柬埔寨司法部向外交使团宣讲《反技术诈骗法》
文件类型政策宣讲
发布机构柬埔寨司法部
生效日期2026年4月6日
适用范围外交部、驻柬使领馆及国际组织
发布时间2026/04/08 12:42
政策详情
司法部技术团队向28个国家的使节及8个国际组织介绍了新颁布的《反技术诈骗法》,重点阐述了五项新罪名及国际司法合作机制。
📋 完整原文 ▸
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, ក្រុមការងារបច្ចេកទេសនៃក្រសួងយុត្តិធម៌ ដឹកនាំដោយ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ រួមជាមួយ លោកជំទាវ សុង ឆវ័ន្ត និងឯកឧត្តម ណាន់ ចាន់រឿន អនុរដ្ឋលេខាធិការ និងសហការី បានអញ្ជើញចូលរួមជាធ្វើបទបង្ហាញក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងបណ្តាអង្គទូតនានាចំនួន ២៨ ប្រទេស និងអង្គការអន្តរជាតិចំនួន ៨ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំផ្សព្វផ្សាយនេះ ប្រព្រឹត្តឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពី “ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ដែលទើបត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ជូនដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បណ្តាអង្គទូត និងអង្គការអន្តរជាតិនានា។
តាមរយៈកិច្ចប្រជុំនេះ ក្រុមការងារបច្ចេកទេសនៃក្រសួងយុត្តិធម៌ បានធ្វើបទបង្ហាញអំពីខ្លឹមសារសំខាន់ៗនៃច្បាប់ រួមមាន បទល្មើសថ្មីចំនួន ៥ និងនីតិវិធីពិសេសថ្មី នៅក្នុងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេស កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលបានកំណត់នៅក្នុងមាត្រា ២១។