金边毛泽东大道飞车党落网 警方缴获作案摩托
分类治安
事件时间2026-11-04 17:00
地点金边桑园区毛泽东大道与莫尼旺大道交叉口
来源CN123
发布时间2026/11/04 19:43
详情描述
金边市轻罪警察办公室联合桑园区警察局,于11月4日17时在毛泽东大道与莫尼旺大道交叉口抓获一名涉嫌飞车抢夺手机的嫌疑人。现场缴获黑色本田Dream摩托车一辆(车牌金边1LK-1149)作为作案交通工具,嫌疑人已移交桑园区警察局按法律程序处理。
📋 完整原文 ▸
ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ
ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ។
នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៧ និង០០ នាទី កម្លាំងការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ពាក់ព័ន្ធបទល្មើសអំពើ លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ប្រព្រឹត្តនៅលើមហាវិថីព្រះមុនីវង្ស កែងមហាវិថីម៉ៅសេទុង ភូមិ៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៨ និង ០០ នាទី ។
-ជនសង្ស័យឈ្មោះ ធី ផេង ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នកដឹកជញ្ជូនអនឡាញ ។
វត្ថុតាងចាប់យក៖
-ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1LK-1149 (មធ្យោបាយធ្វើសកម្មភាព)
បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យប្រគល់ឱ្យអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធី ។