关于追捕肇事逃逸嫌疑人的指令
预警类型治安
严重程度高
地点班迭棉吉省/马德望省
发布时间2026/03/31 13:08
详情描述
副总理指示相关部门将肇事者列入黑名单禁止出境,并要求其父亲(省副局长)配合交出嫌疑人。
📋 完整原文 ▸
លោកស្នងការរងខេត្តបន្ទាយមានជ័យ ត្រូវសហការជាមួយសមត្ថកិច្ចដើម្បីនាំខ្លួនកូនប្រុសមកទទួលខុសត្រូវចំពោះមុខច្បាប់។
ឪពុក ប្រាកដជាដឹងថាកូនកំពុងលាក់ខ្លួននៅទីណា ...។
ជនសង្ស័យ ត្រូវបានដាក់ក្នុងបញ្ជីខ្មៅរួចហើយ មិនឱ្យចាកចេញពីប្រទេសនោះទេ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យលោកស្នងការរងខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចដើម្បីនាំខ្លួនកូនប្រុសមកទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិងកំពុងអនុវត្តបទបញ្ជា ឯកឧត្តមអភិសន្តិបណ្ឌិត ដាក់ឈ្មោះជនបង្កក្នុងបញ្ជីខ្មៅមិនឱ្យចាកចេញពីប្រទេស។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំជាថ្មីទៀតឱ្យអគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អនុវត្តការងារនេះឱ្យបានលឿន ដើម្បីឈានទៅឃាត់ខ្លួនជនបង្ក។
ឯកឧត្តមអភិសន្តិបណ្ឌិត ជឿច្បាស់ថាលោកស្នងការរង ក្នុងនាមជាឪពុក ប្រាកដជាដឹងថាកូនកំពុងលាក់ខ្លួននៅទីណា...៕
មហាផ្ទៃ ៣១.៣.២០២៦ (អ្នកនាំពាក្យក្រសួងមហាផ្ទៃ)
ឯកសារមន្ត្រីសាធារណៈ
[Contact Us](https://t.me/oa_admin) | [JOIN US](https://t.me/oa_channel) 🔔