劳工部在柴桢省举办五一庆祝活动 1600名工人参加









分类政策
事件时间2026-04-29 08:00
地点柴桢省
来源柬埔寨劳工部
发布时间2026/04/29 14:45
详情描述
2026年4月29日上午8时,柬埔寨劳工与职业培训部在柴桢省吉加经济特区举办庆祝国际劳动节140周年活动,主题为“共同构建韧性以实现体面工作”。现场约有1600名工人参加。
劳工部部长兴索在活动中表示,工人是家庭、社会及国家的支柱,通过在工厂和企业辛勤工作,为家庭生计提供保障。他指出,今年活动主题反映了政府致力于提升劳动力市场韧性与可持续性的决心,包括改善工作条件、保障职业组织权利、加强社会保障体系及深化社会对话。
部长强调,国际劳动节不仅是纪念日,雇主、劳动监察官员、工人和工会均有义务在日常工作中遵守劳动法规,以维护劳资双方利益并促进经济增长。他建议,企业应被视为“共同饭碗”和“第二个家”,各方应共同维护和谐的劳动关系。
此外,兴索提到柴桢省目前拥有较多经济特区,得益于和平与政治稳定,该省不仅吸纳了数千名回流劳工,目前每周仍有约7000人的劳动力需求。政府将继续通过国家社会保障基金(NSSF)加强社会保障体系,扩大医疗服务覆盖范围,并持续实施针对女性工人的现金补贴计划。
📋 简要摘要 ▸
劳工部在柴桢省吉加经济特区举办五一劳动节140周年庆祝活动,约1600名工人参加。部长强调企业应视为“共同饭碗”和“第二个家”,呼吁劳资和谐。
📋 完整原文 ▸
រដ្ឋមន្រ្តីក្រសួងការងារ ចាត់ទុកបងប្អូនកម្មករនិយោជិតជាវីរបុរសនៃគ្រួសារ និងសង្គមជាតិ
(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ដែលបានប្រារព្ធឡើងនៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ដែលមានអ្នកចូលរួមប្រមាណជា ១ ៦០០នាក់។
ក្នុងទិវាប្រចាំឆ្នាំដ៏មានអត្ថន័យជ្រាលជ្រៅរបស់កម្មករនិយោជិត នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនកម្មករនិយោជិតទាំងអស់ ដោយបានចាត់ទុកកម្មករនិយោជិតគឺជា«វីរបុរសពិតប្រាកដនៃគ្រួសារ សង្គម និងប្រទេសជាតិ» ដោយសារបានលះបង់កម្លាំងកាយចិត្តមកបំពេញការងារនៅតាមបណ្ដារោងចក្រ សហគ្រាស ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងក្លាយជាសសរស្ដម្ភដ៏រឹងមាំក្នុងការស្វែងរកប្រាក់ចំណូលផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃ ក៏ដូចជាការសិក្សារបស់កូនចៅ។
ជាមួយនឹងការរំលឹកពីប្រវត្តិនៃទិវាពលកម្មអន្តរជាតិ ១ ឧសភា កាលពី ១៤០ឆ្នាំមុន ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ការប្រារព្ធទិវានេះធ្វើឡើងដោយមានប្រធានបទផ្សេងៗគ្នាជារៀងរាល់ឆ្នាំ។ ប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» សម្រាប់ឆ្នាំ២០២៦នេះ ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារឱ្យមានភាពធន់ និងចីរភាព តាមរយៈការបន្តកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការជំរុញកិច្ចសន្ទនាសង្គមឱ្យកាន់តែស៊ីជម្រៅ។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកយកប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ២៦ ខែមេសានេះថា ការងារសមរម្យគឺ ជាការងារដែលប្រកដោយសុខុមាលភាព លក្ខខណ្ឌកាន់តែប្រសើរ ផ្តល់ប្រាក់កម្រៃប្រសើរជាងមុន សម្រាប់បងប្អូនកម្មករនិយោជិត។
ទន្ទឹមនឹងនេះ ឯកឧត្តម ហេង សួរ បានលើកទឹកចិត្តឱ្យមានការគោរពតាមស្មារតីនៃទិវា ១ ឧសភា ជាបន្តទៀត ដើម្បីពិនិត្យមើលឱ្យមានភាពកាន់តែប្រសើរឡើងនៃលក្ខខណ្ឌការងារ និងវិធីសាស្រ្តអនុវត្តការងារកាន់តែល្អ ព្រោះថា ថ្ងៃ ១ ឧសភាមិនត្រឹមតែជាថ្ងៃរំលឹកតែប៉ុណ្ណោះ ប៉ុន្តែការអនុវត្តជាក់ស្តែង គឺនៅតែមានកាតព្វកិច្ចជារៀងរាល់ថ្ងៃ ទាំងនិយោជក មន្រ្តីអធិការកិច្ចការងារ កម្មករនិយោជិត និងសហជីព ដែលត្រូវតែបន្ត អនុវត្តឱ្យស្របតាមលក្ខខណ្ឌការងារ និងវិធីសាស្រ្តផងដែរ ដើម្បីជាផលប្រយោជន៍ទាំងនិយោជក និងកម្មករនិយោជិតក៏ដូចជាកំណើនសេដ្ឋកិច្ចកាន់តែប្រសើរផងដែរ។
ឯកឧត្តមបានបន្តថា ខេត្តស្វាយរៀងបានប្រែក្លាយជាខេត្តឈានមុខដែលមានតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេ ដែលនេះគឺជាសមិទ្ធផលកើតចេញពីកិច្ចសហការយ៉ាងល្អប្រសើររវាងរដ្ឋបាលខេត្ត និងវិនិយោគិន ក្រោមបរិយាកាសនៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលមិនត្រឹមតែអាចស្រូបទាញកម្លាំងពលកម្មពីអតីតពលករមកពីក្រៅប្រទេសបានរាប់ពាន់នាក់ប៉ុណ្ណោះទេ ប៉ុន្តែខេត្តនេះក៏នៅតែបន្តមានតម្រូវការកម្លាំងពលកម្មបន្ថែមប្រមាណ ៧ពាន់នាក់ទៀតក្នុងមួយសប្តាហ៍នាពេលបច្ចុប្បន្ន។
លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការពន្យល់ដ៏ក្បោះក្បាយរវាងការងារក្នុងស្រុក និងការងារនៅប្រទេសថៃ ដោយឯកឧត្តមបានគូសបញ្ជាក់ពីការបន្តពង្រឹងប្រព័ន្ធគាំពារសង្គម តាមរយៈការទទួលបានអត្ថប្រយោជន៍នៃសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក្នុងខេត្តស្វាយរៀង និងការពង្រីកវិសាលភាពនៃសេវាសុខាភិបាលឱ្យកាន់តែខិតជិតបងប្អូនកម្មករ។ រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តយ៉ាងសកម្មនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ព្រមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដោយឥតបង់ថ្លៃ ដើម្បីបង្កើនសមត្ថភាព និងឱកាសការងារឱ្យកាន់តែប្រសើរឡើងជាងមុន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់អ្នកបច្ចេកទេស និយោជក និងកម្មករនិយោជិត និងសហជីពឱ្យឈ្វែងយល់កាន់តែច្រើនពីលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ និងថែរក្សាសុខភាព ជាពិសេសនៅក្នុងរដូវក្តៅនេះ ហើយបន្តរួមគ្នារក្សាសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដោយត្រូវចាត់ទុកសហគ្រាសគឺជា «ឆ្នាំងបាយរួម» និងជា «ផ្ទះទីពីរ» ដែលត្រូវរួមគ្នាថែរក្សាឱ្យបានគង់វង្ស។ ម្យ៉ាងទៀតដើម្បីខឿនការពារជាតិរឹងមាំ និងការអភិវឌ្ឍរីកចម្រើនតទៅមុខ ឯកឧត្តម ហេង សួរ ក៏បានក្រើនរំលឹកដល់បងប្អូនទាំងអស់ត្រូវមានជំនឿចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងជៀសវាងឱ្យឆ្ងាយពីការចាញ់បោកការញុះញង់ពីក្រុមជ្រុលនិយមដែលព្យាយាមឆក់យកឱកាសនេះ បង្កផលប៉ះពាល់ដល់ស្ថិរភាពសង្គម ក្នុងកាលៈទេសៈដែលយើងត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយក្នុងបុព្វហេតុការពារជាតិមាតុភូមិ៕
#MLVT #HENGSour