柬埔寨新闻部长

分类新闻
事件时间2026-10-24
地点金边
来源柬埔寨国家电视台
发布时间2026/10/24 20:28
详情描述
2026年10月24日上午,柬埔寨新闻部在金边举办主题为“提升新闻专业责任、遵守职业道德及数字时代法律实践”的研讨会。柬埔寨新闻部长涅帕达出席并主持会议,约700名来自政府部门、地方当局、新闻协会、媒体机构、编辑及数字内容创作者参加。
涅帕达在会上指出,在数字时代,新闻从业者除需具备技术能力外,更应保持高标准的职业道德与纪律。他强调,信息发布的时效性并不等同于准确性,新闻的真实性必须建立在事实与证据基础之上。
针对当前媒体环境,涅帕达明确表示,点击量、点赞数或分享次数不能作为衡量新闻事实的唯一标准。即便信息被大量转发,也不代表其内容真实有效。他要求媒体机构优先保障信息的质量与真实性,在数字传播过程中坚守职业操守。
📋 简要摘要 ▸
柬埔寨新闻部长涅帕达在研讨会上强调,数字时代媒体应坚守职业道德,优先保障信息质量与真实性,不能将点击量或分享数作为衡量新闻事实的唯一标准。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការផ្សាយលឿនមិនមែនមានន័យថាព័ត៌មានត្រឹមត្រូវទាំងអស់នោះទេ ការពិតត្រូវផ្អែកលើអង្គហេតុ និងភស្តុតាង
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ក្នុងសម័យឌីជីថល អ្នកសារព័ត៌មានមិនត្រឹមតែត្រូវមានជំនាញបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានក្រមសីលធម៌ និងវិន័យវិជ្ជាជីវៈខ្ពស់ ដោយផ្តល់អាទិភាពដល់ភាពត្រឹមត្រូវ និងគុណភាពព័ត៌មាន ព្រោះចំនួនអ្នកចូលមើល ឬចែករំលែកមិនអាចប្រើជារង្វាស់កំណត់ការពិតបានឡើយ។
ការគូសបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការទទួលខុសត្រូវវិជ្ជាជីវៈសារព័ត៌មាន ការគោរពក្រមសីលធម៌ និងការអនុវត្តច្បាប់ក្នុងយុគសម័យឌីជីថល» នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន តំណាងសមាគមអ្នកសារព័ត៌មាន អ្នកគ្រប់គ្រងស្ថាប័នសារព័ត៌មាន និពន្ធនាយក អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាឌីជីថល ប្រមាណ ៧០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «ក្នុងសម័យឌីជីថល អ្នកសារព័ត៌មានមិនត្រឹមតែត្រូវមានជំនាញបច្ចេកវិទ្យាទេ ប៉ុន្តែត្រូវមានវិន័យវិជ្ជាជីវៈខ្ពស់ជាងមុន។ ការផ្សាយបានលឿនមិនមានន័យថាផ្សាយបានត្រឹមត្រូវទាំងអស់នោះទេ។ ការមានអ្នកមើលច្រើនមិនមានន័យថាព័ត៌មាននោះមានគុណភាពនោះទេ។ ការមានអ្នកចែករំលែករាប់ម៉ឺនដងក៏មិនអាចធ្វើឱ្យព័ត៌មានមិនពិតក្លាយជាព័ត៌មានពិតបានដែរ។ ការពិតមិនត្រូវបានកំណត់ដោយចំនួន Like, Share ឬ View នោះទេ។ ការពិតត្រូវផ្អែកលើអង្គហេតុ និងភស្តុតាងច្បាស់លាស់»។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលបានធ្វើឱ្យការផលិត និងចែកចាយព័ត៌មានកាន់តែងាយស្រួល និងឆាប់រហ