洪玛奈主持第四届高棉产品博览会开幕 力推国货消费








分类经贸活动
事件时间2026-11-21
地点金边
来源柬埔寨勋爵协会
发布时间2026/11/21 14:00
详情描述
11月21日上午,第四届高棉产品博览会在金边开幕,主题为“共同生产、共同使用国货”,首相洪玛奈亲临主持并致辞。柬埔寨勋爵协会会长李永发委派11月轮值副主席代表协会出席。洪玛奈在会上表示政府将继续支持本地生产,具体扶持措施未在原文中详列。
📋 完整原文 ▸
**សមាគមឧកញ៉ាកម្ពុជា ចូលរួមពិធីបើក «ពិព័រណ៍ផលិតផលខ្មែរ លើកទី៤» ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងលើកកម្ពស់ការប្រើប្រាស់ផលិតផលជាតិ**
**ភ្នំពេញ៖** នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែវិច្ឆិកា ចូលរួមពិធីបើក «ពិព័រណ៍ផលិតផលខ្មែរ លើកទី៤» ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជន ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម ជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតការងារ បង្កើនចំណូលគ្រួសារ លើកកម្ពស់ផលិតកម្ម និងតម្លៃបន្ថែមក្នុងស្រុក ជំរុញសហគ្រិនភាព និងនវានុវត្តន៍ ព្រមទាំងពង្រឹងភាពធន់ និងបរិយាប័ន្ននៃសេដ្ឋកិច្ចជាតិ។
សម្តេចបានគូសបញ្ជាក់ថា ក្នុងបរិបទពហុវិបត្តិ ការពង្រឹងផលិតកម្មក្នុងស្រុក គឺមានសារៈសំខាន់ស្មើនឹងការពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ កម្ពុជាត្រូវបន្តពង្រឹងសមត្ថភាពផលិតទំនិញ និងផ្តល់សេវាដើម្បីឆ្លើយតបតម្រូវការក្នុងស្រុកឱ្យបានកាន់តែច្រើន ព្រមទាំងផ្តោតលើផលិតផលដែលកម្ពុជាមានឧត្តមភាពប្រកួតប្រជែង។
ទន្ទឹមនឹងនេះ ការពង្រឹងផលិតកម្មក្នុងស្រុកត្រូវដើរទន្ទឹមគ្នាជាមួយការរក្សាបរិយាកាសពាណិជ្ជកម្មបើកចំហ និងការប្រកួតប្រជែងដោយស្មើភាព ដើម្បីជំរុញឱ្យរោងចក្រ និងសហគ្រាសកម្ពុជា បន្តអភិវឌ្ឍសមត្ថភាព គុណភាព ផលិតភាព និងនវានុវត្តន៍ សំដៅចូលរួមកាន់តែជ្រៅទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកល។
សម្តេចមហាបវរធិបតី ក៏បានសង្កត់ធ្ងន់ថា ការគាំទ្រផលិតផលជាតិ មិនត្រឹមតែជាការបង្ហាញពីស្មារតីស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតទីផ្សារដំបូង និងជាកម្លាំងលើកទឹកចិត្តដល់ផលិតករក្នុងស្រុក ឱ្យហ៊ានបោះទុនវិនិយោគ ពង្រីកផលិតកម្ម លើកកម្ពស់គុណភាព និងពង្រឹងសមត្ថភាពឈរជើងនៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងកាន់តែខ្លាំង។
វត្តមានរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងពិធីដ៏មានសារៈសំខាន់នេះ បានឆ្លុះបញ្ចាំងពីតួនាទីរបស់វិស័យឯកជន ក្នុងនាមជាដៃគូយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ផលិតកម្មក្នុងស្រុក ការគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម និងការជំរុញការប្រើប្រាស់ផលិតផលខ្មែរ។
តាមរយៈបណ្តាញធុរជន និងវិនិយោគិនលើពហុវិស័យ សមាគមឧកញ៉ាកម្ពុជា បន្តដើរតួនាទីជាស្ពានតភ្ជាប់រវាងផលិតករ សហគ្រិន វិនិយោគិន និងទីផ្សារ តាមរយៈការជំរុញការតភ្ជាប់ធុរកិច្ច ការបង្កើតឱកាសវិនិយោគ ការចែករំលែកបទពិសោធ និងការពង្រីកទីផ្សារសម្រាប់ផលិតផល និងសេវាកម្មក្នុងស្រុក។
លើសពីនេះ សមាគមឧកញ៉ាកម្ពុជា នឹងបន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយលើកទឹកចិត្តដល់សមាជិក និងធុរជន ឱ្យផ្តល់អាទិភាពលើការប្រើប្រាស់ផលិតផល និងវត្ថុធាតុដើមក្នុងស្រុក ស្របពេលជំរុញឱ្យផលិតករកម្ពុជា បន្តវិនិយោគលើបច្ចេកវិទ្យា គុណភាព ស្តង់ដារ ការវេចខ្ចប់ និងការកសាងម៉ាកយីហោ ដើម្បីបង្កើនតម្លៃបន្ថែម និងសមត្ថភាពប្រកួតប្រជែង។
តាមរយៈស្មារតី «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» សមាគមឧកញ៉ាកម្ពុជា បន្តប្តេជ្ញារួមចំណែកក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចដែលអំណោយផលដល់ផលិតករ និងសហគ្រិនក្នុងស្រុក ជំរុញការបង្កើតការងារ បង្កើនតម្លៃបន្ថែមនៅក្នុងប្រទេស និងពង្រឹងខឿនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពធន់ ប្រកួតប្រជែង និងរីកចម្រើនប្រកបដោយចីរភាព៕
____
👉សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់សមាគមឧកញ៉ាកម្ពុជា៖
🌐 [Facebook](https://www.facebook.com/CambodianOknhaAssociation)
🌏 [Website](https://cambodianoknha.org/)
🌐[Telegram](https://t.me/cambodianoknhaassociation)
🌐 [X(Twitter) ](https://x.com/cambodianoknha)
🌐 [Youtube](https://www.youtube.com/channel/UCcFPIG_tKlqpK2LAX2pvTHA)
🌐[ Tik Tok](https://www.tiktok.com/@cambodianoknha?_t=8gNylpVSb4C&_r=1)