柬埔寨副总理洪玛尼之子从英国桑赫斯特皇家军事学院毕业

分类社会
事件时间近期
地点英国
来源新鲜报
发布时间2026/04/10 20:06

详情描述

柬埔寨副总理洪玛尼祝贺其子洪占班雅毕业于英国顶级军事院校桑赫斯特,并提到目前仍有其他柬埔寨学员在该校深造。
📋 完整原文 ▸
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញអបអរសាទរកូនប្រុស​បញ្ចប់ការសិក្សា​ពីរាជ​បណ្ឌិតសភាយោធាសាន់​ហឺស នៅចក្រភព​អង់គ្លេស។ សាន់ហឺស គឺជាសាលា​កំពូលផ្នែក​បណ្តុះបណ្តាលយោធា​របស់ចក្រភពអង់គ្លេស ហើយមាន​អតីត​សិស្សល្បី​ឈ្មោះជា​ច្រើន រួមទាំង លោក វីនស្តុន ឆើឈីល ផងដែរ។ និស្សិតនាយទាហាន ហ៊ុន ចាន់ បញ្ញាបុត្រ គឺជាជនជាតិខ្មែរ​ទីពីរ ដែលបានបញ្ចប់ការសិក្សា​​នៅសាន់​ហឺស ហើយ​បច្ចុប្បន្ន​​មាននិស្សិតយោធា​កម្ពុជាចំនួន​បីរូបផ្សេងទៀត កំពុងចូលរួម​ការ​បណ្តុះបណ្តាល និងការសិក្សា​នៅសាលាយោធាដ៏​មានកេរ្តិ៍ឈ្មោះ​នៅចក្រ​ភព​អង់គ្លេសផងដែរ។ សមិទ្ធផលបញ្ចប់ការសិក្សាប្រកបដោយការលំបាក ជាក្តីរីករាយ និងមោទនភាពមួយ សម្រាប់យុវជន ហ៊ុន ច័ន្ទ បញ្ញាបុត្រ តែនៅក្នុងវីដេអូនេះ ឧបនាយករដ្ឋមន្ត្រី ដែលជាឪពុក​បាន​បង្ហាញនូវក្តីរំភើប និងរីករាយយ៉ាងខ្លាំងផងដែរ ចំពោះសមិទ្ធផល​របស់កូនប្រុស៕