皇家金边大学(RUPP)与柬埔寨证券监管局(SERC)举行会






地点金边
来源金边皇家大学
发布时间2026/06/22 16:25
详情描述
皇家金边大学(RUPP)与柬埔寨证券监管局(SERC)近日举行会议,正式启动ASEAN ESG挑战赛的筹备工作。此次合作旨在通过竞赛形式,提升在校大学生对环境、社会及公司治理(ESG)的认知,并推动可持续金融领域的人才培养。
该竞赛聚焦于可持续金融与ESG议题,鼓励学生针对环境、社会及经济挑战提出创新解决方案。通过参与比赛,学生能够锻炼分析思维、问题解决能力及团队协作能力,这些技能均是未来就业市场所需的核心竞争力。此外,活动还强调了高等教育机构在培养具备社会责任感人才方面的作用,旨在支持可持续发展目标(SDGs)。
本次活动面向在校大学生开放,参与竞赛无需支付费用。比赛将作为学生展示专业能力与创新实践的平台,并提供相关技术支持与交流机会。
关于如何报名参加,请关注皇家金边大学官方Telegram频道获取最新报名信息。关于比赛的具体奖励设置,请直接咨询校方相关部门。
📋 简要摘要 ▸
皇家金边大学(RUPP)与柬埔寨证券监管局(SERC)举行会议,共同筹备ASEAN ESG挑战赛。活动旨在通过竞赛形式,提升学生对环境、社会及公司治理(ESG)的理解,并促进可持续金融人才的培养。
联系方式
Telegramhttps://t.me/***
网站https://www.facebook.com/ruppedu.kh/
📋 完整原文 ▸
កិច្ចប្រជុំពិភាក្សាស្តីពី ASEAN Environmental, Social and Governance (ESG) Challenge
នាថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) លោកសាកលវិទ្យាធិការរង កៀន តាក់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាកលវិទ្យាធិការ បានដឹកនាំក្រុមការងារសាកលវិទ្យាល័យទទួលជួបប្រជុំពិភាក្សាជាមួយគណៈប្រតិភូមកពី និយ័តករមូលបត្រកម្ពុជា (SERC) ដឹកនាំដោយ លោកជំទាវ ហ៊ លីគា នាយិកានៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្តរជាតិ ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំ និងកិច្ចសហការក្នុងការអនុវត្តកម្មវិធី ASEAN ESG Challenge នៅកម្ពុជា។
កិច្ចប្រជុំនេះបានផ្តោតលើការលើកកម្ពស់ការយល់ដឹងអំពី ESG និងការជំរុញការចូលរួមរបស់និស្សិតក្នុងសកម្មភាពដែលពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយចីរភាព។ ភាគីទាំងពីរបានពិភាក្សាអំពីយន្តការសហការ ការរៀបចំសកម្មភាពផ្សេងៗ និងការផ្តល់ឱកាសដល់និស្សិតក្នុងការចូលរួមប្រកួតប្រជែង និងអភិវឌ្ឍគម្រោងច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកបរិស្ថាន សង្គម និងសេដ្ឋកិច្ច។
ជាមួយគ្នានេះ កិច្ចពិភាក្សាក៏បានលើកឡើងពីសារៈសំខាន់នៃហិរញ្ញវត្ថុប្រកបដោយចីរភាព (Sustainable Finance) និងតួនាទីរបស់គ្រឹះស្ថានឧត្តមសិក្សាក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមានចំណេះដឹង ជំនាញ និងទំនួលខុសត្រូវសង្គម។ កម្មវិធី ASEAN ESG Challenge ត្រូវបានចាត់ទុកជាវេទិកាដ៏មានសារៈសំខាន់សម្រាប់និស្សិតក្នុងការបង្ហាញសមត្ថភាព ភាពច្នៃប្រឌិត និងដំណោះស្រាយថ្មីៗ ដែលគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់អំពីការគាំទ្រផ្នែកបច្ចេកទេស ការផ្សព្វផ្សាយព័ត៌មាន និងការលើកទឹកចិត្តឱ្យនិស្សិតចូលរួមយ៉ាងសកម្មក្នុងវិស័យ ESG។ ការចូលរួមក្នុងកម្មវិធីនេះនឹងជួយពង្រឹងជំនាញការងារជាក់ស្តែង ការគិតវិភាគ ការដោះស្រាយបញ្ហា និងការធ្វើការងារជាក្រុម ដែលជាជំនាញចាំបាច់សម្រាប់ទីផ្សារការងារនាពេលអនាគត។
កិច្ចប្រជុំនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងនិយ័តករមូលបត្រកម្ពុជា ក្នុងការគាំទ្រការអប់រំប្រកបដោយគុណភាព និងការអភិវឌ្ឍធនធានមនុស្សជំនាន់ថ្មីដែលមានសមត្ថភាព និងទំនួលខុសត្រូវក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចសហការនេះនឹងជួយបង្កើនឱកាសសិក្សា ការស្រាវជ្រាវ និងការចូលរួមរបស់និស្សិតក្នុងសកម្មភាពដែលមានឥទ្ធិពលជាវិជ្ជមានដល់សង្គម បរិស្ថាន និងសេដ្ឋកិច្ច ដើម្បីរួមចំណែកកសាងអនាគតប្រកបដោយចីរភាពសម្រាប់កម្ពុជា និងតំបន់អាស៊ាន។
#RUPP #SERC #ASEANESGChallenge #ESG #SustainableDevelopment #HigherEducation #Collaboration #Cambodia
គេហទំព័រ និងបណ្ដាញសង្គមផ្លូវការរបស់ RUPP
🌐 | [Facebook Page](https://www.facebook.com/ruppedu.kh/)
🌐 | [Telegram Channel](https://t.me/ruppnews)
🌐 | [Telegram Chat](https://t.me/+2N5cth6hKMg0M2Jl)