柬埔寨司法部出席国家人口政策中期进展报告审议会议

文件类型公告
发布机构柬埔寨司法部
发布时间2026/04/04 12:43

政策详情

柬埔寨司法部副国务秘书出席跨部门会议,旨在审议《2016-2030年国家人口政策》中期进展报告。会议重点评估了政策执行情况与挑战,并为2025-2030年及以后的政策实施方向提供指导建议。
📋 完整原文 ▸
ឯកឧត្តម មាស​ សុកែវ​ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងដេីម្បីពិនិត្យ​ និងពិភាក្សាលេីសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយជាតិប្រជាជន​ ២០១៦-២០៣០​ =================== ទីស្តីការគណៈរដ្ឋមន្ត្រី៖​ នាព្រឹកថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦​ ឯកឧត្តម មាស​ សុកែវ​ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងដេីម្បីពិនិត្យ​ និងពិភាក្សាលេីសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយជាតិប្រជាជន​ ២០១៦-២០៣០​ ក្រោមអធិបតីឯកឧត្តម​ ឈាង​ វណ្ណារិទ្ធ​ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី​ និងជាអគ្គលេខធិការនៃគ.យ.ប.។ ការរៀបចំរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលអាណត្តនៃការអនុវត្តគោលនយោបាយជាតិប្រជាជន​ ២០១៦-២០៣០​ គឺដេីម្បីវាយតម្លៃអំពីវឌ្ឍនភាព​ បញ្ហាប្រឈម​ និងបទពិសោធន៍​ ក្នុងដំណេីរការនៃការអនុវត្តគោលនយោបាយ​ រួមទាំងការដាក់ចេញនូវការតម្រង់ទឹសជាក់លាក់សម្រាប់ជម្រុញការអនុវត្តគោលនយោបាយជាតិប្រជាជនពីឆ្នាំ២០២៥-២០៣០​ និងអនុសាសន៍ក្រោយឆ្នាំ២០៣០។ ការរៀបចំរបាយការណ៍ពាក់កណ្តាលអាណត្តមិនមែនជាការធ្វេីបច្ចុប្បន្នភាពគោលនយោបាយទេ​ ប៉ុន្តែជាធាតុចូលសម្រាប់ធ្វេីបច្ចុប្បន្នភាពគោលនយោបាយប្រជាជនក្រោយឆ្នាំ២០៣០។