柬埔寨卫生部与美方签署5年协议 强化艾滋病防控合作










分类公共卫生
事件时间2026-07-26
地点巴西
来源柬埔寨卫生部
发布时间2026/08/02 14:07
详情描述
2026年7月26日,在巴西举行的2026年国际艾滋病大会期间,柬埔寨卫生部国务秘书尤克·桑巴特代表柬方,与美国政府签署了一份为期5年的艾滋病防控合作备忘录,合作期限为2026年至2030年。
该协议涉及总额3610万美元的资金支持,旨在通过双边合作,确保柬埔寨艾滋病、结核病、疟疾防控项目及全球卫生安全工作的长期可持续性。协议重点在于强化柬埔寨在公共卫生领域的自主权,并增加国内相关投入。
尤克·桑巴特在会议发言中介绍了柬埔寨的防控优先事项,包括扩大艾滋病预防服务(PrEP)、普及艾滋病检测、强化抗逆转录病毒治疗(ART)、监测病毒载量、预防母婴传播,以及完善数字卫生信息系统,利用数据分析提升项目质量。
此次协议的达成得到了柬埔寨发展理事会、经济与财政部以及美国驻柬埔寨大使馆的协作支持。柬埔寨卫生部表示,将继续与国际发展伙伴、本地组织及相关社区合作,以实现结束艾滋病作为公共卫生问题的目标。
📋 简要摘要 ▸
柬埔寨卫生部国务秘书尤克·桑巴特在巴西出席国际艾滋病大会期间,代表柬方与美国政府签署了2026-2030年艾滋病防控合作备忘录。该协议旨在通过双边合作,确保柬埔寨艾滋病防治项目的长期可持续性,并分享柬方在公共卫生领域的实践经验。
📋 完整原文 ▸
កិច្ចពិភាក្សា ស្តីពីការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីរបស់រាជរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីធានាចីរភាពកម្មវិធីប្រយុទ្ធនឹងមេរោគអេដស៍ (HIV)
——
ប្រទេសប្រេស៊ីល៖ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសចូលរួមសន្និសីទអន្តរជាតិ ស្តីពីជំងឺអេដស៍ ឆ្នាំ២០២៦ (AIDS 2026) លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិន (Panelist) ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «ការបំប្លែងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល៖ ការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីធានាចីរភាពកម្មវិធីប្រយុទ្ធនឹងមេរោគអេដស៍ (Transforming Health Assistance: Implementing U.S. Government Bilateral MOUs for Sustainable HIV Programs)»។
ក្នុងកិច្ចពិភាក្សានេះ លោកជំទាវរដ្ឋលេខាធិការ បានចែករំលែកបទពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរៀបចំ និងត្រៀមអនុវត្តកិច្ចព្រមព្រៀង (MOU) ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់រយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយផ្តោតលើការពង្រឹងភាពជាម្ចាស់របស់ប្រទេស ការបង្កើនការវិនិយោគក្នុងស្រុក និងការធានាចីរភាពនៃកម្មវិធីឆ្លើយតបនឹងមេរោគអេដស៍។ កិច្ចព្រមព្រៀងនេះមានទំហំថវិកាសរុប ៣៦,១ លានដុល្លារអាមេរិក ដែលគាំទ្រលើវិស័យអេដស៍ របេង គ្រុនចាញ់ និងសន្តិសុខសុខភាពសកល។
លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងអំពីវិធានការអាទិភាពរបស់កម្ពុជា រួមមាន ការពង្រីកសេវាបង្ការការឆ្លងមេរោគអេដស៍ (PrEP) ការធ្វើតេស្តរកមេរោគអេដស៍ ការពង្រឹងការព្យាបាលដោយឱសថប្រឆាំងមេរោគ (ART) ការតាមដានបរិមាណមេរោគក្នុងឈាម (Viral Load Monitoring) ការបង្ការការចម្លងពីម្តាយទៅកូន (PMTCT) ការពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាលឌីជីថល និងការប្រើប្រាស់ទិន្នន័យសម្រាប់ការសម្រេចចិត្ត និងការកែលម្អគុណភាពកម្មវិធី។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលខាធិការ បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការរៀបចំការងារនេះ ឱ្យសម្រេចបាន និងមានការចុះកិច្ចព្រមព្រៀង (MOU) រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការគាំទ្រលើវិស័យអេដស៍ របេង គ្រុនចាញ់ និងសន្តិសុខសុខភាពសកល។
ក្នុងនាមក្រសួងសុខាភិបាល លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់ថា កម្ពុជាបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិ អង្គការក្នុងស្រុក សហគមន៍ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាថា សមិទ្ធផលដែលសម្រេចបានក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ នឹងត្រូវបានធានា និងពង្រឹងបន្ថែមឆ្ពោះទៅសម្រេចគោលដៅបញ្ចប់ជំងឺអេដស៍ជាបញ្ហាសុខភាពសាធារណៈ ស្របតាមយុទ្ធសាស្ត្រជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)