柬埔寨司法部招聘45名法律专业公务员公告
文件类型公告
发布机构柬埔寨司法部
发布时间2026/04/06 20:27
政策详情
柬埔寨司法部计划招录45名“A”类法律专业公务员,申请人需在2026年4月6日至5月6日期间通过官方渠道在线提交申请。请符合条件的申请人关注官方系统反馈,并可通过指定电话咨询报名事宜。
📋 完整原文 ▸
ដំណឹងល្អ! គណៈកម្មការ នឹងរៀបចំឱ្យមានការប្រឡងប្រជែងជ្រើសរើសមន្ត្រីជំនាញច្បាប់ ក្របខ័ណ្ឌប្រភេទ “ក” ចំនួន ៤៥នាក់ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌។
👉 សម្រាប់សាធារណជន ដែលមានបំណងចង់ចូលរួមការប្រឡង សូមបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារតម្រូវក្នុងការដាក់ពាក្យ តាមរយៈ QR Code ឬចូលទៅកាន់គេហទំព័រ https://go.gov.kh/era/mcs26moj01 ចាប់ពីថ្ងៃទី០៦ ខែមេសា រហូតដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទី ជាកំហិត។
បញ្ជាក់៖
១. ចំពោះបេក្ខជនដែលបានចុះឈ្មោះរួចរាល់ សូមចូលទៅពិនិត្យមើលសារឆ្លើយតបក្នុងប្រព័ន្ធចុះឈ្មោះអនឡាញ តាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcs26moj01 ឬ អ៊ីម៉ែលរបស់សាមីខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្តបន្ទាប់ពីក្រុមការងារបានពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានតម្រូវរួចរាល់។ បេក្ខជនត្រូវប្រើប្រាស់ព័ត៌មានផ្លូវការ ដែលផ្តល់ដោយប្រព័ន្ធចុះឈ្មោះ ដែលគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ តែប៉ុណ្ណោះ។
២. ចំពោះព័ត៌មានពាក់ព័ន្ធនឹងប្រព័ន្ធចុះឈ្មោះតាមអនឡាញ សូមទំនាក់ទំនងតាមទូរស័ព្ទ និងប្រព័ន្ធ Telegram ០១០ ៤១៦ ៥៧៣, ០៨៦ ៥៥០ ៥៤៥, ០៦១ ២៦៨ ៩៩៩, ០៩៦ ៩៣៣ ៣៤៤១ រៀងរាល់ម៉ោងធ្វើការ។
៣. គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់។
[JOIN CHANNEL](https://t.me/oa_channel) 📱