卫生部赴暹粒强化5家县级医院医疗服务质量
分类医疗
事件时间2026-10-06 14:50
地点暹粒
来源柬埔寨卫生部
发布时间2026/10/11 14:50
详情描述
2026年10月6日至9日,柬埔寨卫生部国务秘书凯尔·拉塔与副国务秘书班布塔率团赴暹粒省,对省内5家县级转诊医院进行工作总结并强化医疗服务质量。此次检查覆盖的医院包括:索尼贡县、伦达艾县、吴哥尊县、波县及格拉兰县的县级转诊医院。
在视察期间,凯尔·拉塔向医院医护人员传达了卫生部长的慰问,并要求全体医务人员在提供医疗服务时,必须严格遵守职业道德,确保服务质量、效率与公平,严禁对患者进行任何形式的歧视。
针对当前登革热疫情,凯尔·拉塔要求卫生官员与地方当局合作,加强公共卫生宣传。重点工作包括清除蚊虫滋生地,如清理积水容器、废旧轮胎、椰子壳及塑料制品,并在水缸中投放灭蚊药。同时,建议民众在居住环境周围清理杂草,使用蚊帐,并穿着长袖衣物。若出现高烧症状,应立即前往最近的医疗机构就诊,严禁自行购药治疗,以确保及时救治。
凯尔·拉塔强调,根据政府第七届任期提出的五角战略第一阶段,卫生部正致力于提升全民健康覆盖水平。卫生部长秦拉已部署专项工作组,旨在强化从县级医院到基层卫生中心的医疗服务能力。此外,政府已于2025年为61家一级和二级医院提供预算支持,以提升其在手术、急救、新生儿护理及重症监护方面的能力,从而减少患者转诊至国家级医院的需求,降低民众医疗支出。
📋 简要摘要 ▸
卫生部国务秘书凯尔·拉塔率团赴暹粒,对5家县级医院进行工作总结并强化医疗服务质量,旨在提升当地医疗保障水平。
📋 完整原文 ▸
កិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងចុះពង្រឹងគុណភាពសេវា នីមន្ទីរពេទ្យបង្អែកស្រុកទាំង៥ ក្នុងខេត្តសៀមរាប។
——
ខេត្តសៀមរាប៖ ចាប់ពីថ្ងៃទី៦ ដល់ទី៩ ខែតុលា ឆ្នាំ២០២៦ បណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្ដមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងចុះពង្រឹងគុណភាពសេវា នៅមន្ទីរពេទ្យបង្អែកស្រុកទាំង៥ ក្នុងខេត្តសៀមរាប។
ក្នុងឱកាសបំពេញបេសកកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិកមន្ទីរពេទ្យទាំងអស់ ដែលខិតខំប្រឹងប្រែង លះបង់ខ្ពស់ក្នុងការងារបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អប្រសើរ និងព្រមទាំងណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រកបដោយវិជ្ជាជីវៈ ជូនប្រជាពលរដ្ឋដោយសមធម៌ និងបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល មិនត្រូវរើសអើងអ្នកជំងឺណាម្នាក់ឡើយ។
ឆ្នាំនេះ ជំងឺគ្រុនឈាមបានផ្ទុះឡើងខ្លាំង ឯកឧត្ដមបណ្ឌិតបានណែនាំដល់មន្ត្រីសុខាភិបាល ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ចូលរួមផ្សព្វផ្សាយ អប់រំ ដល់ប្រជាពលរដ្ឋ ដេីម្បីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម ដូចជាការបំបាត់ជម្រកមូសខ្លា ដោយត្រូវលាងសម្អាត និងគ្របពាង ឬអាងទឹកឱ្យបានជិត ផ្លាស់ប្តូរទឹកនៅក្នុងថូផ្កា និងរៀបចំអនាម័យជុំវិញផ្ទះ ដោយកម្ទេចចោលនូវសម្ភារៈដែលអាចដក់ទឹកបាន ដូចជា សំបកកង់ឡាន សំបកដូង កំប៉ុង និងផ្លាស្ទិក ជាដើម។ ត្រូវដាក់ថ្នាំអាបាត (Abate) ក្នុងពាងទឹក កាប់ឆ្ការព្រៃ ស៊ុបទ្រុបជុំវិញផ្ទះ គេងក្នុងមុង ឬមុងជ្រលក់ថ្នាំជានិច្ច និងស្លៀកពាក់ខោអាវដៃវែងជើងវែង និងត្រូវប្រញ៉ាប់នាំសមាជិកគ្រួសារដែលមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវបញ្ជូនទៅពិនិត្យ ឬមណ្ឌលសុខភាពដែលជិតបំផុត ដោយជៀសវាងដាច់ខាតនូវ ការទិញថ្នាំលេប ឬព្យាបាលដោយខ្លួនឯងនៅផ្ទះ ដើម្បីធានាសុវត្ថិភាព និងសង្គ្រោះជីវិតទាន់ពេលវេលា។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល តែងតែគិតគូពីសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋជានិច្ច ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧ នេះ កំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៅក្នុងនោះ មុំទី៣ នៃយុទ្ធសាស្ត្រ ផ្តោតទៅលើការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។
ចំពោះកម្មវិធីគោលនយោបាយអាទិភាពទាំង៦ វិស័យសុខាភិបាលស្ថិតនៅក្នុងកម្មវិធីទី១ គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកល។ អនុវត្តតាមយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយអាទិភាពនេះ ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរៀបចំក្រុមការងារចុះពង្រឹងគុណភាពសេវាសុខាភិបាល ថ្នាក់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក រហូតដល់មណ្ឌលសុខភាព និងបុស្ដិ៍សុខភាព ។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ រាជរដ្ឋាភិបាលបានផ្តល់ថវិកាសម្រាប់អភិវឌ្ឍមន្ទីរពេទ្យចំនួន៦១ កំរិត១ និងកំរិត២ ឱ្យមានសមត្ថភាពផ្នែកវះកាត់ សង្គ្រោះបន្ទាន់ សង្រ្គោះទារក និងថែទាំអ្នកជំងឺធ្ងន់ធ្ងរ ដេីម្បីកាត់បន្ថយការបញ្ជូនទៅមន្ទីរពេទ្យថ្នាក់ជាតិ កាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។
សូមជម្រាបជូនថា មន្ទីរពេទ្យបង្អែកស្រុកដែលចុះពិនិត្យ រួមមាន៖ មន្ទីរពេទ្យបង្អែកសូត្រនិគម, រុនតាឯក, អង្គរជុំ, ពួក, និងក្រឡាញ់។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)