柬埔寨司法部赴越参加东盟AI法律应用论坛







分类法律
事件时间2026-08-17
地点越南河内
来源柬埔寨司法部
发布时间2026/08/19 09:38
详情描述
2026年8月17日,柬埔寨司法部常务国务秘书Chin Malin率领代表团抵达越南河内,开启为期数日的访问与交流行程。随行人员包括柬埔寨政府代表兼国际事务与司法部门发展总局局长Klok Dara。
访问期间,Chin Malin一行与越南司法部部长举行了工作晚餐,双方就两国司法部间的合作展开讨论。会谈重点涵盖了双方拟签署的合作谅解备忘录内容,以及在法律与司法领域的其他双边合作事宜。
此外,柬埔寨代表团将出席于8月18日至19日在河内举行的“2026年东盟法律论坛”。本次论坛由越南司法部主办,主题聚焦于数字时代人工智能(AI)在法律制定与执行中的应用。
论坛预计有约150名代表参加,包括东盟成员国代表、东盟秘书处代表、法律专家、研究人员、学术机构成员、律师及相关专业人士。与会各方将共同探讨人工智能在法律领域的演变趋势,并就人工智能在东盟区域内应用所面临的挑战进行交流与经验分享。
📋 简要摘要 ▸
柬埔寨司法部国务秘书Chin Malin率团赴越南河内,参加2026年东盟法律论坛,重点讨论人工智能在数字时代法律制定与执行中的应用及挑战。
📋 完整原文 ▸
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌វៀតណាម និងចូលរួមវេទិកាច្បាប់អាស៊ានឆ្នាំ២០២៦ ស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្កើត និងអនុវត្តច្បាប់ នៅក្នុងសម័យឌីជីថល" នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម
====================
រដ្ឋធានីហាណូយ ប្រទេសវៀតណាម៖ នាថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ អមដំណើរដោយ ឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសម្តែងការគួរសម និងពិសារអាហារការងារពេលល្ងាច (Working Dinner) ជាមួយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ជំនួបនេះបានផ្តោតការពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ ដែលរួមមានការជជែកពិភាក្សាបន្ថែមលើខ្លឹមសារនៃសេចក្តីព្រាងនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ខសហប្រតិបត្តិការរវាងក្រសួងទាំងពីរ និងកិច្ចសហប្រតិបត្តិការទ្វេភាគីផ្សេងៗទៀតក្នុងវិស័យច្បាប់និងយុត្តិធម៌រវាងក្រសួងយុត្តិធម៌ទាំង២ ផងដែរ។
ទន្ទឹមនឹងនេះផងដែរ គណៈប្រតិភូកម្ពុជានឹងបន្តអញ្ជើញចូលរួមក្នុង "វេទិកាច្បាប់អាស៊ាន ឆ្នាំ២០២៦ ស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្កើត និងអនុវត្តច្បាប់ នៅក្នុងសម័យឌីជីថល" ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ។ វេទិកានេះមានការអញ្ជើញចូលរួមពីប្រតិភូ និងតួអង្គពាក់ព័ន្ធសរុបប្រមាណ ១៥០ រូប រៀបចំដោយក្រសួងយុត្តិធម៌វៀតណាម ដោយមាន តំណាងមកពីរដ្ឋសមាជិកអាស៊ានទាំងអស់ តំណាងអគ្គលេខាធិការអាស៊ាន អ្នកជំនាញការ អ្នកស្រាវជ្រាវ ស្ថាប័នសិក្សាធិការ មេធាវី និងអ្នកវិជ្ជាជីវៈពាក់ព័ន្ធផ្សេងៗទៀត ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ពិភាក្សា និងស្វែងយល់បន្ថែមអំពីការវិវឌ្ឍ បញ្ញាសិប្បនិម្មិត (AI) ក្នុងទិដ្ឋភាពច្បាប់ និងបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) នៅក្នុងតំបន់អាស៊ាន។