捷豹路虎金边新展厅开幕 HGB Prime获授权代理

捷豹路虎金边新展厅开幕 HGB Prime获授权代理
捷豹路虎金边新展厅开幕 HGB Prime获授权代理
捷豹路虎金边新展厅开幕 HGB Prime获授权代理
捷豹路虎金边新展厅开幕 HGB Prime获授权代理
捷豹路虎金边新展厅开幕 HGB Prime获授权代理
捷豹路虎金边新展厅开幕 HGB Prime获授权代理
捷豹路虎金边新展厅开幕 HGB Prime获授权代理
捷豹路虎金边新展厅开幕 HGB Prime获授权代理
捷豹路虎金边新展厅开幕 HGB Prime获授权代理
1/9
类型开幕仪式
时间2026-07-03 09:00
地点金边
组织HGB Prime集团
发布时间2026/07/03 13:23

活动详情

2026年7月3日上午9时,捷豹路虎(Jaguar Land Rover)在金边举行新展厅开幕仪式。该展厅由HGB Prime集团负责运营,主要展示Range Rover及Defender系列车型。 柬埔寨商务部部长占妮曼出席了本次开幕仪式。出席活动的嘉宾还包括商务部国务秘书、HGB Prime集团董事长吴良华(Oknha Ngov Leang Huot)、捷豹路虎亚太区董事总经理Garth Turnbull、英国驻柬埔寨大使馆代表,以及多位政府官员、商界人士和国内外嘉宾。 HGB Prime集团已获得捷豹路虎在柬埔寨的官方代理授权。商务部部长在仪式上表示,此次展厅的开设体现了私营部门对柬埔寨投资环境及经济增长潜力的信心,同时也展示了柬埔寨吸引国际品牌入驻的能力。 商务部部长鼓励HGB Prime集团持续提升服务质量,特别是加强售后服务、人力资源开发及汽车领域的新技术应用,并强调了在经营过程中保持透明度与责任感的重要性。商务部将继续与私营部门合作,致力于营造具有竞争力和透明度的商业环境。
📋 简要摘要 ▸
捷豹路虎在柬埔寨开设新展厅,由HGB Prime集团负责代理销售Range Rover及Defender车型,商务部部长出席开幕仪式。
📋 完整原文 ▸
លោកជំទាវរដ្ឋមន្ត្ត្រី ចម និម្មល អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីតាំងដាក់បង្ហាញរថយន្ត Jaguar Land Rover ដែលមានរថយន្តម៉ាក Range Rover និង Defender ដែលទទួលសិទ្ធិក្នុងការចែកចាយដោយក្រុមហ៊ុន HGB Prime Co., Ltd. នៅព្រះរាជាណាចក្រកម្ពុជា (ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីតាំងដាក់បង្ហាញរថយន្ត Jaguar Land Rover ដែលមានរថយន្តម៉ាក Range Rover និង Defender ដែលទទួលសិទ្ធិក្នុងការចែកចាយដោយក្រុមហ៊ុន HGB Prime Co., Ltd. នៅព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ឧកញ៉ា ង៉ូវ លាងហួត ប្រធានក្រុមហ៊ុន HGB Prime Co., Ltd. លោក Garth Turnbull នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Jaguar Land Rover តំណាងស្ថានទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ធុរជន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរចំពោះក្រុមហ៊ុន HGB Prime Co., Ltd. ចំពោះសមិទ្ធផលដ៏សំខាន់នេះ និងបានស្វាគមន៍ការវត្តមានរបស់ Jaguar Land Rover ក្នុងទីផ្សារកម្ពុជា តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន HGB Prime។ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការបើកដំណើរការទីតាំងដាក់បង្ហាញរថយន្តនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិស័យឯកជនចំពោះបរិយាកាសវិនិយោគដ៏អំណោយផល និងសក្តានុពលកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងបង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការទាក់ទាញម៉ាកល្បីលំដាប់អន្តរជាតិឱ្យមកវិនិយោគ និងពង្រីកអាជីវកម្ម។ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន មិនត្រូវបានវាស់វែងត្រឹមតែកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃស្តង់ដារគុណភាព ទំនើបភាពទីផ្សារ និងទំនុកចិត្តក្នុងការឈានទៅរកឧត្តមភាព។ លោកជំទាវរដ្ឋមន្ត្រី បានបន្តថា វឌ្ឍនភាពនេះត្រូវបានបង្ហាញឡើងតាមរយៈកិច្ចសហការរវាងសហគ្រាសកម្ពុជា និងម៉ាកល្បីលំដាប់អន្តរជាតិ ការអភិវឌ្ឍជាបន្តបន្ទាប់របស់វិស័យឯកជន ព្រមទាំងការផ្តល់ជូននូវផលិតផល សេវាកម្ម និងបទពិសោធន៍ដែលមានគុណភាពខ្ពស់ ដើម្បីឆ្លើយតបនឹងតម្រូវការ និងការរំពឹងទុកកាន់តែខ្ពស់របស់អ្នកប្រើប្រាស់កម្ពុជា។ ក្នុងន័យនេះ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងថា ទីផ្សារអ្នកប្រើប្រាស់នៅកម្ពុជាកំពុងមានការវិវត្តជាបន្តបន្ទាប់ ដោយតម្រូវការកាន់តែកើនឡើងចំពោះគុណភាព នវានុវត្តន៍ និងផលិតផល ព្រមទាំងសេវាកម្មលំដាប់ស្តង់ដារអន្តរជាតិ បានជំរុញឱ្យធុរកិច្ចបន្តលើកកម្ពស់ស្តង់ដារ ពង្រឹងសមត្ថភាពប្រកួតប្រជែង និងបង្កើតតម្លៃបន្ថែមជូនអ្នកប្រើប្រាស់។ មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចប្រកបដោយការប្រកួតប្រជែង តម្លាភាព និងបរិយាកាសអំណោយផលដល់ការវិនិយោគ និងការអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមហ៊ុន HGB Prime Co., Ltd. ឱ្យបន្តវិនិយោគលើឧត្តមភាពនៃសេវាកម្ម ជាពិសេសសេវាកម្មក្រោយការលក់ ការអភិវឌ្ឍធនធានមនុស្ស នវានុវត្តន៍ និងបច្ចេកវិទ្យាថ្មីៗក្នុងវិស័យយានយន្ត ព្រមទាំងប្រកបអាជីវកម្មដោយតម្លាភាព សុចរិតភាព និងទំនួលខុសត្រូវខ្ពស់៕ **——————** Connect with AKP: 🌐[Telegram ](https://t.me/TheAKP)🌐[Facebook ](https://www.facebook.com/akp.official/)🌐[Website ](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia