商务部在磅湛省举办MadeInCambodia产品推广活动










分类经济
事件时间2026-08-15
地点磅湛
来源柬埔寨商务部
发布时间2026/08/16 14:18
详情描述
2026年8月15日上午,柬埔寨商务部在磅湛省商务局门前举办“MadeInCambodia”国家产品推广活动。商务部国务秘书陶皮拉主持开幕仪式,磅湛省副省长洛占利、相关部门代表、本地手工艺人、生产商以及超市、便利店和私营企业代表出席活动。
陶皮拉在致辞中感谢磅湛省政府对活动的支持,并肯定了私营企业、微型、小型及中型企业与零售渠道在推动本地产品生产、分销及消费方面的合作。她表示,该活动旨在提升公众对本土产品质量、价格及标准的认知,并为生产商与现代零售渠道搭建市场对接平台。
此次活动强调了国民在支持国家经济中的作用,通过使用和推广本土产品,不仅能提升本地产品竞争力,也体现了对国内生产者的支持。
“MadeInCambodia”推广活动将持续一年,期间将在全国各地的超市、商场及便利店设立展位,展示并销售柬埔寨本土产品。目前,多家零售商已加入该计划,共同促进本土企业的业务增长。
📋 简要摘要 ▸
商务部国务秘书陶皮拉在磅湛省主持“MadeInCambodia”产品推广活动,旨在支持本地手工艺人及企业,提升国家产品竞争力。
📋 完整原文 ▸
លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើក «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» នៅខេត្តកំពង់ចាម
...
(កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ នៅមុខមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» នៅខេត្តកំពង់ចាម ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ឡោ ចាន់លី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ សិប្បករ ផលិតករក្នុងស្រុក តំណាងផ្សារទំនើប ម៉ាត និងមីនីម៉ាត ព្រមទាំងតំណាងវិស័យឯកជន ជាច្រើនរូប ផងដែរ។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពង់ចាម ដែលបានសហការរៀបចំកម្មវិធី និងផ្តល់ទីតាំងសម្រាប់ការរៀបចំពិធី ព្រមទាំងកោតសរសើរចំពោះកិច្ចសហការរវាងវិស័យឯកជន ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម សិប្បករ ផលិតករក្នុងស្រុក ព្រមទាំងបណ្តាញផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត ដែលបានរួមគ្នាជំរុញការផលិត ការចែកចាយ និងការប្រើប្រាស់ផលិតផលជាតិឱ្យកាន់តែទូលំទូលាយ។
លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានតួនាទីសំខាន់ក្នុងការគាំទ្រផលិតផលជាតិ តាមរយៈការប្រើប្រាស់ ការផ្សព្វផ្សាយ និងការជួយនាំផលិតផលខ្មែរទៅកាន់ទីផ្សារឱ្យកាន់តែទូលំទូលាយ។ ការរៀបចំ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» មិនត្រឹមតែជាការលើកកម្ពស់ផលិតផលក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីស្មារតីស្រឡាញ់ជាតិ ស្រឡាញ់កសិករ និងផលិតករខ្មែរ ព្រមទាំងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិផងដែរ។
លោកជំទាវរដ្ឋលេខាធិការ បានបន្តថា ក្រសួងពាណិជ្ជកម្មបានផ្តួចផ្តើមយុទ្ធនាការនេះឡើង ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយផលិតផលក្នុងស្រុក បង្កើនការយល់ដឹងរបស់អ្នកប្រើប្រាស់អំពីគុណភាព តម្លៃ និងស្តង់ដារផលិតផលជាតិ ព្រមទាំងភ្ជាប់ឱកាសទីផ្សាររវាងផលិតករ និងបណ្តាញលក់ទំនិញទំនើប។
យុទ្ធនាការ #MadeInCambodia នឹងអនុវត្តរយៈពេលមួយឆ្នាំពេញ ដោយមានការរៀបចំតាំងលក់ផលិតផលជាតិនៅតាមផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតនានាទូទាំងរាជធានី-ខេត្ត។ បច្ចុប្បន្ន មានបណ្តាញផ្សារទំនើប និងហាងលក់ទំនិញជាច្រើនបានចូលរួមយុទ្ធនាការនេះ ដើម្បីរួមចំណែកលើកកម្ពស់ការប្រើប្រាស់ផលិតផលជាតិ និងជំរុញការរីកចម្រើនរបស់សហគ្រាសខ្មែរ៕
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)