柬埔寨反腐败单位(ACU)近日逮捕了国公省Prek Khsa


分类治安
事件时间2026-09-18
地点国公省
来源公众资料
发布时间2026/09/18 10:41
详情描述
柬埔寨反腐败单位(ACU)近日采取行动,逮捕了国公省基里沙空县Prek Khsach乡乡长Riem Rum及其3名同伙,其中包括1名中国籍人员。该团伙被指控在当地为网络诈骗犯罪提供场地、进行受贿及洗钱活动。
2026年9月18日,金边初级法院检察官发布公告,正式对涉案人员提起公诉。
涉案人员具体指控如下:
乡长Riem Rum被控受贿、共谋组织或领导网络诈骗中心及洗钱罪。其行为触犯了《反腐败法》第32条、《刑法》第29条及第594条、《反网络诈骗法》第6条及第9条,以及《反洗钱和反恐怖融资法》第38条。
同伙Chea Vasna及Chea Soth(又名Meng)被控共谋受贿、共谋组织或领导网络诈骗中心及共谋洗钱罪。
中国籍嫌疑人Zhang Jian Qiang(又名Cai You Yuan)被控行贿、网络诈骗、组织或领导网络诈骗中心及洗钱罪。目前,该中国籍嫌疑人及其余部分同伙处于在逃状态。
目前,被捕嫌疑人已移交金边初级法院进行法律审理程序。
📋 简要摘要 ▸
柬埔寨反腐败单位(ACU)近日逮捕了国公省Prek Khsach乡乡长及其3名同伙(含1名中国籍),指控其为网络诈骗团伙提供场地及保护。目前嫌疑人已移交金边初级法院审理。
📋 完整原文 ▸
ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
ACU ឃាត់ខ្លួនលោក រៀម រុំ មេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង រួមជាមួយបក្ខពួក៣នាក់ផ្សេងទៀត ក្នុងនោះមានជនជាតិចិនម្នាក់ ពាក់ព័ន្ធនឹងបទល្មើសស៊ី សំណូក សូកប៉ាន់ ដឹកនាំ និងរៀបចំទីតាំងឱ្យក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Onlin Scams) នៅក្នុងមូលដ្ឋានរបស់ខ្លួន។
ក្រោយការឃាត់ខ្លួនជាបន្តបន្ទាប់ ACU បានបញ្ជូនក្រុមជនសង្ស័យទាំងនេះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ចោទប្រកាន់ជនសង្ស័យខាងលើជាផ្លូវការដូចខាងក្រោម៖
ទី១៖ ឈ្មោះ រៀម រុំ មេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ (ឃាត់ខ្លួន) ពីបទស៊ីសំណូក, សមគំនិតក្នុងអំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់ តាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ២៩ និងមាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៦ និងមាត្រា ៩ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម។
ទី២៖ ឈ្មោះ ជា វាសនា ភេទប្រុស (ឃាត់ខ្លួន) និងឈ្មោះ ជា សុទ្ធ ហៅម៉េង ភេទប្រុស (កំពុងជាប់ឃុំ) ពីបទសមគំនិតក្នុងអំពើស៊ីសំណូក , សមគំនិតក្នុងអំពើរៀបចំ ឬ ដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសមគំនិតក្នុងអំពើសម្អាតប្រាក់ តាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ២៩ និងមាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៦ និងមាត្រា ៩ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ទី៣៖ ឈ្មោះ ចាង ចៀនឈាំង (ZHANG JIAN QIANG) ហៅ ឆៃ យ៉ូវយៀន (Cai You Yuan) ហៅត្រង៉ោលភេទប្រុស ជនជាតិចិន និង បក្សពួក (គេចខ្លួន) ពីបទ សូកប៉ាន់, ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, រៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទសម្អាតប្រាក់ តាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៥, មាត្រា ៦ និងមាត្រា ៩នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ៣៨ នៃច្បាប់ ស្តីពី ការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕
FRESH NEWS
[JOIN CHANNEL](https://t.me/oa_channel) "🔔"