西港警方破获毒品交易案 逮捕3名嫌疑人







分类治安
事件时间2026-08-23
地点西港
来源CN123
发布时间2026/08/26 17:55
详情描述
2026年8月23日晚,西哈努克省警方在西港第4区第4村开展打击毒品交易行动,共逮捕3名涉案嫌疑人。
当晚20时,警方首先在第4区第4村抓获一名越南籍女性嫌疑人。随后,在检察官的协调下,警方于21时30分对该嫌疑人位于当地一家酒店的房间进行搜查,并逮捕了第二名越南籍女性同伙。8月24日凌晨0时30分,警方根据线索在当地一处公寓内抓获第三名嫌疑人,为一名中国籍男子。
被捕的3名嫌疑人分别为:33岁的越南籍女子KIM LIP、36岁的越南籍女子NGUYEN THI TRANG,以及37岁的中国籍男子ZHANG JIA WEI。
行动中,警方查获大量毒品及作案工具,包括68包疑似毒品粉末、1643粒WY药丸、60个电子烟烟弹、41支电子烟、2台电子秤、多部手机、一辆摩托车以及一批包装袋等相关物品。
目前,3名嫌疑人已被扣留在西哈努克省警察局,案件正在进一步审理中。
📋 简要摘要 ▸
西港警方在第4区第4村破获一起毒品交易案,逮捕3名嫌疑人(含1名越南籍女性),并查获毒品及相关作案工具。
📋 完整原文 ▸
បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៣នាក់
ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២០និង០០នាទី កម្លាំងជំនាញនៃផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមម្នាក់ ភេទស្រី ។ បន្ទាប់មក វេលាម៉ោង ២១និង៣០នាទី ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញបានបន្តឆែកឆេរបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ នៅសណ្ឋាគារមួយកន្លែង ក្នុងភូមិ៤ សង្កាត់លេខ៤ និងឃាត់ខ្លួនបក្ខពួកជនសង្ស័យជាជនជាតិវៀតណាមម្នាក់ទៀត ភេទស្រី ។ លុះឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៦ វេលាម៉ោង ០០និង៣០នាទី កម្លាំងជំនាញបានស្រាវជ្រាវឈានទៅឃាត់ខ្លួនបក្សពួកជនសង្ស័យខាងលើចំនួន ម្នាក់ទៀត ជនជាតិចិននៅខុនដូមួយកន្លែង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យទាំង ៣នាក់រួមមាន៖
១.ឈ្មោះ KIM LIP ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម
២.ឈ្មោះ NGUYEN THI TRANG ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិវៀតណាម
៣.ឈ្មោះ ZHANG JIA WEI ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន ។
វត្ថុតាងដកហូតសំខាន់ៗសរុបរួមមាន ៖ ក្រាមពណ៌សសង្ស័យជាសារធាតុញៀន ៦៨កញ្ចប់ ថ្នាំគ្រាប់ WY ចំនួន ១,៦៤៣គ្រាប់ ក្បាលបារីអេឡិចត្រូនិច ៦០ក្បាល បារីអេឡិចត្រូនិច ៤១ដើម ជញ្ជីងថ្លឹងគ្រឿងញៀន ២គ្រឿង ទូរស័ព្ទដៃ ម៉ូតូ ថង់សម្រាប់វេចខ្ចប់គ្រឿងញៀន និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបន្តនីតិវិធីតាមច្បាប់ ៕