柬埔寨国家银行关于H-Pay清算及债权人登记的公告

文件类型公告
发布机构柬埔寨国家银行
生效日期2026年4月
适用范围H-Pay用户及债权人
发布时间2026/04/10 19:32
政策详情
国家银行吊销H-Pay执照并委任清算公司,要求债权人在4月底前完成登记,并提醒公众该机构无权吸收存款或放贷。
📋 完整原文 ▸
**ធនាគារជាតិនៃកម្ពុជា សម្រេចដកហូតអាជ្ញាប័ណ្ណពីគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក**
**
ភ្នំពេញ៖** ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងជាសាធារណៈ ស្តីពីការសម្រេច**ដកហូតអាជ្ញាប័ណ្ណ**ជាស្ថាពរពីគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ **អេច-ផេ សឺវីស ម.ក H-Pay Civil Co., Ltd **បន្ទាប់ពីរកឃើញថាគ្រឹះស្ថាននេះមិនបានអនុវត្តតាមច្បាប់ និងបទបញ្ញត្តិជាធរមាន។
**
**យោងតាមសេចក្តីថ្លែងការណ៍ ធនាគារជាតិនៃកម្ពុជាបានពិនិត្យឃើញថា ក្រុមហ៊ុនមិនបានអនុលោមតាមច្បាប់ និងបទបញ្ញត្តិបច្ចេកទេស។ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ធនាគារជាតិបានសម្រេចដកហូតអាជ្ញាប័ណ្ណបណ្តោះអាសន្នរយៈពេល ១៥ ថ្ងៃ ដើម្បីទុកពេលឱ្យក្រុមហ៊ុនស្វែងរកក្រុមហ៊ុនជម្រះបញ្ជី។ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជាបានសម្រេចតែងតាំងក្រុមហ៊ុន **សវនកម្ម រីចឆ៍ & ផាតនើរ** ជាក្រុមហ៊ុនជម្រះបញ្ជីរបស់គ្រឹះស្ថាន អេច-ផេ សឺវីស ម.ក។
**
**ក្រុមហ៊ុនជម្រះបញ្ជី នឹងធ្វើការប្រកាសជូនដំណឹងជាសាធារណៈយ៉ាងយូរបំផុតត្រឹម**ដាច់ខែ មេសា ឆ្នាំ២០២៦** ខាងមុខនេះ ដើម្បី 1. កំណត់អត្តសញ្ញាណម្ចាស់បំណុល 2. បញ្ជាក់ពីភាពជាម្ចាស់បំណុលស្របច្បាប់ ដើម្បីរៀបចំនីតិវិធីទូទាត់សងតាមលំដាប់លំដោយ។
**
**ធនាគារជាតិនៃកម្ពុជា ក៏បានរំលឹកដល់សាធារណជនផងដែរថា គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ **អេច-ផេ សឺវីស ម.ក មិនមែនជាធនាគារឡើយ**។ ដូច្នេះ ក្រុមហ៊ុននេះមិនមានសិទ្ធិទទួលប្រាក់បញ្ញើ ឬផ្តល់ឥណទាន (កម្ចី) ដល់អតិថិជននោះទេ។ ធនាគារជាតិនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរការជម្រះបញ្ជីនេះ ដើម្បីការពារផលប្រយោជន៍របស់អតិថិជនឱ្យបានត្រឹមត្រូវ។
សាធារណជន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបានណែនាំឱ្យតាមដានព័ត៌មានបន្ថែមពីក្រុមហ៊ុនជម្រះបញ្ជីក្នុងពេលឆាប់ៗនេះ៕
ដោយ៖ សយ រិទ្ធី