马德望省法院起诉省副警察局长之子交通肇事致6人死亡案
分类社会新闻
事件时间2026年4月2日
地点柬埔寨马德望省
来源CNC热闻
发布时间2026/04/02 18:38
详情描述
马德望省检察院于2026年4月2日对肇事者Siv Cheysith提起诉讼,涉及两项罪名:过失致人死亡及肇事逃逸。
📋 完整原文 ▸
ទីបំផុត ! តំណាងអយ្យការអមសាលារដំបូងខេត្តបាត់ដំបង នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦នេះ បានសម្រេចចោទប្រកាន់ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ជាកូនស្នងការរងខេត្តបន្ទាយមានជ័យម្នាក់ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់៦នាក់ នៅស្រុកមោងឫស្សី ចំនួន២បទល្មើស ដោយបានបំបែកជា២សំណុំរឿងផ្សេងគ្នា។
ក្នុងករណីនេះ អយ្យការបានបំបែកជា២សំណុំរឿង ដោយសំណុំរឿងទី១ ត្រូវបានចោទប្រកាន់ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យស្លាប់ដល់អ្នកដទៃ (បណ្តាលឱ្យមានមនុស្សស្លាប់ច្រើននាក់) និងសំណុំរឿងទី២ ត្រូវបានចោទប្រកាន់ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យរបួសដល់ អ្នកដទៃ និងរត់គេចខ្លួន។