柬埔寨与法国签署双边税务协定 洪玛奈马克龙共同见证
分类外交
事件时间2026-11-15
地点金边和平宫
来源柬埔寨卫生部
发布时间2026/11/16 09:01
详情描述
11月15日下午,柬埔寨与法国在金边和平宫举行谅解备忘录及协议文件交换仪式,由首相洪玛奈与法国总统马克龙共同主持,卫生部长秦拉出席。
此次交换的正式文件共6项:双边税务协定;关于国防领域合作及武装部队地位的政府间协议;关于支持与建设遗产专业结构的意向声明;关于水电站输电与储能项目承诺的文件;关于建立公共卫生研究机制的意向声明;以及建立批发市场的合同。除上述6项外,双方还交换了23份涉及公私领域合作的谅解备忘录,通告中未逐项列出清单。
6项文件里,与在柬经营主体关系最直接的是双边税务协定。此类协定一般用于划分两国征税权、避免同一笔收入被双重征税,并涉及股息、利息、特许权使用费等预提税安排。协定的具体税率、适用条件和生效时间,以官方随后公布的正式文本为准。
卫生领域,柬埔寨卫生部与法国卫生部签署了关于建立“柬法全球健康国际研究平台(PRISME)”的意向书。该平台定位为正式协调机制,用于汇集两国研究机构、卫生主管部门、大学和发展伙伴,共同设计并执行联合研究项目,同时推动知识、数据和研究成果共享,目标是提升公共卫生服务的质量、效率与实际效果。按通告表述,这一机制意味着两国合作从传统项目协作转向结构更明确的科研合作。
对读者的实际操作有两点:在柬有法国客户、雇员或投资架构的企业,可留意柬埔寨税务总局后续发布的协定文本与生效公告,并据此核对现有合同中的预提税条款;从事卫生、医学研究的机构,则可关注PRISME后续公布的参与渠道与项目征集安排。
📋 简要摘要 ▸
2026年11月15日下午,柬埔寨与法国在和平宫举行谅解备忘录及协议文件交换仪式,由首相洪玛奈与法国总统马克龙共同主持,卫生部长秦拉出席。已披露内容包括双边税务协定和一项政府间合作协议,其余文件明细尚未公布。
📋 完整原文 ▸
**ពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នា និងកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋបារាំង**
______
នៅវិមានសន្តិភាព នារសៀលថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នា និងកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋបារាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម EMMANUEL MACRON ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង រួមមាន៖
១-កិច្ចព្រមព្រៀងពន្ធដារទ្វេភាគី។
២-កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងលក្ខន្តិកៈកងកម្លាំងប្រដាប់អាវុធ។
៣-សេចក្តីប្រកាសបំណងស្តីពីការគាំទ្រ និងការរៀបចំរចនាសម្ព័ន្ធវិជ្ជាជីវៈបេតិកភណ្ឌ។
៤-ឯកសារស្តីពីការប្តេជ្ញាចិត្តចំពោះគម្រោងស្ថានីយបញ្ជូន និងរក្សាថាមពលវារីអគ្គីសនី។
៥-សេចក្តីប្រកាសបំណងស្តីពីការបង្កើតយន្តការស្រាវជ្រាវសុខភាពសាធារណៈ។
៦-កិច្ចសន្យាបង្កើតទីផ្សារបោះដុំ។
រួមនឹងឯកសារអនុស្សរណៈនៃការយោគយល់គ្នាពាក់ព័ន្ធនឹងវិស័យសាធារណៈ និងឯកជន ផ្សេងៗទៀតចំនួន២៣។
ក្នុងចំណោមឯកសារផ្លូវការទាំងនេះ ក៏មានលិខិតបង្ហាញបំណង (Lettre d’Intention) ស្តីពីការបង្កើត «វេទិកាអន្តរជាតិសម្រាប់ការស្រាវជ្រាវសុខភាពសកល កម្ពុជា-បារាំង (Plateforme de Recherche Internationale en Santé Mondiale – PRISME)» ដែលត្រូវបានចុះហត្ថលេខារវាង ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលនៃសាធារណរដ្ឋបារាំង។
ការចុះហត្ថលេខាលើលិខិតបង្ហាញបំណងនេះ គឺជាសក្ខីភាពថ្មីមួយនៃការប្តេជ្ញាចិត្តរួមរបស់កម្ពុជា និងបារាំង ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល ជាពិសេសការស្រាវជ្រាវវិទ្យាសាស្ត្រ ការបំពាក់នូវចំណេះដឹង និងការអភិវឌ្ឍសមត្ថភាពស្ថាប័នស្រាវជ្រាវ និងធនធានមនុស្សក្នុងវិស័យសុខាភិបាល ដោយផ្អែកលើភាពជាដៃគូពហុភាគី ប្រកបដោយបរិយាបន្ន និងចីរភាព។
វេទិកា PRISME កម្ពុជា-បារាំង មានគោលបំណងបង្កើតយន្តការសម្របសម្រួលជាផ្លូវការ ដើម្បីប្រមូលផ្តុំស្ថាប័នស្រាវជ្រាវ អាជ្ញាធរសុខាភិបាល សាកលវិទ្យាល័យ និងដៃគូអភិវឌ្ឍន៍នៃប្រទេសទាំងពីរ ក្នុងការរៀបចំ និងអនុវត្តកម្មវិធីស្រាវជ្រាវរួម ព្រមទាំងលើកកម្ពស់ការចែករំលែកចំណេះដឹង ទិន្នន័យ និងលទ្ធផលស្រាវជ្រាវ ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាព និងផលជះជាវិជ្ជមានដល់សុខភាពសាធារណៈ។
ការបង្កើតវេទិកានេះ គឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រកម្ពុជា-បារាំង ពីកិច្ចសហប្រតិបត្តិការបែបប្រពៃណី ឆ្ពោះទៅរកកិច្ចសហការផ្នែកវិទ្យាសាស្ត្រ និងការស្រាវជ្រាវដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ប្រកបដោយនិរន្តរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក សំដៅរួមចំណែកដល់ការពង្រឹងប្រព័ន្ធសុខាភិបាល និងការលើកកម្ពស់សុខុមាលភាពប្រជាជននៃប្រទេសទាំងពីរ។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter](https://x.com/MohCambodia))
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)