柬埔寨就泰柬海域争端阐明立场 启动强制调解程序


分类外交
地点纽约
来源柬埔寨通讯社
发布时间2026/06/19 11:54
详情描述
在纽约举行的第36届联合国海洋法公约(UNCLOS)缔约国会议期间,柬埔寨常驻联合国代表团就泰柬海域争端阐明立场。此次会议于2026年6月15日至18日在联合国总部举行,共有171个国家及一个区域组织参会。
柬埔寨常驻联合国代表凯·切(Keo Chhea)在会上表示,泰国单方面废除了2001年签署的谅解备忘录(MoU 2001)。该备忘录是双方解决海域重叠区域问题的唯一双边法律框架,随着其被废除,柬埔寨被迫启动联合国海洋法公约框架下的强制调解程序。
针对泰方指责柬埔寨放弃双边谈判并将争端国际化,柬埔寨常驻联合国副代表永·占索菲(Yeung Chansophea)予以回应。他指出,泰方多次以各种理由拒绝在谅解备忘录框架下进行双边谈判,并采取单方面行动。柬方强调,尽管柬埔寨始终坚持通过和平方式解决与邻国的争端,但启动强制调解程序旨在捍卫国家主权及海洋权益。
此外,本次会议于6月18日进行了国际海洋法法庭(ITLOS)法官选举。最终,加纳、突尼斯、越南、俄罗斯、荷兰、印度和巴西的候选人当选为新任法官。
📋 简要摘要 ▸
柬埔寨常驻联合国代表在第36届联合国海洋法公约缔约国会议上表示,因泰国单方面废除2001年谅解备忘录,柬埔寨被迫启动强制调解程序以解决海域争端,旨在捍卫国家主权与海洋权益。
📋 完整原文 ▸
កម្ពុជាជម្រាបកិច្ចប្រជុំលើកទី៣៦ នៃរដ្ឋភាគី UNCLOS អំពីមូលហេតុដែល កម្ពុជាជ្រើសរើសការផ្សះផ្សារដោយបង្ខំ ក្នុងការដោះស្រាយជម្លោះដែនសមុទ្រ កម្ពុជា-ថៃ
(AKP) ថ្លែងក្នុងកិច្ចប្រជុំលើកទី៣៦ នៃរដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ អ.ស.ប. បានសង្កត់ធ្ងន់ថា ដោយសារថៃបានលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ (MoU 2001) ដែលជាឧបករណ៍គតិយុត្តិទ្វេភាគីតែមួយគត់ប្រើជាមូលដ្ឋាននៃការដោះស្រាយតំបន់ត្រួតស៊ីគ្នាលើព្រំដែនសមុទ្រនៃប្រទេសកម្ពុជា និងប្រទេសថៃ នោះកម្ពុជាមិនមានជម្រើសណា ក្រៅពីចាប់ផ្តើមដំណើរការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ក្នុងការឆ្លើយតបទៅនឹងការលើកឡើងរបស់តំណាងថៃ ដែលថាកម្ពុជាមិនចាប់យកការចរចាទ្វេភាគី ហើយបែរជាធ្វើអន្តរជាតិវូបនីយកម្មនៃជម្លោះទ្វេភាគី ឯកឧត្តម យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងបានលើកឡើងថា ថៃមិនបានធ្វើនូវអ្វី ដូចដែលខ្លួនបានលើកឡើងនោះទេ។
ថៃបានលើកពីលេសរាប់សិប ដើម្បីបដិសេធការស្នើកោះប្រជុំចរចាទ្វេភាគីក្រោមក្របខ័ណ្ឌអនុស្សរណៈនៃការយោគយល់គ្នា។ ផ្ទុយទៅវិញថៃលុបចោលអនុស្សរណៈឆ្នាំ២០០១ ជាឯកតោភាគី ហើយថែមទាំងប្រើកម្លាំងទ័ពរំលោភលើដែនអធិបតេយ្យភាពកម្ពុជាតែម្តង។
ឯកឧត្តម យោង ចាន់សុភារ បានបញ្ជាក់បន្ថែមថា ខណៈកម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធីជាមួយប្រទេសជិតខាងទាំងអស់ កម្ពុជាជ្រើសរើស ដំណើរការផ្សះផ្សារដោយបង្ខំនេះគឺដើម្បីធានាការការពារ និងការគោរពអធិបតេយ្យ និងសិទ្ធិដែនសមុទ្ររបស់កម្ពុជា។
កិច្ចប្រជុំខាងលើនេះ បានប្រព្រឹត្តទៅពីថ្ងៃ១៥ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គការសហប្រជាជាតិ បុរីញូវយ៉កដោយមានការចូលរួមពី ១៧១ប្រទេស និងអង្គការតំបន់មួយ ដែលជាសមាជិកនៃអនុសញ្ញាស្តីពីច្បាប់សមុទ្រ UNCLOS។
ក្នុងកិច្ចប្រជុំខាងលើនេះដែរ មានការបោះឆ្នោតជ្រើសរើសសមាជិក តុលាការ (ITLOS) នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ដែលជាលទ្ធផល ប្រទេសហ្គាណា ទុយនេស៊ី វៀតណាម រុស្ស៊ី ហូឡង់ ឥណ្ឌា និងប្រេស៊ីល ត្រូវបានជាប់ឆ្នោតជាសមាជិក ITLOS៕
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia