彭波纳要求沈良西澄清柬泰边境冲突言论
分类政治
事件时间2026-10-12
地点金边
来源新柬埔寨日报
发布时间2026/10/12 22:39
详情描述
2026年10月12日,柬埔寨政府发言人彭波纳发表声明,针对泰国媒体《Top News》近日关于柬泰边境冲突的报道予以驳斥,并要求沈良西就相关言论公开澄清。
事件起因于10月10日,泰国媒体《Top News》发布了一段对泰国前国家情报局副局长、前外交部部长秘书南提瓦·萨马特的采访。受访者在采访中声称,沈良西曾表示柬埔寨军队是率先向泰国开火的一方,导致泰方随后进行反击。该言论随后在社交媒体上引发广泛传播与讨论。
彭波纳在声明中完全否认了上述指控,并重申柬埔寨首相、国防部以及外交与国际合作部此前已明确表态,事实是泰方率先开火。
针对沈良西在报道中被引用的言论,彭波纳提出了三项要求:第一,若沈良西并未发表过此类言论,必须正式出面予以否认;第二,若沈良西确实发表过该言论,则必须向柬埔寨民众公开道歉,政府将此行为定性为严重的叛国行为;第三,若沈良西不对此进行正式否认,政府将认定其确实发表过上述言论。
彭波纳表示,希望沈良西能够出面澄清事实,以向公众说明真相。
📋 简要摘要 ▸
柬埔寨政府发言人彭波纳发表声明,驳斥泰国媒体关于沈良西指控柬埔寨先向泰国开火的报道,并要求沈良西公开澄清事实,以正视听。
📋 完整原文 ▸
លោក ប៉ែន បូណា ទាមទារឱ្យលោក សម រង្ស៊ី បំភ្លឺការអះអាងថាកម្ពុជាបាញ់ថៃមុន
អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានចេញសេចក្តីថ្លែងការណ៍បដិសេធចំពោះការផ្សាយរបស់សារព័ត៌មានថៃ Top News ដែលដកស្រង់សម្តីអតីតមន្ត្រីជាន់ខ្ពស់ថៃម្នាក់ អះអាងថា លោក សម រង្ស៊ី បាននិយាយថា កងកម្លាំងកម្ពុជាជាភាគីបាញ់ប្រហារថៃមុន។ លោក ប៉ែន បូណា បានទាមទារឱ្យលោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិតជាសាធារណៈ។
ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែតុលា សារព័ត៌មានថៃ Top News បានផ្សាយកិច្ចសម្ភាសន៍ជាមួយលោក Nantiwat Samart អតីតអនុប្រធានការិយាល័យស៊ើបការណ៍សម្ងាត់ជាតិ និងជាអតីតលេខារដ្ឋមន្ត្រីក្រសួងការបរទេសថៃ ដោយបានអះអាងថា លោក សម រង្ស៊ី បានលើកឡើងថា កងកម្លាំងកម្ពុជាជាភាគីបាញ់ប្រហារថៃមុន ដែលនាំឱ្យភាគីថៃតបតវិញ។ ការអះអាងនេះ ក៏ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមចែករំលែក និងធ្វើអត្ថាធិប្បាយយ៉ាងច្រើនផងដែរ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបដិសេធទាំងស្រុងចំពោះការលើកឡើងនេះ ដោយបញ្ជាក់ថា ភាគីថៃជាអ្នកបាញ់មុន។ លោកថា បញ្ហានេះត្រូវបានសម្តេចធិបតីនាយករដ្ឋមន្ត្រី ព្រមទាំងក្រសួងការពារជាតិ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បញ្ជាក់ច្បាស់លាស់រួចហើយ។
ជាមួយគ្នានេះ លោក ប៉ែន បូណា បានទាមទារឱ្យលោក សម រង្ស៊ី បញ្ជាក់ជំហរចំពោះការផ្សាយខាងលើ ដោយលើកឡើងនូវលក្ខខណ្ឌចំនួន៣។
ទី១. ប្រសិនបើលោក សម រង្ស៊ី មិនបាននិយាយដូចការផ្សាយរបស់សារព័ត៌មានថៃទេ លោកត្រូវចេញមុខបដិសេធជាផ្លូវការ។
ទី២. ប្រសិនបើលោកពិតជាបាននិយាយដូចការអះអាងនោះមែន លោកត្រូវសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ ដោយអ្នកនាំពាក្យរាជរដ្ឋាភិបាលចាត់ទុកថា ការនិយាយបែបនេះជាអំពើក្បត់ជាតិដ៏ធ្ងន់ធ្ងរមួយ។
ទី៣. លោក ប៉ែន បូណា បានលើកឡើងថា ប្រសិនបើលោក សម រង្ស៊ី មិនចេញមុខបដិសេធជាផ្លូវការចំពោះការផ្សាយនេះទេ នោះត្រូវចាត់ទុកតាមការអះអាងរបស់អ្នកនាំពាក្យថា លោក សម រង្ស៊ី ពិតជាបាននិយាយដូច្នោះមែន។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបង្ហាញក្តីសង្ឃឹមថា លោក សម រង្ស៊ី នឹងមានភាពក្លាហានចេញមុខបញ្ជាក់ការពិតចំពោះបញ្ហានេះ ដើម្បីឱ្យសាធារណជនបានជ្រាបច្បាស់៕