卫生部联手维生素天使组织 强化母婴营养项目

分类公共卫生
事件时间2026-11-04
地点金边
来源柬埔寨卫生部
发布时间2026/11/04 18:54

详情描述

11月4日(周三),柬埔寨卫生部国务秘书英西迪卡里在金边卫生部大楼会见维生素天使组织(Vitamin Angels)执行长、博士安娜·塞斯佩德斯一行,双方就母婴营养合作进展及2026至2030年合作方向进行讨论。 据卫生部通报,该组织自2021年起与卫生部在技术合作、研究以及多种微量营养素补充剂(MMS)供应方面开展协作。此次会议上,维生素天使组织通报的核心进展包括两项:一是向卫生部捐赠10万瓶MMS,用于支持孕妇营养补充从铁/叶酸(IFA)向MMS过渡的第一阶段,涉及10个目标省份;二是持续推进维生素A补充与驱虫(VAS+D)项目,并通过技术支持与研究提高5岁以下儿童的覆盖率。卫生部方面对上述捐赠和技术援助表示感谢。 针对2026至2030年,卫生部向该组织提出四项优先方向:援助项目须与卫生部门战略及国家营养战略对接;加强初级卫生保健,把MMS和维生素A发放纳入产前保健服务;强化库存管理系统并制定过渡计划,逐步转向由政府预算供应;重点支持农村地区、覆盖率较低的省份以及弱势妇女和儿童群体。 对普通家庭而言,直接相关的是MMS和维生素A的发放渠道。按卫生部提出的方向,这两类补充剂将并入产前保健和基层卫生服务,孕妇及5岁以下儿童家庭可留意所在地卫生站、卫生中心的领取安排。不过,此次通报未列明10个目标省份的具体名单、发放时间表及后续采购预算,这些信息需向卫生部核实。 双方在会议结束时重申将继续深化合作,提升柬埔寨母婴及儿童的健康与营养水平。
📋 简要摘要 ▸
11月4日,卫生部国务秘书英西迪卡里在金边会见「维生素天使组织」执行长安娜·塞斯佩德斯一行,双方就提升柬埔寨母婴营养水平交换意见。卫生部高度评价该组织的公益使命,并同意在营养补充、基层卫生人员培训等方向深化协作。具体合作金额与覆盖省份尚未公布。
📋 完整原文 ▸
ក្រសួងសុខាភិបាល ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការ Vitamin Angels លើការលើកកម្ពស់អាហារូបត្ថម្ភមាតា និងកុមារនៅកម្ពុជា។ — រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបគណៈប្រតិភូអង្គការ Vitamin Angels ដឹកនាំដោយ លោកស្រីបណ្ឌិត Ana Cespedes នាយកប្រតិបត្តិ (CEO) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងសុខាភិបាល។ ក្នុងជំនួបនេះ លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះបេសកកម្មមនុស្សធម៌ របស់អង្គការ Vitamin Angels ក្នុងការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភមាតា និងកុមារនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០២១ មក ដោយអង្គការបានសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងសុខាភិបាល លើការងារបច្ចេកទេស ការសិក្សាស្រាវជ្រាវ និងការផ្គត់ផ្គង់គ្រាប់ជីវជាតិចម្រុះ (MMS)។ លោកស្រីបណ្ឌិត Ana Cespedes បានថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ព្រមទាំងបានជម្រាបជូនអំពីវឌ្ឍនភាពការងារសំខាន់ៗ រួមមាន៖ -ការពង្រីក និងបរិច្ចាគគ្រាប់ MMS៖ បានផ្តល់អំណោយគ្រាប់ MMS ចំនួន ១០០ ០០០ ដប ជូនក្រសួងសុខាភិបាល ដើម្បីគាំទ្រដំណាក់កាលដំបូង នៃការផ្លាស់ប្តូរ ពីការប្រើប្រាស់គ្រាប់ថ្នាំជាតិដែក/អាស៊ីតហ្វូលីក (IFA) មកប្រើប្រាស់គ្រាប់ MMS សម្រាប់ស្ត្រីមានផ្ទៃពោះ ក្នុងខេត្តគោលដៅចំនួន ១០។ -កម្មវិធីផ្តល់វីតាមីន A និងទម្លាក់ព្រូន (VAS+D) ការគាំទ្របច្ចេកទេស និងការសិក្សាស្រាវជ្រាវ ដើម្បីបង្កើនអត្រាគ្របដណ្តប់លើកុមារអាយុក្រោម ៥ឆ្នាំ។ ជាការឆ្លើយតប លោកជំទាវសាស្ត្រាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអំណោយគ្រាប់ MMS និងជំនួយបច្ចេកទេសនានា ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការកសាងមូលធនមនុស្សនៅកម្ពុជា។ សម្រាប់ទិសដៅអនុវត្តឆ្នាំ២០២៦-២០៣០ ក្រសួងសុខាភិបាល បានផ្តល់អនុសាសន៍ឱ្យអង្គការ ផ្តោតលើអាទិភាពសំខាន់ៗ ដូចខាងក្រោម៖ ១.បន្ស៊ីកម្មវិធីជំនួយ ឱ្យស្របតាមផែនការយុទ្ធសាស្ត្រសុខាភិបាល និងយុទ្ធសាស្ត្រជាតិស្តីពីអាហារូបត្ថម្ភ។ ២.ពង្រឹងសេវាថែទាំសុខភាពបឋម បញ្ចូលការផ្តល់គ្រាប់ MMS និងវីតាមីន A ទៅក្នុងសេវាថែទាំមុនសម្រាល។ ៣.ពង្រឹងប្រព័ន្ធគ្រប់គ្រងស្តុក និងរៀបចំផែនការអន្តរកាល ដើម្បីឈានទៅរកការផ្គត់ផ្គង់ដោយថវិការាជរដ្ឋាភិបាលជាបណ្តើរៗ។ ៤.ផ្តោតការគាំទ្រដល់តំបន់ជនបទ ខេត្តដែលមានអត្រាគ្របដណ្តប់ទាប និងក្រុមស្ត្រី កុមារដែលងាយរងគ្រោះ។ ជាចុងក្រោយ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល និងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភមាតា ទារក និងកុមារ នៅព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)