金边SAVAGE酒吧伤人案嫌犯逃往越南 警方启动跨境追捕


分类治安
事件时间2026-08-23 02:00
地点金边BKK1
来源新柬埔寨日报
发布时间2026/08/23 16:32
详情描述
8月23日凌晨2时,金边市BKK1区SAVAGE酒吧发生一起伤人案件。一名男子持酒瓶击打受害者头部,随后逃离现场。
金边市警察局局长朱林纳林于8月23日下午通过官方社交媒体证实,涉案嫌犯名为程皮伦(音译:Cheng Phirun)。经警方调查,该嫌犯已通过巴域口岸逃往越南。
朱林纳林表示,柬埔寨警方已启动跨境追捕行动,将持续追踪嫌犯下落。警方同时敦促嫌犯的家属及相关人员劝导其回国投案,并强调嫌犯无法通过逃亡规避法律责任。
📋 简要摘要 ▸
金边SAVAGE酒吧伤人案嫌犯程皮伦已逃往越南,金边市警察局长朱林纳林表示将全力追捕,并敦促嫌犯回国投案。案件发生于8月23日凌晨。
📋 完整原文 ▸
ជនដៃដល់យកដបវាយក្បាលជនរងគ្រោះនៅហាងSAVAGEបានរត់គេចខ្លួនទៅដល់វៀតណាម ប៉ុន្តែសមត្ថកិច្ចអះអាងពីការតាមចាប់ខ្លួនដោយមិនដកដៃ
ជនដៃដល់ ឆេង ភារុណ យកដបវាយក្បាលជនរងគ្រោះបានរត់គេចខ្លួនចូលទៅដល់ប្រទេសវៀតណាមហើយ ប៉ុន្តែសមត្ថកិច្ចកម្ពុជានឹងមិនដកដៃពីការតាមចាប់ខ្លួនជនបង្ករូបនេះឡើយ និងប្រាប់ទៅគ្រួសារ និងឱ្យហៅជនបង្កវិលចូលប្រទេសកម្ពុជាវិញ ដើម្បីមកទទួលទោស ព្រោះមិនអាចគេចខ្លួនមួយជីវិតបានឡើយ។ នេះបើតាមការអះអាងអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានី ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នៅលើទំព័រ ហ្វេសប៊ុក ផ្លូវការនារសៀលថ្ងៃទី ២៣ ខែសីហា នេះ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ សរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការដូច្នេះ ÷"ជនដៃដល់ឈ្មោះ ឆេង ភារុណ ដែលវាយក្បាលជនរងគ្រោះនឹងដបវេលាយប់មិញបានរត់គេចខ្លួនឆ្លងដែនតាមច្រកបាវិតចូលប្រទេសវៀតណាមហើយ។ សមត្ថកិច្ចយើងខ្ញុំមិនដកដៃក្នុងការតាមចាប់ខ្លួនជនខាងនោះទេ(បើបក្សពួក និងក្រុមគ្រួសារជននេះហៅឱ្យមកចូលខ្លួនកន្លែងសមត្ថកិច្ចមក)មិនអាចរត់គេចខ្លួនបានមួយជីវិតទេ។"។
គួររំលឹកថាហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២យប់រំលងអធ្រាតឈាន ចូលថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៦ ក្នុងហាងឈ្មោះ SAVAGE ស្ថិតក្នុងសង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ៕