柬埔寨司法部代理部长出席公共行政改革会议
文件类型公告
发布机构柬埔寨司法部
发布时间2026/04/06 09:45
政策详情
柬埔寨司法部代理部长出席了由副首相主持的公共行政改革委员会会议,重点讨论了政府机构内部官员的重新任命及组织架构调整方案。
📋 完整原文 ▸
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្រ្តីស្តីទីនៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.)
====================
នាព្រឹកថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្រ្តីស្តីទីនៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) នៅសាលាភូមិន្ទរដ្ឋបាល។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. ក្នុងគោលបំណងពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំស្តីពីការតែងតាំងឡើងវិញមន្រ្តីរាជការ និងការរៀបចំមន្ត្រីក្នុងរចនាសម្ព័ន្ធថ្មីរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ។
កិច្ចប្រជុំនេះផងដែរ មានការអញ្ជើញចូលរួមដោយ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងយុត្តិធម៌ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ននានា ក៏ដូចជាមន្រ្តីរាជការផងដែរ។