柬埔寨司法部召开反网络诈骗法宣讲会
文件类型公告
发布机构柬埔寨司法部
发布时间2026/04/06 15:14
政策详情
柬埔寨司法部技术团队在部长办公厅举行会议,重点宣讲关于打击网络诈骗的相关法律法规。会议由反网络诈骗特别委员会主持,多部门代表通过线上线下方式参与,旨在强化对科技诈骗的法律监管与防范。
📋 完整原文 ▸
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, ក្រុមការងារបច្ចេកទេសនៃក្រសួងយុត្តិធម៌ ដឹកនាំដោយ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ រួមជាមួយ លោកជំទាវ សុង ឆវ័ន្ត និងឯកឧត្តម ណាន់ ចាន់រឿន អនុរដ្ឋលេខាធិការ និងលោកជំទាវ សុន សុខាលីដា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ ព្រមទាំងសហការី បានអញ្ជើញចូលរួមជាធ្វើបទបង្ហាញក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ (គ.ប.ឆ.ប.) នៅទីស្តីការគណៈរដ្ឋមន្រ្តី។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធនិម្មិត Zoom រួមមាន តំណាងក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ, តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ, តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស, គណៈបញ្ជាការឯកភាពរាជធានី ខេត្ត, ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត, បញ្ជាការដ្ឋាននគរបាលរាជធានី ខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
កិច្ចប្រជុំផ្សព្វផ្សាយនេះ ប្រព្រឹត្តឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលទើបត្រូវបានព្រឹទ្ធសភាអនុម័ត ដោយឥតកែប្រែកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ជូនដល់តួអង្គអ្នកអនុវត្តច្បាប់ដែលមានតួនាទីក្នុងការចូលរួមក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅធានាប្រសិទ្ធភាព និងសង្គតិភាពនៃការអនុវត្ត។
តាមរយៈកិច្ចប្រជុំ ក្រុមការងារបច្ចេកទេសនៃក្រសួងយុត្តិធម៌ បានធ្វើបទបង្ហាញអំពីសារបាន និងកិច្ចដំណើរការនៃការរៀបចំច្បាប់, បទល្មើសថ្មីចំនួន ៥ និងនីតិវិធីពិសេសថ្មី នៅក្នុងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ បន្ថែមពីនេះ កិច្ចប្រជុំផ្សព្វផ្សាយច្បាប់នេះ ក៏បើកឱ្យមានវេទិកាសំណួរ-ចម្លើយរវាងមន្ត្រីអនុវត្តច្បាប់ និងក្រុមការងារបច្ចេកទេសផងដែរ។