柬埔寨正式启用巴扬平台 推动政府公文数字化流转






分类政务
事件时间2026-09-05
地点金边
来源公共职能信息
发布时间2026/09/05 19:58
详情描述
2026年9月5日,柬埔寨副总理兼公务部部长洪玛尼在金边正式宣布启用“巴扬平台”(Bayon Platform)。该平台由柬埔寨公务部与邮电部共同开发,旨在推动公共行政数字化转型,提升政府各部委及机构间的行政效率。
巴扬平台主要用于政府部门间的公文管理、接收与发送,重点优化邀请函等文件的流转流程。该系统设计强调操作简便与高安全性,旨在通过数字化手段连接各部委秘书长办公室,缩短公文处理时间,增强行政管理的透明度与协作效率。
为确保平台顺利运行,公务部与邮电部已针对该系统开展了4场专项培训。来自28个部委及机构的327名领导及行政管理人员参加了培训,内容涵盖系统操作流程及实操演练。目前,相关部门已完成准备工作,即将进入正式实施阶段。
洪玛尼表示,巴扬平台的启用是柬埔寨行政数字化改革的重要里程碑,体现了政府在公共行政领域全面推进数字化转型的决心。
📋 简要摘要 ▸
柬埔寨副总理兼公务部部长洪玛尼宣布正式启用“巴扬平台”。该平台由公务部与邮电部合作开发,旨在实现各部委间公文、邀请函等文件的数字化管理与高效流转,是柬埔寨行政数字化改革的重要里程碑。
📋 完整原文 ▸
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ «ថ្នាលបាយ័ន» ជាផ្នែកដ៏សំខាន់មួយជួយជំរុញប្រសិទ្ធភាពការងាររបស់ «បណ្តាញអគ្គលេខាធិការ» សម្រាប់ការគ្រប់គ្រង និងបញ្ជូន-ទទួលឯកសាររបស់ក្រសួង ស្ថាប័ន ជាពិសេសបង្កើនប្រសិទ្ធភាពនៃចរន្តឯកសារដូចជាលិខិតអញ្ជើញជាដើម
ថ្លែងប្រសាសន៍បើកពិធីប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ឆ្ពោះទៅរកការកែទម្រង់រដ្ឋបាលសាធារណៈទំនើប ក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរួមសហការគ្នាយ៉ាងជិតស្និតស្អិតរមួតធ្វើការជំរុញបរិវត្តកម្មឌីជីថលរដ្ឋបាលសាធារណៈ តាមរយៈការបង្កើតថ្នាលឌីជីថលថ្មីមួយ «ថ្នាលបាយ័ន» និងនិយាមនីតិប្រតិបត្តិសម្រាប់ការគ្រប់គ្រង និងបញ្ជូន-ទទួលឯកសាររបស់ក្រសួង ស្ថាប័ន ឱ្យកាន់តែមានភាពរហ័ស តម្លាភាព និងប្រសិទ្ធភាពខ្ពស់។
ផ្អែកតាមរយៈរបាយការណ៍របស់ ឯកឧត្តម យក់ ប៊ុនណា នៅក្នុងក្របខ័ណ្ឌការងាររបស់បណ្តាញអគ្គលេខាធិការក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ «ថ្នាលបាយ័ន» ដែលជាថ្នាលឌីជីថលសម្រាប់បញ្ជូន-ទទួលឯកសារ ដោយចាប់ផ្តើមពីលិខិតអញ្ជើញ។ ជាមួយគ្នានេះ ដើម្បីធានានូវប្រសិទ្ធភាពនៃការចូលរួមអនុវត្តថ្នាលថ្មីនេះ ដែលនឹងត្រូវដាក់ឱ្យអនុវត្តសាកល្បងនាពេលខាងមុខ ក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ៤លើក ដែលមានសិក្ខាកាមជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទទួលបន្ទុកសេវារដ្ឋបាលរបស់ក្រសួង ស្ថាប័ន ចំនួន២៨ សរុបប្រមាណ ៣២៧រូប បានចូលរួមវគ្គបណ្តុះបណ្តាល ដោយទទួលបានចំណេះដឹង បទពិសោធ រួមទាំងការអនុវត្តសាកល្បងដោយផ្ទាល់ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងដំណើរការការអនុវត្តជាក់ស្តែងឆាប់ៗខាងមុខ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា «ថ្នាលបាយ័ន» ត្រូវបានរចនាឡើងប្រកបដោយភាពសាមញ្ញ ងាយស្រួលប្រើប្រាស់ និងមានសុវត្ថិភាពខ្ពស់ ដែលនឹងដើរតួជាបណ្តាញតភ្ជាប់ការងាររវាងអគ្គលេខាធិការដ្ឋាននៃក្រសួង-ស្ថាប័ននានា ឱ្យប្រទាក់ក្រឡាគ្នា កាត់បន្ថយពេលវេលា និងកសាងទំនុកចិត្តខ្ពស់លើការគ្រប់គ្រងឯកសារ។ ការដាក់ឱ្យប្រើប្រាស់ថ្នាលបាយ័ននេះ គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តយ៉ាងមុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញបរិវត្តកម្មឌីជីថលនៅគ្រប់សរសៃឈាមនៃរដ្ឋបាលសាធារណៈ។