柬埔寨旅游部携手新加坡航空 签署合作协议推广“绿色旅游季”










分类旅游
事件时间2026-05-02
地点金边
来源柬埔寨勋爵协会
发布时间2026/04/28 10:14
详情描述
2026年4月27日上午,柬埔寨旅游部与新加坡航空公司在金边签署合作谅解备忘录。柬埔寨旅游部部长胡哈、柬埔寨勋爵协会秘书长洪拉克等出席签约仪式。
此次合作旨在通过新加坡航空的全球航线网络,向区域及国际市场推广柬埔寨的旅游资源。双方将重点宣传柬埔寨的文化遗产、历史古迹、沿海旅游目的地以及生态旅游项目,以提升柬埔寨在国际舞台的知名度,并吸引更多国际游客入境。
在签约仪式上,柬埔寨旅游部宣布将于2026年5月2日正式启动“绿色旅游季”活动。该活动覆盖每年5月至10月,旨在向国际游客展示柬埔寨雨季期间的自然景观与生态美景。旅游部表示,这一时期的柬埔寨植被茂盛,能够为游客提供宁静的自然环境与独特的旅行体验。
柬埔寨旅游部预计,通过与新加坡航空的战略合作,将有效增加国际航线连接,并配合“绿色旅游季”的推广,进一步提升柬埔寨在旅游淡季期间的国际游客接待量。
📋 简要摘要 ▸
柬埔寨旅游部与新加坡航空签署合作协议,旨在通过新航全球网络推广柬埔寨旅游资源。同时,旅游部宣布将于2026年5月2日启动“绿色旅游季”活动,旨在吸引国际游客在5月至10月期间赴柬体验自然生态与文化遗产。
📋 完整原文 ▸
នាព្រឹកថ្ងៃ២៧ ខែមេសា ឆ្នាំ២០២៦ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និងក្រុមហ៊ុនអាកាសចរណ៍ Singapore Airline ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
អនុស្សរណៈនៃការយោគយល់គ្នានេះផ្តោតលើការលើកកម្ពស់កិច្ចសហការ និងការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា ទៅកាន់ទីផ្សារតំបន់ និងពិភពលោក ដើម្បីជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិ ហើយតាមរយៈកិច្ចសហការនេះ គឺមានគោលបំណងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ និងការជំរុញការផ្សព្វផ្សាយពីភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្រ្ត និងលក្ខណៈចម្រុះនៃបទពិសោធទេសចរណ៍ ចាប់ពីតំបន់បេតិកភណ្ឌពិភពលោក រហូតដល់គោលដៅទេសចរណ៍ឆ្នេរ និងអេកូទេសចរណ៍កំពុងលេចធ្លោ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិពីគ្រប់ទិសទីនៅលើពិភពលោក តាមរយៈបណ្តាញសកល និងដ៏មានសក្តានុពលនៃទីផ្សាររបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានយកឱកាសនេះជម្រាបជូនថា នៅថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ខាងមុខ ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នឹងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវយុទ្ធនាការ «ទស្សនាកម្ពុជា នៅរដូវកាលបៃតង» ចាប់ពីខែឧសភា ដល់ខែតុលា ដែលជាពេលវេលាដែលប្រទេសកម្ពុជាមានភាពស្រស់ស្អាត និងពោរពេញដោយភាពបៃតង ផ្តល់ឱ្យភ្ញៀវទេសចរនូវបរិយាកាសស្ងប់ស្ងាត់ ទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងបទពិសោធធ្វើដំណើរដ៏ស្រស់បំព្រង។
ឯកឧត្តមរដ្ឋមន្រ្តី ក៏មានទំនុកចិត្តថា យុទ្ធនាការខាងលើរួមជាមួយការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះនឹងរួមចំណែកដល់ការកើនឡើង នៃចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាតាមរយៈក្រុមហ៊ុនអាកាសចរណ៍ Singapore Airline ជាពិសេសនៅក្នុងអំឡុងពេលនៃរដូវកាលបៃតង។