马来西亚议长约翰·阿卜杜勒访柬,与洪玛奈总理会晤,双方高度评

马来西亚议长约翰·阿卜杜勒访柬,与洪玛奈总理会晤,双方高度评
分类政治
事件时间2026-08-27
地点金边
来源柬埔寨通讯社
发布时间2026/08/27 22:48

详情描述

2026年8月27日下午,柬埔寨首相洪玛奈在金边和平大厦会见马来西亚国会下议院议长丹斯里佐哈里·阿卜杜勒。 佐哈里·阿卜杜勒对柬埔寨成功举办“第二届议会间议会主席会议”表示赞赏,并高度评价马柬双边关系及合作进展。他指出,两国关系发展方向正确,为双方民众带来实质利益,马来西亚将持续致力于深化双边合作。 洪玛奈对两国在各领域的合作成果表示满意,并强调双边贸易额增长显著,双方在进一步加强合作方面仍具备巨大潜力。双方重点讨论了贸易与投资、卫生、教育与职业培训、旅游、能源、技术及人工智能等领域的合作。 双方一致认为,立法机构与行政机构之间的协作与互补对于有效应对新挑战、维护地区和平、稳定与繁荣具有重要意义。 会谈中,洪玛奈对马来西亚总理安瓦尔·易卜拉欣此前在促成停火及达成《吉隆坡联合声明》中所发挥的协调作用表示感谢。此外,洪玛奈向佐哈里·阿卜杜勒介绍了柬泰边境局势的最新进展,并重申柬方致力于依据国际法及两国现有的公约、条约和协议,通过和平方式解决边境问题。
📋 简要摘要 ▸
马来西亚议长约翰·阿卜杜勒访柬,与洪玛奈总理会晤,双方高度评价两国合作进展,并承诺进一步加强双边议会及多领域合作。
📋 完整原文 ▸
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ (AKP) នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារ​ជាមួយ​ ឯកឧត្តម Tan Sri Dato’ Dr. Johari bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី នៅវិមានសន្តិភាព។   ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានរដ្ឋសភា បានសម្ដែងនូវការកោតសរសើរចំពោះកម្ពុជាក្នុងការរៀបចំ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២» យ៉ាងល្អប្រសេីរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី​ ម៉ាឡេស៊ី​-កម្ពុជា។ ឯកឧត្តមប្រធានរដ្ឋសភា​ បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី កំពុងស្ថិតក្នុងទិសដៅដ៏ត្រឹមត្រូវ និងបានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ហើយម៉ាឡេស៊ីនឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។   ជាការឆ្លើយតប សម្តេចធិបតី​ បានវាយតម្លៃខ្ពស់ និង​សម្ដែងនូវការពេញចិត្ត​ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ សម្តេចធិបតី បានគូសរំលេចពីកំណើនគួរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបាន​បញ្ជាក់ថា ប្រទេសទាំងពីរនៅ​មានសក្ដានុពលជាច្រើនទៀត​ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។​   សម្ដេចធិបតី និងឯកឧត្តមប្រធានរដ្ឋសភា បានបន្តពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន វិស័យពាណិជ្ជកម្ម និងការវិនិយោគ, សុខាភិបាល, ការអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ,ទេសចរណ៍ ,ថាមពល,​ ​បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI)។  លើសពីនេះ សម្តេច​ធិបតី​ និង​ឯកឧត្តម​ប្រធាន​រដ្ឋសភា​ ក៏បានឯកភាពគ្នាលើសារៈសំខាន់នៃកិច្ចសហការ និងការបំពេញឱ្យគ្នាទៅវិញទៅមក​រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមថ្មីៗប្រកបដោយប្រសិទ្ធភាពសំដៅ​​រួមចំណែកដល់ការថែរក្សា​សន្ដិភាព ស្ថិរភាព និង​វិបុលភាពនៅក្នុងតំបន់។   មុននឹងបញ្ចប់ សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជាថ្មីម្តងទៀតចំពោះឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ ដែលបានជួយសម្របសម្រួលឱ្យសម្រេចបាននូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំង​បាន​ជម្រាប​ឯកឧត្តម​ប្រធាន​រដ្ឋសភា​ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ​ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ​ ដោយសន្តិវិធី ដោយផ្អែកលេីច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕ **——————** Connect with AKP: 🌐[Telegram](https://t.me/TheAKP) 🌐[Facebook](https://www.facebook.com/akp.official/) 🌐[Website](http://akp.gov.kh/) 👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia #ISC2