实居省贡比西县举行僧职任命仪式 楚苏班亚出席

分类宗教
事件时间2026-05-17
地点实居省贡比西县
来源柬埔寨国家电视台
发布时间2026/05/17 20:38
详情描述
2026年5月17日下午,实居省贡比西县昂塔普隆寺举行僧职任命仪式。此次仪式由大宗派最高顾问、大宗派僧王代表萨奥·占托博士主持,旨在正式任命僧侣担任贡比西县副僧长职务。
政府工作组代表楚苏班亚出席仪式。此次被任命为贡比西县副僧长的僧侣为索恩·萨翁(Soeun Sam-oun)。来自当地的僧官、各级地方政府官员及约500名信众参加了此次活动。
楚苏班亚在仪式上表示,此次僧职任命不仅是对受任僧侣个人能力、努力及道德品质的认可,也是加强当地僧团组织建设、提升宗教事务管理效率的重要举措。他强调,这一任命有助于推动佛教事业在当地的有序发展,并体现了对高棉佛教传统文化的传承与保护。
📋 简要摘要 ▸
2026年5月17日,实居省贡比西县在昂塔普隆寺举行僧职任命仪式。政府工作组代表楚苏班亚出席,正式任命僧侣担任贡比西县副僧长职务,旨在加强当地僧团组织建设及宗教事务管理,约500名信众参加。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តម ឈួរ សុបញ្ញា: ការទទួលតួនាទីថ្មី មិនត្រឹមតែជាកិត្តិយសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភារកិច្ចដ៏ធំធេងនិងអម្រែកដ៏ធ្ងន់ផងដែរក្នុងការរួមចំណែកដឹកនាំព្រះសង្ឃ និងអភិវឌ្ឍវិស័យសាសនាឱ្យមានរបៀបរៀបរយ និងប្រសិទ្ធភាព
នៅរសៀលថ្ងៃអាទិត្យ ១ កើត ខែជេស្ធ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺបានចូលរួមក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះភិក្ខុមុនីបញ្ញា សឿន សំអូន ព្រះលេខាធិការសាលាអនុគណស្រុក ឱ្យឡើងទីជាព្រះសមុហ៍អនុគណស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពិធីនេះបានប្រព្រឹត្តទៅនៅវត្តអង្គតាព្រហ្មណ៍មានជ័យ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នោងមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះមេគណ ព្រះអនុគណ ព្រះមន្រ្តីសង្ឃ ព្រះថេរានុថេរៈ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទប្រមាណ ៥០០រូប។
ឯកឧត្តមថ្លែងថា ពិធីស្រោចស្រពព្រះសុគន្ធវារីនេះ មិនត្រឹមជាពិធីប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញានៃការទទួលស្គាល់សមត្ថភាព សេចក្តីខិតខំប្រឹងប្រែង និងគុណធម៌របស់ព្រះសង្ឃ ដែលបានបំពេញភារកិច្ចសាសនាកិច្ចយ៉ាងសកម្មក្នុងសង្គមព្រះពុទ្ធសាសនាខ្មែរ។ ពិធីស្រោចស្រពព្រះសុគន្ធវារីនេះ ជាការបង្ហាញពីការបន្តថែរក្សានូវទំនៀមប្រពៃណីពុទ្ធសាសនាខ្មែរ ដែលជាគ្រឹះនៃអត្តសញ្ញាណជាតិ។ ការតែងតាំងព្រះសមុហ៍អនុគណស្រុកគងពិសី គឺជាជំហានសំខាន់មួយ ក្នុងការពង្រឹងរចនាសម្ព័ន្ធដឹកនាំសង្ឃ និងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ឱ្យបន្តរីកចម្រើនស្របតាមបរិបទសង្គមសម័យថ្