រួមទាំងទារកក្នុងផ្ទៃម្ដាយ និងមនុស្សម្នាក់ទៀតរបួសធ្ងន់ ទៅកាន់តុលាការដើម្បីបន្តនីតិវិធី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២ ខែមេសា នេះ។