洪森亲王致信祈愿国王手术顺利、早日康复
分类政务
事件时间2026年4月18日
地点中国北京
来源新柬埔寨日报
发布时间2026/04/18 15:32
详情描述
2026年4月18日,柬埔寨参议院主席洪森亲王致信国王,就国王因患前列腺癌需在中国北京接受手术治疗一事表达深切关切。
洪森亲王代表柬埔寨参议院、国王最高顾问委员会、柬埔寨人民党,以及其夫人文拉妮和家人,向国王致以诚挚慰问。根据医疗建议,国王需在北京的医院接受手术治疗,并将在当地停留一段时间,以便医疗团队进行后续的观察、检查与治疗。
洪森亲王在信中表示,祈愿国王在手术中一切顺利,并对中国医疗专家团队的专业治疗充满信心,期待国王早日康复。同时,洪森亲王祈求神灵保佑国王身体早日恢复健康,重返国家领导岗位,继续作为柬埔寨国家与人民的庇护者。
📋 简要摘要 ▸
洪森亲王代表参议院及家人,对国王因前列腺癌需在北京接受手术治疗表示深切关切,并祈愿国王在专家团队的精心治疗下早日康复,重返国家领导岗位。
📋 完整原文 ▸
ក្នុងនាមព្រឹទ្ធសភា ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ គណបក្សប្រជាជនកម្ពុជា ព្រមទាំងក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈសារលិខិតថ្វាយព្រះពរ បានសម្តែងនូវក្តីបារម្ភ ក្រោយពី ទទួលព័ត៌មានថា ព្រះរោគមហារីកក្រពេញប្រូស្តាត (prostate cancer) របស់ព្រះករុណា ជាអម្ចាស់ជីវិតលើ ត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ។
សម្ដេចតេជោ ហ៊ុន សែន បានឧទ្ទិសបុណ្យកុសលទាំងឡាយដែលបាន កសាងកន្លងមក និងកម្លាំងចិត្ត ថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឆ្លងកាត់ការវះកាត់ដោយជោគជ័យ ព្រមទាំងមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ក្នុង ការតាមដាន ត្រួតពិនិត្យ និងព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យឯកទេស និងជំនាញៗនៃសាធារណរដ្ឋប្រជាមានិតចិន ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងបានឆាប់ជាសះស្បើយពីព្រះរោគជាក់ជាពុំខាន។
សម្ដេចតេជោ បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីអតីតព្រះមហាវីរក្សត្រ ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ សូមព្រះរាជមេត្តាអភិបាលថែរក្សា ព្រះករុណា ជាអម្ចាស់ជីវិត លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតឆាប់បានជាសះស្បើយពីព្រះរោគ ព្រមទាំងមានព្រះរាជសុខភាពល្អ បរិបូរ កម្លាំងពលំមាំមួន ដើម្បីយាងនិវត្តន៍ បន្តគង់ប្រថាប់ក្នុងព្រះបរមរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជំរបស់មាតុភូមិកម្ពុជា និងប្រជានុរាស្ត្រខ្មែរគ្រប់រូបនៅទូទាំងព្រះរាជាណាចក្រកម្ពុជាជាដរាបតរៀងទៅ។