劳工部长会见旅日高棉协会 推动柬日投资合作










分类政务
事件时间2026-11-03
地点金边
来源柬埔寨劳工部
发布时间2026/11/03 17:32
详情描述
劳工与职业培训部长兴索11月3日上午在部内会见旅日高棉人协会(CAJ)主席海万纳,双方就协会的愿景、使命和工作方向交换意见,内容涉及投资对接、企业伙伴关系、民间往来,以及协助解决旅日高棉人在教育与生活上的困难。
兴索在会上提到,CAJ此次还协调安排了劳工部与TOKO Electrical Construction Co., Ltd.当日的参观和工作讨论。他把该协会定位为柬日之间的民间桥梁,尤其看重其在吸引日本投资者来柬方面的作用。
兴索表示,CAJ在日本注册为合法非营利组织(NPO)是一项重要成果,有助提升外界对协会的信任,也为协会与日本社区、企业打交道提供稳固基础。按他的说法,协会可以承担信息提供和协调的角色,为有意来柬考察投资机会的日本投资者对接相关部门。
对希望接触日方资源的在柬企业而言,兴索在会上的一句提醒有实际参考价值:与日方合作需要“时间、清晰、诚实和透明”,不要期待立刻出成果,而要持续建立关系和信任。他同时建议CAJ把合作面扩大到日本的政治人物、基层及市、县级议员和地方行政部门,并继续提升自身能力、扩展人脉网络,以吸引投资、推动两国合作。企业在与日方接洽前,可先备齐清晰、可核查的资质与用工资料,并预留较长的沟通周期。
海万纳感谢劳工部安排此次会面并提出建议,表示协会将务实履职,帮助旅日高棉社群,包括通过文化活动和教育项目鼓励侨胞保持民族身份、文化与传统,并为遇到困难的同胞提供支持。
📋 简要摘要 ▸
劳工部长兴索11月3日上午在部内会见旅日高棉人协会(CAJ)主席海万纳,双方就协会愿景与工作方向交换意见。兴索鼓励CAJ扩大对外合作,强化其作为柬埔寨与日本之间桥梁的角色,重点在吸引日方投资、搭建企业伙伴关系、促进民间往来,并协助解决旅日高棉人在教育与生活上的困难。CAJ方面承诺将务实履职,为柬埔寨国家利益服务。
📋 完整原文 ▸
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ លើកទឹកចិត្តសមាគម CAJ ពង្រីកកិច្ចសហប្រតិបត្តិការ និងពង្រឹងតួនាទីជាស្ពានភ្ជាប់កម្ពុជា-ជប៉ុន ក្នុងទិសដៅទាក់ទាញការវិនិយោគ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម ហៃ វណ្ណា ប្រធានសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន (CAJ) នៅទីស្ដីការក្រសួង ដើម្បីពិភាក្សាការងារ បង្ហាញពីចក្ខុវិស័យ បេសកកម្ម និងទិសដៅការងាររបស់សមាគម CAJ ក្នុងការរួមចំណែកដល់ការតភ្ជាប់កម្ពុជា និងជប៉ុនលើការវិនិយោគ ភាពជាដៃគូធុរកិច្ច ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ព្រមទាំងជួយដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនខ្មែរនៅប្រទេសជប៉ុន។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងកោតសរសើរចំពោះឯកឧត្តម ហៃ វណ្ណា ដែលផ្តួចផ្តើមរៀបចំបង្កើតសមាគមដ៏សំខាន់មួយនេះឱ្យក្លាយជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ជាពិសេសជួយទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជា ជាក់ស្ដែងសមាគម CAJ ក៏បានសម្របសម្រួលឱ្យមានដំណើរទស្សនកិច្ច និងកិច្ចពិភាក្សាការងាររវាងក្រសួង និងក្រុមហ៊ុន TOKO Electrical Construction Co., Ltd. នាថ្ងៃនេះផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ការចុះបញ្ជីសមាគមជាអង្គការមិនមែនរដ្ឋាភិបាល (NPO) ស្របច្បាប់នៅជប៉ុន គឺជាសមិទ្ធផលសំខាន់ដែលជួយបង្កើនភាពជឿជាក់ និងបង្កើតមូលដ្ឋានរឹងមាំសម្រាប់កិច្ចសហការជាមួយសហគមន៍ និងប្រជាជនជប៉ុន។ សមាគមអាចដើរតួនាទីជាអ្នកផ្តល់ព័ត៌មាន និងសម្របសម្រួលដល់អ្នកវិនិយោគិនជប៉ុនដែលមានបំណងមកទស្សនកិច្ច និងឈ្វេងយល់ពីឱកាសវិនិយោគនៅកម្ពុជា។ ក្នុងនាមជារៀមច្បង ឯកឧត្តមបានកត់សម្គាល់ថា ការធ្វើការជាមួយភាគីជប៉ុន គឺត្រូវការ “ពេលវេលា ភាពច្បាស់លាស់ ភាពស្មោះត្រង់ និងតម្លាភាព” ដូច្នេះសមាគមមិនគួររំពឹងទទួលបានលទ្ធផលភ្លាមៗនោះទេ ប៉ុន្តែត្រូវបន្តកសាងទំនាក់ទំនង និងទំនុកចិត្តជាបន្តបន្ទាប់។
ទន្ទឹមនឹងនេះ សមាគមក៏គួរតែពង្រីកកិច្ចសហការជាមួយអ្នកនយោបាយ សមាជិកសភាទាំងថ្នាក់មូលដ្ឋាន ក្រុង ស្រុក និងរដ្ឋបាលថ្នាក់តំបន់របស់ជប៉ុនផងដែរ។ ម្យ៉ាងទៀតត្រូវបន្តអភិវឌ្ឍសមត្ថភាព និងពង្រីកបណ្តាញទំនាក់ទំនង ដើម្បីសម្រេចគោលដៅក្លាយជាស្ពានតភ្ជាប់ជប៉ុន និងកម្ពុជា ព្រមទាំងរួមចំណែកទាក់ទាញការវិនិយោគ និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប ឯកឧត្តម ហៃ វណ្ណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ហេង សួរ និងថ្នាក់ដឹកនាំក្រសួងដែលបានអនុញ្ញាតឱ្យក្រុមការងារចូលជួបសម្តែងការគួរសម ជម្រាបជូនពីចក្ខុវិស័យ និងទិសដៅការងារនៃសមាគម ជាពិសេសទទួលបានអនុសាសន៍ល្អៗ ដើម្បីរួមចំណែកធ្វើឱ្យសមាគមមានដំណើរការរលូនក្នុងការជួយសហគមន៍ខ្មែរនៅជប៉ុន លើកទឹកចិត្តឱ្យបងប្អូនខ្មែរបន្តរក្សាអត្តសញ្ញាណជាតិ វប្បធម៌ និងប្រពៃណីខ្មែរឱ្យបានល្អ តាមរយៈការរៀបចំព្រឹត្តិការណ៍វប្បធម៌ កម្មវិធីអប់រំ ព្រមទាំងការជួយគាំទ្របងប្អូនខ្មែរដែលជួបបញ្ហានានា។ សមាគម CAJ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបំពេញតួនាទីឱ្យទទួលបានផ្លែផ្កា ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រទេសកម្ពុជា៕
#MLVT #HENGSour