劳工部携手国际机构提升TVET教师食品安全技能

劳工部携手国际机构提升TVET教师食品安全技能
劳工部携手国际机构提升TVET教师食品安全技能
劳工部携手国际机构提升TVET教师食品安全技能
劳工部携手国际机构提升TVET教师食品安全技能
劳工部携手国际机构提升TVET教师食品安全技能
劳工部携手国际机构提升TVET教师食品安全技能
劳工部携手国际机构提升TVET教师食品安全技能
劳工部携手国际机构提升TVET教师食品安全技能
劳工部携手国际机构提升TVET教师食品安全技能
劳工部携手国际机构提升TVET教师食品安全技能
1/10
分类教育
事件时间2026-10-27
地点金边
来源柬埔寨劳工部
发布时间2026/10/27 16:03

详情描述

2026年10月27日,柬埔寨劳工与职业培训部在金边举行“TVET教师良好卫生规范与食品安全培训班”开幕仪式。此次培训属于“柬埔寨青年体面就业与工作”第三阶段(DEY III)项目,由瑞士发展合作署(SDC)支持,并由联合国工业发展组织(UNIDO)参与协作。 劳工部常务国务秘书苏万·万纳拉(Sovann Vannarat)与瑞士发展合作署合作部主任雷托·格吕宁格(Reto Grüninger)共同主持开幕式。出席人员还包括联合国工业发展组织代表索纳林(Sok Narin)及相关机构代表、TVET教师和学员。 本次培训为期两天,旨在提升职业技术与职业培训(TVET)教师在食品卫生与安全方面的专业能力。苏万·万纳拉表示,通过强化教师技能,能够提升职业教育质量,使培训内容更贴合行业实际需求。她强调,良好的食品卫生与安全实践不仅能保障消费者权益,还能降低企业风险、提高生产力,并增强中小企业的市场竞争力。 雷托·格吕宁格与索纳林在会上重申了各方在职业技能开发方面的合作意愿,表示将持续支持DEY III项目,通过提升TVET教师素质,培养具备竞争力的劳动力,从而为柬埔寨青年创造更多体面就业机会。 苏万·万纳拉要求参训教师积极参与讨论与经验分享,并将所学知识应用于实际教学工作中,以进一步推动柬埔寨职业教育质量的提升。
📋 简要摘要 ▸
劳工部与瑞士发展合作署合作,开展TVET教师食品安全与卫生培训,旨在提升职业教育质量,满足市场对高素质劳动力需求。
📋 完整原文 ▸
ក្រសួងការងារ និងដៃគូអភិវឌ្ឍន៍ រួមគ្នាពង្រឹងសមត្ថភាពគ្រូបង្គោល TVET លើអនាម័យល្អ និងសុវត្ថិភាពចំណីអាហារ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម និងទីផ្សារការងារ (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតី​ជាមួយលោក Reto Grüninger នាយកផ្នែកសហប្រតិបត្តិការនៃទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ក្នុងពិធីបើក "វគ្គបណ្តុះបណ្តាលគ្រូបង្គោល TVET ស្តីពីការអនុវត្តអនាម័យល្អ និងសុវត្ថិភាពចំណីអាហារ" ក្រោមកម្មវិធី "មុខរបរនិងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា" ដំណាក់កាលទី៣ (DEY III)។ ពិធីនេះមានការចូលរួមពីលោក សុខ ណារិន តំណាងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ គ្រូបង្គោល និងសិក្ខាកាមជាច្រើនរូប។ ថ្លែងក្នុងពិធីដ៏មានសារៈសំខាន់នេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ មានគោលបំណងពង្រឹងចំណេះដឹង និងជំនាញរបស់គ្រូបង្គោល និងគ្រូបង្រៀនផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើការអនុវត្តអនាម័យល្អ និងសុវត្ថិភាពចំណីអាហារ ដើម្បីលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល និងឆ្លើយតបនឹងតម្រូវការរបស់វិស័យឧស្សាហកម្ម។ លោកជំទាវបានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហការរវាងគ្រឹះស្ថាន TVET និងសហគ្រាស ដើម្បីធានាថា ការបណ្តុះបណ្តាលផ្តល់នូវចំណេះដឹង និងជំនាញជាក់ស្តែងស្របតាមតម្រូវការទីផ្សារការងារ។ លោកជំទាវបានបញ្ជាក់ថា ការអនុវត្តអនាម័យល្អ និងសុវត្ថិភាពចំណីអាហារ មិនត្រឹមតែជួយការពារអ្នកប្រើប្រាស់ និងធានាគុណភាពផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយហានិភ័យ បង្កើនផលិតភាព និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាស ជាពិសេសសហគ្រាសធុនតូច និងមធ្យម។ ការពង្រឹងជំនាញក្នុងវិស័យនេះ គឺជាផ្នែកសំខាន់នៃការអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញ និងផលិតភាព ព្រមទាំងរួមចំណែកបង្កើនឱកាសការងារសមរម្យសម្រាប់យុវជនកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវបានណែនាំឱ្យគ្រូបង្គោល និងសិក្ខាកាមទាំងអស់ចូលរួមយ៉ាងសកម្មក្នុងការសិក្សា ពិភាក្សា និងចែករំលែកបទពិសោធ ព្រមទាំងចំណេះដឹងពីការអនុវត្តជាក់ស្តែងនៅតាមគ្រឹះស្ថាន និងកន្លែងធ្វើការរៀងៗខ្លួន ដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីវគ្គបណ្តុះបណ្តាលនេះ។ លោកជំទាវក៏បានជំរុញឱ្យសិក្ខាកាមយកចំណេះដឹង និងជំនាញដែលទទួលបានទៅអនុវត្តក្នុងការបំពេញការងារ និងបន្តចែករំលែកដល់សហការី សិស្ស និស្សិត និងអ្នកពាក់ព័ន្ធ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល TVET នៅកម្ពុជា។ ក្នុងឱកាសនេះ លោក Reto Grüninger តំណាង SDC និងលោក សុខ ណារិន តំណាង UNIDO ​បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងលើកកម្ពស់ការអនុវត្តអនាម័យល្អ និងសុវត្ថិភាពចំណីអាហារ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់វិស័យឧស្សាហកម្ម និងទីផ្សារការងារ។ តំណាងទាំងពីរក៏បានបង្ហាញពីការបន្តគាំទ្រដល់ការអនុវត្តកម្មវិធី DEY III ជាពិសេសការពង្រឹងសមត្ថភាពគ្រូបង្គោល TVET ការលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល និងការអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញ និងសមត្ថភាពប្រកួតប្រជែង ព្រមទាំងរួមចំណែកបង្កើនឱកាសការងារសមរម្យសម្រាប់យុវជនកម្ពុជា៕ #MLVT #HENGSour