小学教师招聘放榜 通过者须修满30学分培训方可上岗

小学教师招聘放榜 通过者须修满30学分培训方可上岗
小学教师招聘放榜 通过者须修满30学分培训方可上岗
小学教师招聘放榜 通过者须修满30学分培训方可上岗
小学教师招聘放榜 通过者须修满30学分培训方可上岗
小学教师招聘放榜 通过者须修满30学分培训方可上岗
小学教师招聘放榜 通过者须修满30学分培训方可上岗
小学教师招聘放榜 通过者须修满30学分培训方可上岗
1/7
文件类型招录公告
发布机构柬埔寨公务员部
生效日期2026-10-28
适用范围2026-2027学年小学合同制教师正取与备取考生
发布时间2026/11/01 21:33

政策详情

柬埔寨公务员部公布2026-2027学年小学合同制教师招录结果,考试于10月28日举行,正取生与备取生名单同步放榜。官方要求所有正取与备取人员必须参加教师教育机构的面授及线上培训,累计修满30学分,方可申请到校任教。未完成培训者不具备上岗资格,委员会保留调整名单的权利。

联系方式

Telegramhttps://t.me/***
网站https://www.mcs.gov.kh
📋 完整原文 ▸
សូមចូលរួមអបអរសាទរ បេក្ខជនប្រឡងជាប់ស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតបឋមសិក្សា ឆ្នាំសិក្សា២០២៦-២០២៧ នាសម័យប្រឡងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ សូមបេក្ខជនពិនិត្យ និងតាមដានការផ្សព្វផ្សាយព័ត៌មានចាំបាច់ជាបន្តបន្ទាប់៖ 👉 បេក្ខជនជាប់ស្ថាពរ និងបេក្ខជនជាប់បម្រុង ត្រូវចូលរួមទទួលការបណ្ដុះបណ្ដាលនៅគ្រឹះស្ថានអប់រំគ្រូបង្រៀន (ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ) តាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា សរុបចំនួន ៣០ក្រេឌីត។ 👉 បេក្ខជនជាប់ស្ថាពរ និងបេក្ខជនជាប់បម្រុង ដែលទទួលបានការបណ្តុះបណ្តាលតាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា ទើបមានសិទ្ធិដាក់ពាក្យទៅបម្រើការងារនៅសាលាបឋមសិក្សា ស្ថិតក្នុងភូមិសាស្ត្រឃុំ-សង្កាត់ ដែលសាមីខ្លួនបានជ្រើសរើស។ 👉 បេក្ខជនជាប់ស្ថាពរ និងបេក្ខជនជាប់បម្រុង ត្រូវទៅបង្ហាញខ្លួន និងដាក់ពាក្យសុំចុះឈ្មោះចូលរៀននៅគ្រឹះស្ថានអប់រំគ្រូបង្រៀននៃក្រសួងអប់រំ យុវជន និងកីឡា ក្រោយការប្រកាសលទ្ធផលតាមការកំណត់។ ករណីបេក្ខជនមិនមកបង្ហាញខ្លួនតាមកាលកំណត់ ត្រូវចាត់ទុកថាបេក្ខជននោះបោះបង់ចោលការងារ និងត្រូវលុបឈ្មោះចេញពីបញ្ជីសម្រាប់ជ្រើសរើសកន្លែងការងារ។ 👉 ករណីបេក្ខជនដែលបានចូលរៀន និងអវត្តមានចាប់ពីចំនួន ៣០ពេល នឹងត្រូវលុបឈ្មោះចេញពីបញ្ជីបណ្តុះបណ្តាលនៅគ្រឹះស្ថានអប់រំគ្រូបង្រៀន ដែលក្រសួងអប់រំ យុវជន និងកីឡា បានកំណត់។ បទប្បញ្ញត្តិផ្សេងៗបន្ថែមទៀតនឹងត្រូវយកមកអនុវត្តតាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា។ 👉 បេក្ខជនដែលបានចូលរួមការបណ្តុះបណ្តាលហើយ នឹងត្រូវជ្រើសរើសឱ្យបំពេញការងារនៅតាមសាលាបឋមសិក្សា ស្ថិតក្នុងភូមិសាស្ត្រដែលសាមីខ្លួនបានជ្រើសរើស ផ្អែកលើលំដាប់ពិន្ទុនៃលទ្ធផលប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅកម្រិតបឋមសិក្សា។ ក្នុងករណីបេក្ខជនមិនទាន់ត្រូវបានជ្រើសរើស បេក្ខជនក៏អាចនឹងទទួលបានឱកាសទៅបំពេញការងារនៅតាមសាលាបឋមសិក្សាផ្សេង ដែលមានតម្រូវការផ្អែកលើគោលការណ៍ស្ម័គ្រចិត្តរបស់សាមីខ្លួន និងតាមលំដាប់ពិន្ទុក្នុងករណីចំនួនកន្លែងការងារមានកំណត់។ 👉 បេក្ខជនដែលបានជ្រើសរើសកន្លែងការងាររួចហើយ មិនត្រូវបានអនុញ្ញាតឱ្យផ្លាស់ប្តូរកន្លែងការងារដោយហេតុផលណាមួយឡើយ។ ការផ្លាស់ប្ដូរកន្លែងការងារអាចធ្វើទៅបានក្នុងករណីមានការពិនិត្យ និងសម្រេចពីគណៈកម្មការរៀបចំការប្រឡងប្រជែង។ 👉 បេក្ខជនសមណៈ (ជាបព្វជិត ឬព្រះសង្ឃ) មានមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃក្រសួងធម្មការ និងសាសនា នៅពេលប្រឡងប្រជែងជាប់ជាស្ថាពរ គឺតម្រូវឱ្យលាចាកសិក្ខាបទ (ក្នុងរយៈពេល ០១ខែ) និងមិនរក្សាមុខតំណែងឡើយ។ 👉 មន្ត្រីរាជការស៊ីវិល ដែលត្រូវបានជ្រើសរើសទៅបម្រើការងារជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ត្រូវដាក់ឱ្យស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស រហូតដល់ពេលបញ្ចប់កិច្ចព្រមព្រៀងការងារ។ 👉 គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់។