金边警方在雷西郊区一小区内查获13名涉嫌网络诈骗及伪造证件的
分类治安
事件时间2026-07-09
地点金边雷西郊区
来源热闻24小时
发布时间2026/07/11 09:31
详情描述
2026年7月9日下午,金边市统一指挥委员会联合雷西郊区当局,对位于雷西郊区章真列第一分区第四村1003号路“维曼金边”小区内的一处窝点展开突击行动。此次行动在金边市市长坤盛及金边市警察局局长尊那林的直接指挥下进行,并由金边初级法院副检察官年波里协调司法程序。
行动中,警方共抓获13名外籍嫌疑人,其中包括11名印尼籍人员和2名中国籍人员。现场查获的作案工具及物证包括电脑1台、电脑显示器1台、手机58部、护照11本以及一批伪造签证。
初步调查显示,该团伙涉嫌利用网络技术收集马来西亚受害者的个人信息,并从事网络诈骗及伪造公共文件(制作假签证)等违法活动。目前,所有嫌疑人及扣押物证已被移送至金边市警察局,相关部门正进一步审讯并整理案卷,后续将移交法院依法处理。
📋 简要摘要 ▸
金边警方在雷西郊区一小区内查获13名涉嫌网络诈骗及伪造证件的外籍人员,包括11名印尼籍和2名中国籍,现场查获电脑等作案工具。
📋 完整原文 ▸
ឃាត់ខ្លួនជនបរទេស១៣នាក់ ពាក់ព័ន្ធករណីឆបោកតាមបច្ចេកវិទ្យា
និងក្លែងឯកសារសាធារណៈនៅខណ្ឌឫស្សីកែវ ------------- ភ្នំពេញ៖
កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦
បានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងករណីឆបោកតាមបច្ចេកវិទ្យា
និងការក្លែងឯកសារសាធារណៈ ស្ថិតក្នុងបុរីវិមានភ្នំពេញ ផ្លូវលេខ១០០៣ ក្រុមទី៤
ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។ ក្នុងនោះ
សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីចំនួន ១១នាក់ និងជនជាតិចិនចំនួន ២នាក់។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ
អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
ហើយមានការចូលរួមពីអាជ្ញាធរខណ្ឌឫស្សីកែវ និងមានការសម្របសម្រួលនីតិវិធីពី លោក
ញាន បូរី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ក្រៅពីឃាត់ឃ្លួនជនសង្ស័យ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន
រួមមាន៖ កុំព្យូទ័រចំនួន ១ គ្រឿង, អេក្រង់កុំព្យូទ័រ ១ គ្រឿង, ទូរសព្ទដៃសរុប
៥៨ គ្រឿង, លិខិតឆ្លងដែន ១១ ក្បាល ព្រមទាំងទិដ្ឋាការក្លែងក្លាយ (Fake Visa)
មួយចំនួនទៀត។ ផ្អែកតាមការសន្និដ្ឋានបឋម
ជនសង្ស័យបានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ដោយធ្វើសកម្មភាពប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់ជនរងគ្រោះ (ក្នុងប្រទេសម៉ាឡេស៊ី)
ដើម្បីយកទៅប្រើប្រាស់ក្នុងចេតនាទុច្ចរិត និងក្លែងបន្លំឯកសារសាធារណៈ
(ផលិតទិដ្ឋាការក្លែងក្លាយ)។ បច្ចុប្បន្ន ជនសង្ស័យ
និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ
និងចាត់ការតាមច្បាប់ជាធរមាន។ សម្តេចមហាបវរធិបតីហ៊ុន
ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា
កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក
ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល
ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ
នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់
ឬការអន្តរាគមន៍ណាមួយឡើយ៕
ប្រភព៖លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(គ.ប.ឆ.ប.)
https://www.td-globaltvnews.com.kh/2026/07/fake-visa.html