卫生部部长秦拉部署登革热防控 强调基层医疗重要性
分类公共卫生
事件时间2026-08-04 14:00
地点金边
来源柬埔寨卫生部
发布时间2026/08/04 19:25
详情描述
2026年8月4日下午2时,柬埔寨卫生部部长秦拉主持召开第126次领导与创新会议。此次会议以视频连线方式举行,全国各级卫生部门共计2849名官员参会。
会议重点部署了登革热疫情防控工作。秦拉要求各级卫生领导及相关部门针对登革热疫情风险做好应急准备,并加大社区防控力度,在水源地投放灭蚊药,以消除蚊虫滋生环境。
秦拉强调,基层医疗中心是民众获取医疗服务的首诊门户。各级卫生官员需提升医疗服务质量与救治技术,确保患者安全。通过基层医疗的早期干预,可有效避免病情恶化,减轻患者的医疗经济负担。
会议期间,柴桢省柬韩友谊初级卫生保健中心分享了作为2025年模范卫生中心的经验。该中心指出,其服务质量的提升得益于内部员工的团结协作、各级卫生部门的指导与激励,以及每位工作人员在岗位上发挥的领导力。
针对近期登革热疫情,卫生部已发出预警,建议民众积极清理积水,预防蚊虫滋生。基层医疗中心将持续提供基础医疗服务,以实现早期诊断与治疗。
📋 简要摘要 ▸
卫生部部长秦拉于8月4日主持第126次领导与创新会议,动员全国卫生官员应对登革热疫情。会议强调基层医疗中心作为首诊门户的重要性,要求在社区水源投放灭蚊药,并呼吁各级部门做好突发公共卫生事件的应急准备。
📋 完整原文 ▸
រដ្ឋមន្រ្តីសុខាភិបាល៖ «សុខភាពបឋមនៅតាមមណ្ឌលសុខភាព គឺជាការសង្គ្រោះអ្នកជំងឺឲ្យរួចផុតពីជំងឺធ្ងន់ដោយមិនអស់ចំណាយច្រើន»
—
ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៦ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom) សរុបចំនួន ២៨៤៩ នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញឲ្យថ្នាក់ដឹកនាំសុខាភិបាលគ្រប់កម្រិត និងភាគីពាក់ព័ន្ធទាំងអស់បន្តត្រៀមខ្លួនទុកជាមុនសម្រាប់ហានិភ័យដែលអាចកើតមានទាក់ទងនឹងស្ថានភាពនៃការផ្ទុះជំងឺគ្រុនឈាម និងត្រូវបង្កើនសកម្មភាពដាក់ថ្នាំអាបែតនៅតាមប្រភពទឹក ដែលជាជម្រកមូស នៅក្នុងសហគមន៍។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ បានរំលឺកពីមុខងាររបស់មណ្ឌលសុខភាព ដែលជាច្រកទ្វារតំបូងសម្រាប់ឲ្យប្រជាជនចូលមកប្រើប្រាស់សេវាសុខាភិបាល ហើយមន្ត្រីសុខាភិបាលទាំងអស់ ត្រូវរៀបចំឥរិយាបទក្នុងការព្យាបាល និងបច្ចេកទេសសង្គ្រោះឲ្យសមស្របទៅនឹងកាលៈទេសៈដោយផ្តោតលើសុវត្ថិភាពអ្នកជំងឺ។
ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកនូវសេចក្តីសន្និដ្ឋានអំពីភាពជាអ្នកដឹកនាំដែលនាំឲ្យសម្រេចការងារបានល្អប្រសើរ និងដាក់ចេញជាសំណួរសម្រាប់ឆ្លុះបញ្ចាំងជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់កម្រិតយកទៅពិចារណា និងប្រើប្រាស់ទៅតាមការងារជាក់ស្តែង។
ជាមួយគ្នានេះ មណ្ឌលសុខភាពមិត្តភាពកម្ពុជា-កូរ៉េឈើទាល មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង ក៏បានចែករំលែកនូវបទពិសោធន៍នៃការផ្តល់សេវាសុខាភិបាលដើម្បីក្លាយជាមណ្ឌលសុខភាពគំរូ ២០២៥ ដែលលទ្ធផលល្អនេះ បានមកពីការសាមគ្គីគ្នារវាងបុគ្គលិក ការផ្តល់គំនិត និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្ត និងមន្ទីរសុខាភិបាល ព្រមទាំងការប្រើប្រាស់ភាពជាអ្នកដឹកនាំ របស់បុគ្គលិកមណ្ឌលសុខភាពម្នាក់ៗ។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)