公共行政改革对教育质量提升的贡献

类型EDUCATION
发布时间2026/03/30 23:08

详情描述

文章阐述了政府通过改革学校治理、透明化教师任命及人力资源管理,如何提升小学教育质量。
📋 完整原文 ▸
**ការកែទម្រង់រដ្ឋបាលសាធារណៈ កំពុងក្លាយជាចលករសំខាន់មួយ ក្នុងការលើកកម្ពស់គុណភាពវិស័យអប់រំ ជាពិសេសនៅកម្រិតបឋមសិក្សា តាមរយៈការកែលម្អអភិបាលកិច្ចសាលារៀន ការជ្រើសរើស និងតែងតាំងមន្ត្រីអប់រំដោយតម្លាភាព ព្រមទាំងការគ្រប់គ្រងធនធានមនុស្សឱ្យមានប្រសិទ្ធភាព។ ក្នុងនីតិកាលទី៧នេះ​ រាជរដ្ឋាភិបាល បានដាក់ចេញវិធានការគន្លឹះចំនួន​៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។ ជាក់ស្តែង កំណែទម្រង់នេះ​ មានភាពស៊ីសង្វាក់ជាមួយវិធានការគន្លឹះក្នុងវិស័យអប់រំ ដូចជា ការពង្រឹងអភិបាលកិច្ចសាលារៀន ការកែលម្អកម្មវិធីសិក្សា ការយកចិត្តទុកដាក់លើសុខភាពសិស្ស និងការចូលរួមពីសហគមន៍។ ជាពិសេស ការកំណត់លក្ខណៈសម្រាប់ការតែងតាំងនាយកសាលា និងការជ្រើសរើសគ្រូបង្រៀនដោយផ្អែកលើសមត្ថភាព និងគុណវុឌ្ឍិ ដែល​ជួយធានាគុណភាពនៃការគ្រប់គ្រង និងការបង្រៀននៅសាលារៀន។ ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញទស្សនា និងស្តាប់ វីដេអូនៃកិច្ចសម្ភាសរបស់ឯកឧត្តម អុន ស៊ីវុធថា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ជាមួយនឹងអ្នកសារព័ត៌មានឌីជីថលថ្មីៗ លើប្រធានបទ៖ តើការកែទម្រង់រដ្ឋបាលសាធារណៈ រួមចំណែកដូចម្តេចខ្លះ ក្នុងការលើកកម្ពស់វិស័យអប់រំ ជាពិសេសនៅកម្រិតបឋមសិក្សា? 📲 **[**អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម**](https://web.facebook.com/share/v/1CsEcJiJ42/)** 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | **[**Website**](https://www.mcs.gov.kh/)[** 🌐 **](https://youtube.com/@MinistryofCivilService)**|**[** Facebook  🌐 **](https://web.facebook.com/CivilServiceCambodia)**|**[** Instagram    🌐 **](https://www.instagram.com/civilservice_cambodia?igsh=MWRrZWIwamh4ZW9uZA==)**|**[** Tiktok 🌐 **](https://www.tiktok.com/@mcsgovernment?)**|**[** Telegram  🌐 **](http://t.me/mcsgovkh)**|**[** YouTube**](https://youtube.com/@MinistryofCivilService)