会计与审计监管局举办法规宣讲 提升财务合规标准
来源柬埔寨国家会计委员会
发布时间2026/05/07 19:15
详情描述
2026年5月7日,柬埔寨会计与审计监管局联合柬埔寨注册会计师与审计师协会,以及金边皇家法律与经济大学,在金边举办了会计与审计法律法规宣讲研讨会。此次活动由会计与审计监管局副局长南波尼主持,共有200名师生参加。
研讨会旨在普及会计审计相关法律法规,核心内容涵盖会计与审计法律及相关条例、会计准则概况、柬埔寨会计与审计职业发展,以及柬埔寨注册会计师课程体系。
活动期间,会计与审计监管局正式启动了2026年会计合规提升项目。该项目是落实《2025-2035年柬埔寨会计与审计行业发展战略》的重要举措,旨在构建透明、可信的会计与审计体系。
该项目面向财务经理、会计人员、会计审计公司从业者、企业及非营利组织人员。同时,项目鼓励应届毕业生积极参与相关培训,以提升专业能力,满足行业合规要求。
📋 简要摘要 ▸
会计与审计监管局联合相关协会及金边皇家法律与经济大学举办研讨会,向200名师生普及会计审计法律法规,并启动2026年会计合规提升项目。
📋 完整原文 ▸
នាព្រឹកថ្ងៃព្រហស្បតិ៍ ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ និយ័តករ គណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សហការជាមួយវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានរៀបចំ **សិក្ខាសាលា ផ្សព្វផ្សាយច្បាប់ស្តីពីគណនេយ្យនិងសវនកម្មនិងបទប្បញ្ញត្តិពាក់ព័ន្ធ** ជូនសាស្រ្តាចារ្យនិងនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។
សិក្ខាសាលានេះរៀបចំឡើងក្រោមអធិបតីភាព **លោកស្រី នាន បូនី** អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ **ឯកឧត្តម ប៊ូ ថារិន** អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយថ្នាក់ដឹកនាំ និងមន្ត្រី ព្រមទាំងតំណាងមកពីវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី លោក ថោង ចន្ត្រា សាកលវិទ្យាធិការរង តំណាង ឯកឧត្តមបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងលោក លោកស្រី សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ រួមទាំងសិស្ស និស្សិត ចំនួន២០០រូប។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ និងប្រធានបទសំខាន់ៗរួមមាន៖ (១) ច្បាប់ស្តីពីគណនេយ្យនិងសវនកម្មនិងបទប្បញ្ញត្តិពាក់ព័ន្ធ (២)ទិដ្ឋភាពទូទៅនៃស្តង់ដាគណនេយ្យ (៣)វិជ្ជាជីវៈគណនេយ្យ និងសវនកម្មកម្ពុជា និង(៤)កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា។
ក្នុងឆ្នាំ២០២៦ និយ័តករ បានដាក់អនុវត្តគម្រោងការលើកកម្ពស់អនុលោមភាពគណនេយ្យ ដែលគម្រោងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីឈានទៅសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជាឆ្នាំ២០២៥-២០៣៥ គឺប្រព័ន្ធគណនេយ្យនិងសវនកម្មដែលរឹងមាំ មានតម្លាភាពនិងអាចជឿទុកចិត្តបាន។ គម្រោងការលើកកម្ពស់អនុលោមភាពគណនេយ្យ ជាគម្រោងមួយសំដៅដល់ការកសាងសមត្ថភាព ការអនុវត្តផ្ទាល់របស់អ្នកគ្រប់គ្រងហិរញ្ញវត្ថុ និងគណនេយ្យករ របស់ក្រុមហ៊ុនគណនេយ្យសវនកម្ម សហគ្រាស អង្គភាពមិនស្វែងរកប្រាក់ចំណេញ ព្រមទាំងសិស្ស និស្សិតដែលបញ្ចប់ការសិក្សា ក៏ទទួលបានការលើទឹកចិត្តឱ្យចូលរួមវគ្គបណ្តុះបណ្តាលក្នុងគម្រោងខាងលើនេះផងដែរ។
👉ដើម្បីទទួលបានព័ត៌មានផ្លូវការពីនិយ័តករគណនេយ្យនិងសវនកម្មសូមចុចទីនេះ
[👉 Website](https://bit.ly/3zW1iEl)
👉[Telegram](https://bit.ly/3zW1PWX)
👉[Facebook](https://bit.ly/3bw6u8I)