金边交警9月1日起严查交通违规 涉及罚款及扣分
文件类型政策
发布机构金边市警察局
生效日期2026-09-01
适用范围所有道路交通参与者
发布时间2026/08/19 17:27
政策详情
金边市警察局宣布,自2026年9月1日起,将在全市范围内重新严格执行陆路交通法。此次执法行动覆盖全市90个重点检查地点,旨在通过教育、宣传、罚款及扣除驾驶证分数等措施,降低交通事故发生率。
金边市警察局局长兼国家警察总署副总监朱那林表示,此次执法行动不针对特定个人,将严格按照法律规定执行。该举措主要针对2026年上半年交通事故导致的伤亡人数及财产损失增加的情况。
除金边市外,此次交通执法行动还将在干拉省、西哈努克省、实居省及柴桢省同步开展。此前,上述地区的交通执法工作曾因边境局势及全球经济环境影响而暂时搁置,此次行动标志着相关地区交通管理工作的全面恢复。所有道路交通参与者需严格遵守交通法规,以免受到处罚或扣分。
📋 简要摘要 ▸
金边交警将于9月1日起在全市90个地点严查交通违规,包括罚款、教育及扣除驾驶证分数,旨在降低交通事故率。
📋 完整原文 ▸
នគរបាលចរាចរណ៍រាជធានីភ្នំពេញបានត្រៀមលក្ខណៈរួចហើយដើម្បីរឹតបន្តឹងទ្បើងវិញនូវការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅប្រមាណ៩០គោលដៅ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ដោយធ្វើការអប់រំ ផ្សព្វផ្សាយ ការពិន័យអន្តរកាល ការដកពិន្ទុប័ណ្ណបើកបរជាដើម។
នៅក្នុងកិច្ចសម្ភាសផ្តាច់មុខជាមួយលោក ដួង សុខា នៃទូរទស្សន៍ CNC ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានពន្យល់ថាការរឹតបន្តឹងការអនុវត្តច្បាប់នេះគឺមិនមែនដើម្បីផលប្រយោជន៍បុគ្គលណាទ្បើយ ហើយនឹងធ្វើទ្បើងដោយមិនប្រកាន់និន្នាការទ្បើយ។ មេនគរបាលរាជធានីភ្នំពេញបានសម្តែងការព្រួយបារម្ភខ្លាំងពីកំណើនអ្នកស្លាប់ អ្នករបួស និងការខូចខាតទ្រព្យសម្បត្តិក្នុងឆមាសទី១ ឆ្នាំ២០២៦ ធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២៥។
សូមបញ្ជាក់ថា នគរបាលចរាចរណ៍នឹងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ទ្បើងវិញចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រចំនួន៥ដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើន គឺនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង បន្ទាប់ពីបានផ្អាកមួយរយៈដោយសារស្ថានការណ៍សង្គ្រាមតាមព្រំដែន និងវិបត្តិសេដ្ឋកិច្ចសកលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។
#ExclusiveInterview