洪玛奈主持第五届国家运动会开幕 赞残疾运动员意志

分类体育
事件时间2026-11-07
地点金边国家奥林匹克体育场
来源洪玛奈首相
发布时间2026/11/08 07:03
详情描述
2026年11月7日晚,柬埔寨第五届国家运动会与第三届国家残疾人运动会开幕式在金边国家奥林匹克体育场举行,两项赛事同场启动。总理洪玛奈与夫人佩奇·占莫妮出席并主持开幕式。
洪玛奈在致辞中表示,定期举办国家运动会和残疾人运动会,源于前总理洪森的长远眼光与坚定意志,目的是让来自全国25个首都与省份的运动员有机会展示能力与天赋,同时锤炼意志、纪律与团结精神。他说,这也是政府重视运动员价值的具体体现,尤其是推动社会改变对残疾人的态度,建设包容、和谐、不落下任何一个人的社会环境。
洪玛奈指出,体育不只是争夺奖牌或打破纪录的竞技活动,更是让人保持健康、增强体能、养成纪律与责任感、学会团队协作的重要途径;体育也是一所学校,教人尊重规则、尊重对手、接受结果,并在失败后重新站起来。他表示,国家运动会每两年举办一次,是推动全社会体育运动的战略安排,也是检验运动员水平以及相关部门办赛能力的工具,为今后承办地区和国际赛事做准备,同时用于评估进展、找出强项与短板,据此确定下一步发展方向。
在谈到残疾人运动会时,洪玛奈称,人的能力不能只以体能衡量,还应看天赋、努力和实际取得的成果;残疾运动员是耐心、坚定意志和为目标奋斗的象征,他们的参与提醒人们,障碍不是放弃机会的理由。他呼吁民众与社区同政府一道,建设让每个人都可平等发展能力、发挥天赋、参与社会经济活动的社会。
开幕式及主要赛事在首都金边的国家奥林匹克体育场举行。普通民众能否入场观赛,需向发布方确认具体安排。
📋 简要摘要 ▸
11月7日晚,柬埔寨总理洪玛奈与夫人出席在金边国家奥林匹克体育场举行的第五届国家运动会暨第三届国家残疾人运动会开幕式。洪玛奈在致辞中表示,定期举办国家运动会与残疾人运动会,源于前总理洪森的长远眼光与坚定意志;他并称残疾运动员是耐心、坚定意志与为目标奋斗精神的象征。
📋 完整原文 ▸
សម្ដេចធិបតី៖ កីឡាករ កីឡាការិនីមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និង ការតស៊ូឆ្ពោះទៅរកគោលដៅ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាជាតិ លើកទី ៥ និង កីឡាជាតិជនពិការ លើកទី ៣ នាល្ងាចថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ។
មានប្រសាសន៍ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និង កីឡាជាតិជនពិការ ជាប្រចាំ គឺជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំង ដុសខាត់ស្មារតី, ឆន្ទៈ និង សាមគ្គីភាព, ម៉្យាង និងម៉្យាងទៀត, ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី, ជាពិសេស ជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយ បរិយាប័ន្ន, សុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬ បំបែកកំណត់ត្រានោះទេ ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ, កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និង ស្មារតីសហការជាក្រុម ។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់, គោរពគូប្រកួត, ទទួលស្គាល់លទ្ធផល និង ក្រោកឈរឡើងវិញនៅពេលបរាជ័យ ។
មុននឹងបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការរៀបចំការប្រកួតកីឡាជាតិរៀងរាល់ពីរឆ្នាំម្តង គឺជាយុទ្ធសាស្រ្តលើកកម្ពស់សកម្មភាពអប់រំកាយ និង កីឡា ក្នុងសង្គមកម្ពុជា, គឺជាឧបករណ៍សម្រាប់វាស់ស្ទង់សមត្ថភាពអត្តពលិក និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត និង រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់តំបន់ និង អន្តរជាតិ នាពេលអនាគត; ព្រមទាំងជាយន្តការត្រួតពិនិត្យវឌ្ឍនភាព និង វាយតម្លៃចំណុចខ្លាំង ចំណុចខ្វះខាត ដើម្បីដាក់ចេញទិសដៅអភិវឌ្ឍបន្ត ។
ជាទីបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការរៀបចំកីឡាជាតិជនពិការ រួមជាមួយការប្រកួតកីឡាជាតិ គឺដើម្បីបង្ហាញថា សមត្ថភាពរបស់មនុស្ស មិនមែនវាស់វែងដោយផ្អែកទាំងស្រុងលើកាយសម្បទានោះទេ, ពោលគឺត្រូវកំណត់ដោយផ្អែកលើទេពកោសល្យ, ការខិតខំព្យាយាម និង សមិទ្ធផលដែលពួកគេសម្រេចបាន ។ ម៉្យាងទៀត, កីឡាករ កីឡាការិនីមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់, ឆន្ទៈមោះមុត និង ការតស៊ូឆ្ពោះទៅរកគោលដៅ, ខណៈដែលការចូលរួមរបស់ពួកគេ រំឭកយើងថា ឧបសគ្គមិនមែនជាហេតុផលត្រឹមត្រូវនៃការបោះបង់ឱកាសនោះទេ ។ ក្នុងន័យនេះ, ប្រជាពលរដ្ឋ និង សហគមន៍ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសង្គមកម្ពុជាមួយ ដែលផ្តល់ឱកាសឱ្យមនុស្សគ្រប់រូប អាចអភិវឌ្ឍសមត្ថភាព, បញ្ចេញទេពកោសល្យ, និង ចូលរួមក្នុងសកម្មភាពសង្គម សេដ្ឋកិច្ច បានពេញលេញ និង ដោយស្មើភាព ៕
🌐 [Hun Manet](https://www.facebook.com/profile.php?id=100069511484329)
🌐 [Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol)
🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia)
🌐 [Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc)
🌐 [YouTube](https://www.youtube.com/@Dr.Hunmanetofcambodia)
🌐 [Instagram](https://www.instagram.com/dr.hunmanetofcambodia)
😃 [X](https://twitter.com/dr_hunmanet_pm)
😍 [CoolApp](https://channel.coolapp.com.kh/@dr.hunmanetofcambodia)
🌐 [Website](https://hunmanet.gov.kh/)
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia