柬泰边境局势分析 泰方被指重演挑衅策略 柬方保持克制

分类时政
地点柬泰边境
来源热闻24小时
发布时间2026/07/05 17:09
详情描述
据柬埔寨媒体Hotnews24h报道,近期柬泰边境局势引发关注。有分析指出,泰方近期在边境地区采取了一系列挑衅行为,包括架设铁丝网、修建围栏与道路,并指责柬方备战,甚至出现爆炸袭击事件。
相关分析认为,泰方此举意在重演过往策略,通过制造小规模摩擦诱导柬方采取军事反击,从而为泰方后续的强硬手段寻找借口。泰方倾向于通过双边谈判解决争议,以利用其自身优势地位迫使柬方接受不利条件,并试图阻碍《联合国海洋法公约》(UNCLOS)相关法律程序的推进,避免国际社会介入。
面对边境局势,柬埔寨政府目前保持克制。柬方正积极推动《联合国海洋法公约》、柬泰联合边界委员会(JBC)及法暹地图(比例尺1:200,000)等法律机制,将其作为维护领土主权和防止泰方进一步侵占的法律屏障。目前,UNCLOS相关程序已进入关键阶段,柬方认为通过国际法律途径解决争议,有助于在外交与安全层面占据主动。
柬埔寨政府呼吁民众保持冷静,并强调政府始终将国民及边境安全置于首位。尽管当前局势紧张,但政府正致力于通过国际法律程序处理争议,避免落入泰方挑衅引发冲突的圈套。若局势出现恶化,政府将采取必要措施保障国家利益。
📋 简要摘要 ▸
文章分析了柬泰边境冲突的历史背景及泰方近期可能采取的挑衅手段。柬方政府目前通过联合国海洋法公约及国际法律途径寻求和平解决,呼吁民众保持冷静,信任政府对边境安全及国民利益的保障措施。
📋 完整原文 ▸
ថៃកំពុងលេងក្បាច់ចាស់ ខ្មែរកំពុងរកវិធីគេចដានចាស់!
-------
គ្រប់គ្នាប្រហែលជាចាំបានថាសង្គ្រាមជុំទី២កើតឡើងមកពីណា? គឺតាមរយៈការរំខានបន្តិចម្តងៗ បញ្ហាតូចៗដែលមិនអាចចោទជាការឈ្លានពាន ពីការព័ទ្ធបន្លាលួស ដល់ចាក់ភ្លេងខ្មោច រហូតដល់បាញ់គ្រាប់ពិតលើកម្លាំងមិនប្រដាប់អាវុធ ហើយចុងក្រោយផ្ទុះទៅជាការវាយគ្នាមែនទែន ដោយថៃបាញ់មុនជិតកន្លះថ្ងៃទៀត ទើបខ្មែរមានបញ្ជាអោយតដៃទៅវិញ។ លើកនេះគឺថៃបានយកដានចាស់នេះមកប្រើម្តងទៀត ក្រោមរូបភាពនៃការព័ទ្ធបន្លាលួស សង់របង សង់ផ្លូវ ចោទខ្មែរត្រៀមវាយវាយថៃ រហូតដល់ថ្ងៃនេះមានការវាយប្រហារដោយគ្រាប់បែក។
ហេតុអីបានជាគេចង់អោយយើងវាយ? ដោយសារគេអាចយកលេសនោះដាក់យើងវិញអោយធ្ងន់ដៃតែម្តង។ ថៃគ្មានបំណងអោយ UNCLOS ចេញសេចក្តីសម្រេចបានទេ ក៏មិនចង់អោយមានអន្តរជាតិណាមកចាប់អារម្មណ៍ដែរ ថៃចង់បានតែទ្វេភាគីប៉ុណ្ណោះ ដូច្នេះទើបត្រូវបង្កើតជាសម្ពាធណាមួយអោយខ្មែរអស់ជម្រើស ត្រូវលេបថ្មលេបគ្រួសទទួលយកជម្រើសទ្វេភាគីនោះ។ ទ្វេភាគី គ្មានឡើយពាក្យថាស្មើភាព ដោយសារគេស្ថិតក្នុងស្ថានភាពមានប្រៀបទៅហើយ បើចូលមានតែលទ្ធផល២ប៉ុណ្ណោះគឺ ទទួលយកតាមលក្ខខណ្ឌគេទាំងស្រុង ឬបើយើងប្រកែក គេនឹងវាយទៀត ហើយបានលេសចោទថាយើងជាអ្នកវាយមុន ដោយសារមិនចង់ចរចា ដូច្នេះរឿងនេះមិនអាចទៅរួចឡើយ។
បញ្ហាមួយនៅសង្គ្រាមជុំទី២ គឺយើងការពារបានរហូតដល់២១ថ្ងៃទៅហើយ តែបែរមកភ្លាត់នៅពេលបទឈប់បាញ់ចូលជាធរមានទៅវិញ ដោយសារថៃប្រើល្បិចរុលចូលមកពេលស្ងាត់គ្រាប់ដោយសារកាលនោះមិនមានការទទួលស្គាល់លើផែនទីច្បាស់លាស់ មិនសូវមានអ្នកដឹងលឺ ហើយយើងច្បាំងមួយស្មើនឹងថៃតទល់តែម្តង។ បើមានជុំទី៣ ថៃនឹងបន្តប្រើក្បាច់នេះម្តងទៀត ជាហេតុធ្វើអោយខ្មែរទោះជាក្តៅយ៉ាងម៉េចក៏ត្រូវអត់ធ្មត់សិនដែរ ដោយសារយើងត្រូវរកការទទួលស្គាល់សិន ការពារកុំអោយថៃលេងស្នៀតនេះទៀត។ ដំណើរការ UNCLOS, JBC និងផែនទីបារាំង-សៀម ខ្នាត 1:200,000 ជាខែលការពារដ៏រឹងមាំដើម្បីការពារកុំអោយថៃចូលមកឈ្លានពានកាន់កាប់បន្ថែមផង ហើយអាចយកដីមកវិញហើយ ទោះវាយក៏យើងមិនខុសទៀត។ UNCLOS បានចូលដល់ដំណាក់កាលសំខាន់នៃការរើសសមាជិកប្រធានទី៥ទៅហើយ ដូច្នេះថៃត្រូវតែធ្វើយ៉ាងណាកុំអោយរឿងនេះបន្តដល់ការចាប់ផ្តើមផ្លូវការ និងមាន UN ឬអន្តរជាតិមកតាមដានកាន់តែច្រើន តែយើងខុសគ្នា បើនីតិវិធីផ្សះផ្សាដោយបង្ខំចាប់ផ្តើម យើងអាចនឹងយកប្រៀបលើសមរភូមិផ្សះផ្សានោះ មកដាក់លើសមរភូមិអាវុធបាន។
ថៃលេងកាន់តែធំ បង្ហាញថាថៃកាន់តែអស់ពេលហើយ ថៃកាន់តែក្តៅ បង្ហាញថាថៃត្រូវតែធ្វើយ៉ាងណាអោយផ្ទុះអាវុធកាន់តែឆាប់កាន់តែល្អហើយ ដឹងថាបែបនេះអ្នកណាក៏ពិបាកទ្រាំដែរ តែយើងអត់ធ្មត់មកយូរហើយ សុំបន្តិចទៀតចុះ។ គ្មានអ្នកណាមិនឈឺចាប់ទេ តែសូមទុកចិត្តលើរដ្ឋាភិបាលយើង យើងទម្រាំរុញនីតិវិធីនិងអូសកថៃមកបាន មិនងាយទេ ដូច្នេះមិនគួរអោយវាខូចពាក់កណ្តាលទីទេ តែយ៉ាងណាក៏សូមជឿជាក់ថារដ្ឋាភិបាលយើងតែងទុកសុវត្ថិភាពប្រជាជននិងកងទ័ពជាទី១ដែរ បើមានស្ថានការណ៍មិនស្រួល ការតដៃដែលខ្លាំងមួយនឹងកើតមាន៕
Vincent