2026年柬埔寨-日本宫城县商务对接会成功举办










类型partnership
地点日本宫城县
发布时间2026/04/15 07:06
详情描述
柬埔寨劳工与职业培训部与日本宫城县政府于2026年4月14日共同举办了商务对接会。会议由柬劳工部副国务秘书唐彭里与宫城县副知事伊藤哲也共同主持,吸引了约20家柬埔寨招聘机构及30家日本企业参与。会议旨在落实双方合作备忘录,推动柬埔寨劳工赴日就业,并强调了柬埔寨年轻劳动力在技术学习和职业素养方面的潜力,鼓励日本雇主赴柬考
补充说明
柬埔寨劳工与职业培训部与日本宫城县政府于2026年4月14日共同举办了商务对接会。会议由柬劳工部副国务秘书唐彭里与宫城县副知事伊藤哲也共同主持,吸引了约20家柬埔寨招聘机构及30家日本企业参与。会议旨在落实双方合作备忘录,推动柬埔寨劳工赴日就业,并强调了柬埔寨年轻劳动力在技术学习和职业素养方面的潜力,鼓励日本雇主赴柬考察。
📋 完整原文 ▸
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលខេត្តមីយ៉ាហ្គិ រៀបចំកម្មវិធីផ្គូរផ្គងធុរកិច្ចកម្ពុជា-មីយ៉ាហ្គិឆ្នាំ២០២៦ រវាងទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា និងក្រុមហ៊ុនជប៉ុន
(ជប៉ុន)៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន បានសហការរៀបចំកម្មវិធីផ្គូរផ្គងធុរកិច្ចកម្ពុជា-មីយ៉ាហ្គិឆ្នាំ២០២៦ (Cambodia-Miyagi Business Matching 2026) នៅខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម តាំង ផេងរិទ្ធី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តម Testuya Ito អភិបាលរងខេត្តមីយ៉ាហ្គិ និងឯកឧត្តម Tai Susumu ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាកុងស៊ុលកិតិ្តយសកម្ពុជាប្រចាំទីក្រុងសេនដៃ។ កម្មវិធីនេះមានអ្នកចូលរួមសរុបប្រមាណ ៩០នាក់ ក្នុងនោះមានទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាចំនួនជិត ២០ក្រុមហ៊ុន និងសមាគមគ្រប់គ្រងជប៉ុន និងក្រុមហ៊ុនជប៉ុនចំនួនប្រមាណ ៣០ក្រុមហ៊ុន។
ថ្លែងក្នុងសុន្ទរកថាបើកកម្មវិធី ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីសក្តានុពលនៃកម្លាំងពលកម្មកម្ពុជា ដែលមានចំនួនយុវជនវ័យក្មេងច្រើន និងលក្ខណៈសម្បត្តិពោរពេញដោយភាពស្វាហាប់ ស្មោះត្រង់ ឧស្សាហ៍ព្យាយាម និងមានឆន្ទៈក្នុងការយល់ដឹងអំពីបច្ចេកទេសទំនើបៗពីប្រទេសអភិវឌ្ឍន៍ដូចជាប្រទេសជប៉ុនជាដើម។ សក្តានុពល និងលក្ខខណ្ឌនេះគឺស័ក្តិសមបំផុតទៅនឹងតម្រូវការទីផ្សារការងារនៅប្រទេសជប៉ុន ជាពិសេសនៅក្នុងខេត្តមីយ៉ាហ្គិ។ ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យសមាគមគ្រប់គ្រង និងនិយោជកក្នុងខេត្តមីយ៉ាហ្គិ អញ្ជើញមកទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីស្វែងយល់បន្ថែមអំពីកម្លាំងពលកម្មនៃប្រទេសកម្ពុជា។
កម្មវិធីផ្គូរផ្គងធុរកិច្ចនេះ គឺត្រូវបានរៀបចំឡើងស្របតាមផែនការសកម្មភាពនៃអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង និងរដ្ឋបាលខេត្ត ដែលបានចុះហត្ថលេខាកាលពីចុងឆ្នាំ២០២៤ ក្នុងគោលបំណងជំរុញការជ្រើសរើស បញ្ជូន និងទទួលយកកម្មសិក្សាការី និងពលករជំនាញខ្មែរ ទៅធ្វើការនៅខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន៕
#MLVT #HENGSour